សេដ្ឋកិច្ចថៃ

ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចដ៏ធំមួយព្រមានថា សេដ្ឋកិច្ចថៃ អាចនឹងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ បើវិបត្តិប្រេងឥន្ធនៈបន្តអូសបន្លាយ


ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចដ៏ល្បី និងចំណាស់មួយរបស់ថៃ KKP Research បានទម្លាក់ការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ នៅឆ្នាំ២០២៦ ពី១,៨% មកនៅត្រឹម ១,៣% ប៉ុណ្ណោះ។ជាមួយគ្នានេះ ស្ថាប័នដដែល ក៏បានដំឡើងការព្យាករកម្រិតអតិផរណារបស់ថៃ ពី ០,២% រហូតដល់៣% ជាមួយការព្រមានថា វិបត្តិតម្លៃប្រេងឥន្ធនៈអាចនឹងរុញច្រានសេដ្ឋកិច្ចថៃ ឱ្យធ្លាក់ចូលក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុតមួយ។
សេដ្ឋកិច្ចថៃ
ដោយ

កាសែត The Nation របស់ថៃ បានរាយការណ៍កាលពីថ្ងៃទី២១ ខែមេសាថា ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចដ៏ចំណាស់មួយរបស់ថៃ KKP Research បានគូសបញ្ជាក់ថា ប្រទេសថៃ កំពុងប្រឈមនឹងស្ថានភាពកំណើនសេដ្ឋកិច្ចយឺត តែតម្លៃទំនិញហក់ឡើងខ្ពស់។ ជាមួយគ្នានេះស្ថាប័នស្រាវជ្រាវមួយនេះបានព្រមានថា សេដ្ឋកិច្ចថៃ អាចប្រឈមនឹងធ្លាក់ចូលក្នុងស្ថានភាពកាន់តែអាក្រក់ ប្រសិនបើវិបត្តិប្រេងឥន្ធនៈដែលកំពុងហក់ឡើងថ្លៃខ្ពស់មិនត្រូវបានដោះស្រាយក្នុងពេលឆាប់ៗទេនោះ។

ស្ថាប័នជំនាញសេដ្ឋកិច្ចមួយនេះបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះ ពី១,៨% មកនៅត្រឹម១,៣%សម្រាប់ឆ្នាំ២០២៦ និងបានដំឡើងការព្យាករកម្រិតអតិផរណាពី០,២%រហូតដល់៣% ក្រោយវិបត្តិប្រេឥន្ធនៈបានជំរុញឱ្យតម្លៃទំនិញប្រើប្រាស់ក្នុងស្រុកហក់ឡើងខ្ពស់ ដែលកំពុងវាយប្រហារជីវភាពរបស់ប្រជាពលរដ្ឋ។ 

ការព្យាករបន្ទាបកំណើនសេដ្ឋកិច្ចថៃនេះកើតឡើងក្រោយស្ថាប័នសិក្សាស្រាវជ្រាវមួយនេះមើលឃើញថា វិស័យដែលជាចន្ទល់សេដ្ឋកិច្ចរបស់ប្រទេសនេះ ដូចជា ទេសចរណ៍ ការនាំចេញ និងតម្រូវការប្រើប្រាស់ក្នុងស្រុកជាដើម កំពុងជួបបញ្ហាប្រឈម គួបផ្សំបំណុលរបស់គ្រួសារពលរដ្ឋថៃ និង បំណុលសាធារណៈហក់ឡើងខ្ពស់។  

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់ថៃស្ថាប័ន KKP Research បានទម្លាក់ការព្យាករចំនួនភ្ញៀវទេសចរបរទេសនៅឆ្នាំ២០២៦ ពីជាង៣៥លាននាក់មកនៅត្រឹមជាង៣១លាននាក់ដោយសារការកើនឡើងថ្លៃដើមធ្វើដំណើរ និងទំនុកចិត្តរបស់អ្នកទេសចរមានការថមថយ។ ចំណែកឯវិស័យនាំចេញរបស់ថៃ កំពុងប្រឈមនឹងសម្ពាធជុំទិសរាប់ចាប់តាំងពីបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា រហូតដល់បញ្ហាភូមិសាស្ត្រនយោបាយសកល ដែលកត្តានេះបានធ្វើឲ្យតម្រូវការទីផ្សារពិភពលោក រួមមាន សហរដ្ឋអាម៉េរិក ចិន អឺរ៉ុប និងជប៉ុន មានការធ្លាក់ចុះ។ លើសពីនេះ ថៃ ត្រូវប្រឈមនឹងថ្លៃដឹកជញ្ជូនខ្ពស់ និងហានិភ័យនៃការស៊ើបអង្កេតពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ដែលអាចបង្កជាឧបសគ្គដល់ការនាំចេញ។

ស្ថាប័នសិក្សាស្រាវជ្រាវខាងលើ បានគូសបញ្ជាក់ផងដែរថា ការកើនឡើងតម្លៃថាមពលនាពេលបច្ចុប្បន្នកំពុងវាយបំបាក់ការ ចំណាយក្នុងស្រុកថៃនិងក្លាយជាបន្ទុកចំណាយដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជន ជាពិសេសក្រុមអ្នកដែលមានចំណូលទាប។

ជាមួយគ្នានេះស្ថាប័នសិក្សាស្រាវជ្រាវ KKP Research បានព្រមានផងដែរថា កំណើនសេដ្ឋកិច្ចរបស់ថៃ ដែលទន់ខ្សោយ បូករួមនឹងការចំណាយរបស់រដ្ឋាភិបាលលើការឧបត្ថម្ភធនតម្លៃថាមពល អាចនឹងរុញច្រានឱ្យបំណុលសាធារណៈធៀបនឹង GDP ឡើងផុតពិដានកំណត់៧០% លឿនជាងការរំពឹងទុក។ កត្តានេះនឹងធ្វើឱ្យរដ្ឋាភិបាលបាត់បង់លទ្ធភាពផ្នែកហិរញ្ញវត្ថុ ក្នុងការទប់ទល់នឹងវិបត្តិនានានៅពេលអនាគត។

តាមរយៈការព្រមានទាំងនេះ ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចខាងលើ ទាមទារឱ្យប្រទេសថៃ ត្រូវការជាចាំបាច់នូវយុទ្ធសាស្ត្រថ្មី ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ខណៈដែលឥទ្ធិពលពីខាងក្រៅកំពុងបន្តគាបសង្កត់យ៉ាងខ្លាំងក្លា៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ព្រមានថា ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងប្រើប្រាស់បច្ចេកវិទ្យាជាអាវុធ ដែលកំពុងគំរាមកំហែងដល់សន្តិសុខជាតិ

ស្របពេលដែលពិភពលោកកំពុងស្ថិតក្នុងរបត់ នៃបដិវត្តន៍បច្ចេកវិទ្យាដ៏ឆាប់រហ័ស និងការប្រឈមមុខដាក់គ្នា នៃមហាអំណាចភូមិសាស្ត្រនយោបាយ រដ្ឋមន្ត្រីការប…

សង្គ្រាមនៅអ៊ីរ៉ង់ និងការវាយប្រហារសម្តេចប៉ាប ធ្វើឱ្យពលរដ្ឋអាម៉េរិកកាន់តែច្រើនមានមន្ទិលលើសុខភាពផ្លូវចិត្តរបស់លោក ត្រាំ

តាមការស្ទង់មតិថ្មីមួយ បានបង្ហាញឱ្យឃើញនូវតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលអំពីការធ្លាក់ចុះនៃទំនុកចិត្តរបស់ប្រជាពលរដ្ឋអាម៉េរិកាំង មកលើរូបលោក ដូណាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ