ឥណ្ឌាសម្លឹងឃើញឱកាសទិញប្រេងពីរុស្ស៊ី

ឥណ្ឌាសម្លឹងឃើញឱកាសទិញប្រេងពីរុស្ស៊ីក្នុងតម្លៃទាប ខណៈលោកខាងលិចព្យាយាមបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី


ឥណ្ឌាសម្លឹងឃើញការទិញប្រេងពីរុស្ស៊ីក្នុងតម្លៃទាប ខណៈលោកខាងលិចព្យាយាមបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី។ ប្រទេសឥណ្ឌាអាចនឹងទទួលយកការផ្តល់ជូនរបស់រុស្ស៊ី ដើម្បីទិញប្រេងឆៅ និងទំនិញផ្សេងទៀតដោយមានការបញ្ចុះតម្លៃ ដែលជាសញ្ញាមួយបង្ហាញថា ឥណ្ឌាចង់រក្សាមិត្តភាពដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយរុស្ស៊ី ទោះបីជាលោកខាងលិចព្យាយាមផ្តាច់ទំនាក់ទំនងទីផ្សាចេញពីទីក្រុងមូស្គូ តាមរយៈការដាក់ទណ្ឌកម្មក្តី និងឈប់នាំចេញនាំចូលផលិតផលសំខាន់ពីរុស្ស៊ីក៏ដោយ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuter។
ឥណ្ឌាសម្លឹងឃើញឱកាសទិញប្រេងពីរុស្ស៊ីក្នុងតម្លៃទាប ខណៈលោកខាងលិចព្យាយាមបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី

ឥណ្ឌា ជាប្រទេសមួយដែលមិនសូវ​លូកមាត់លូកកច្រើននោះទេ នៅក្នុងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែល​​អាមេរិក ដែលជាសម្ព័ន្ធមិត្ត ក៏ព្យាយាម​ឲ្យ​​ឥណ្ឌាឃ្លាតឆ្ងាយពីរុស្ស៊ីតាមដែលអាចធ្វើទៅបាន។ ប៉ុន្ដែ សំណួរសួរថា តើឥណ្ឌា​អាចនៅឆ្ងាយពីរុស្ស៊ីបានយ៉ាងដូចម្ដេចទៅ? បើ ឥណ្ឌាត្រូវការពឹងផ្អែក​ការនាំចូល​ខ្ពស់ពី​ទីក្រុងមូស្គូ រួមទាំង​​ការផ្គង់ផ្គងដូចជា អាវុធ និងគ្រាប់រំសេវ កាំជ្រួច និងយន្តហោះចម្បាំងផងនោះ។ 

យ៉ាងណាមិញ ឥណ្ឌា​ឥឡូវនេះ កំពុង​ប្រឈមនឹង​បញ្ហាប្រេងឡើងថ្លៃ ដោយប្រទេសនេះ មានតម្រូវការប្រេងនាំចូល​រហូតដល់​៨០% សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក ហើយជាទូទៅ​ឥណ្ឌា​ទិញប្រេង​ពីរុស្ស៊ី​ប្រហែល ២% ទៅ៣% ប៉ុណ្ណោះ។ ក៏ប៉ុន្ដែ ដោយសារតែមកទល់ពេលនេះប្រេង​ឡើងថ្លៃខ្ពស់​ដល់ទៅ ៤០%ទៅហើយនោះ បានជំរុញឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​កំពុង​​ស្វែងរក​ការបង្កើន​ការនាំចូល​ប្រេង​​ពីរុស្ស៊ីបន្ថែម ប្រសិនបើ​វា​អាច​ជួយ​បន្ថយ​ការចំណាយ​ថ្លៃ​ថាមពល​ទាបជាងមុន។

ត្រូវបានស្រង់សម្តីដោយសារព័ត៌មានរ៉យទ័រ ប្រភពពីរដ្ឋាភិបាលឥណ្ឌា​បាន​អះអាងថា រុស្ស៊ីកំពុង​ផ្ដល់ជូន​នឹង​ការលក់​ប្រេង និងមុខទំនិញជាច្រើន​ទៀត ជាមួយនឹងការបញ្ចុះតម្លៃយ៉ាងច្រើន​សម្រាប់​ឥណ្ឌា​ ហើយ​រដ្ឋាភិបាលនឹងរីកររាយក្នុងការទទួលយកការផ្ដល់ជូននេះ។ ប៉ុន្ដែ មិនទាន់មានការបញ្ជាក់ថា នឹងទិញក្នុងចំនួន​ប៉ុន្មាននោះទេ។ ក្រៅតែពីប្រេង ឥណ្ឌា​ក៏ំពុង​រកមើល​ទិញជីកសិកម្ម​ក្នុងតម្លៃថោក ពីប្រទេសរុស្ស៊ី និងបេឡារុសផងដែរ។

យ៉ាងណាក៏ដោយចុះ ប្រសិនបើ​រដ្ឋាភិបាលឥណ្ឌា​ពិតយល់ព្រមទិញប្រេង​បន្ថែមពីឥណ្ឌា ស្របពេល​ប្រទេសលោកខាងលិច​ព្យាយាម​កាត់ផ្ដាច់​ការនាំចូលប្រេងពីឥណ្ឌា នោះ ឥណ្ឌា​អាចនឹងត្រូវប្រឈមនឹងការមិនពេញចិត្តពីសំណាក់​លោកខាងលិច ពិសេស​អាមេរិក​ដែលជាសម្ព័ន្ធមិត្ត​របស់ខ្លួននោះទេ ខណៈកន្លងមកអាមេរិក​ទើបតែបាន​សម្រេច​បញ្ឈប់ការនាំចូល​ប្រេងពីរុស្ស៊ីរួចហើយ។

ទោះយ៉ាងណា គេមើលឃើញថា ឥណ្ឌា​បានជ្រើសយក​ការដើរលើផ្លូវកណ្ដាល​រួចទៅហើយ នៅក្នុង​បញ្ហា​សង្គ្រាម​នៅអ៊ុយក្រែននេះ ដោយកន្លងមក​ឥណ្ឌា​មិន​បានចេញ​​ថ្កោលទោសរុស្ស៊ី​ លើការ​ឈ្លាន​ពាន​អ៊ុយក្រែន​ទេ ហើយ​ឥណ្ឌា​ថែម​ទាំង​បាន​បោះឆ្នោតអនុប្បវាទ​នៅ​អង្គការ​សហប្រជាជាតិ​ ស្ដីអំពីការទាមទារ​ឲ្យរុស្ស៊ី​បញ្ឈប់សង្គ្រាម និងដកទ័ពចេញពីអ៊ុយក្រែនផងដែរ។

គួរជម្រាបថា ឥណ្ឌា និងរុស្ស៊ី បាន​កសាងទំនាក់ទំនងជាច្រើនឆ្នាំមកហើយ ដោយឥណ្ឌាមានការពឹងផ្អែកលើរុស្ស៊ីសម្រាប់ការផ្គត់ផ្គង់សព្វាវុធរហូតដល់ ៦០ ភាគរយ ទោះបីជាមានការថយចុះគួរឱ្យកត់សម្គាល់ក្នុងទសវត្សរ៍ចុងក្រោយក៏ដោយ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលវៀតណាមស្វែងរកការអនុម័តពីសភា ដើម្បីកាត់បន្ថយពន្ធលើប្រេងសាំងដែលកំពុងកើនខ្ពស់

ព័ត៌មាន
ស្រប​ពេល​តម្លៃ​ប្រេងសាំង​កំពុង​ហក់​ឡើង​កាន់តែ​ខ្ពស់​ទៅ​ៗ រដ្ឋាភិបាល​វៀតណាម​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ បាន​ស្វែងរក​ការ​អនុម័ត​ពី​ស…

សហភាពអឺរ៉ុបយល់ព្រមលើការដាក់កញ្ចប់ទណ្ឌកម្មថ្មីទី៤ ប្រឆាំងនឹងរុស្ស៊ីឈ្លានពានអ៊ុយក្រែន

ព័ត៌មាន
ក្រោយពេលដែល ស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនបន្ដឆេះឆួល និងមិនទាន់មានរកឃើញច្រកចេញនោះ ការិយាល័យប្រធានសហភាពអឺរ៉ុបបានឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ