វិស័យ ពាណិជ្ជកម្ម

លោក ម៉ូឌី ប្ដេជ្ញាថា នឹងការពារប្រជាកសិករឥណ្ឌា និងជំរុញការពឹងលើខ្លួនចំពេលមាន ភាពតានតឹងពន្ធគយរបស់លោក ត្រាំ


នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃសុក្រនេះ បានជំរុញឱ្យឥណ្ឌា ឆ្ពោះទៅរកការពឹងផ្អែកលើខ្លួនឯងឱ្យកាន់តែខ្លាំង ផលិតអ្វីគ្រប់យ៉ាងរាប់ចាប់ពី ជីកសិកម្មរហូតដល់ម៉ាស៊ីនយន្តហោះ និងអាគុយរថយន្តអគ្គិសនី និងប្តេជ្ញាការពារកសិករ ចំពេលដែលប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោកមួយនេះ កំពុងប្រឈមមុខនឹងជម្លោះពាណិជ្ជកម្មជាមួយនឹងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
វិស័យ ពាណិជ្ជកម្ម
ដោយ

ការលើកឡើងរបស់លោក ម៉ូឌី នេះ បានធ្វើនៅក្នុងសុន្ទរកថាទៅកាន់ជនរួមជាតិក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួននៅថ្ងៃទី ១៥ ខែកក្កដានេះ ចំពេលទីក្រុងញូវដែលី កំពុងតស៊ូនឹងពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានដាក់លើទំនិញឥណ្ឌា និងបរាជ័យក្នុងការចរចាពាណិជ្ជកម្មទ្វេភាគី ដែលភាគច្រើន ដោយសារតែការខ្វែងគំនិតគ្នាចំពោះការនាំចូលផលិតផលកសិកម្ម និងផលិតផលទឹកដោះគោរបស់អាម៉េរិក។

លោក ម៉ូឌី បាននិយាយក្នុងសុន្ទរកថា ប្រចាំឆ្នាំរបស់លោកពីកំពែងក្រហមក្នុងទីក្រុងញូវដែលីថា កសិករ អ្នកនេសាទ និងអ្នកចិញ្ចឹមគោ គឺជាអាទិភាពចម្បងរបស់ឥណ្ឌា ដូច្នេះហើយរូបលោក នឹងឈរធ្វើជាជញ្ជាំងប្រឆាំង នឹងគោលនយោបាយណាមួយដែលគំរាមកំហែងដល់ផលប្រយោជន៍របស់ពួកគេ។ លោកសង្កត់ធ្ងន់ថា ឥណ្ឌានឹងមិនធ្វើសម្បទាននូវអ្វីមួយ ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់កសិកររបស់ឥណ្ឌាឡើយ។

សូមរំលឹកថា កាលពីសប្តាហ៍មុនលោក ត្រាំ បានដាក់ពន្ធបន្ថែម ២៥% លើទំនិញឥណ្ឌា ដោយសារឥណ្ឌា នៅតែបន្តនាំចូលប្រេងពីរុស្ស៊ី ដែលបានបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ ខណៈពន្ធនាំចូលថ្មីនេះ នឹងដំឡើងពន្ធលើការនាំចេញរបស់ឥណ្ឌាមួយចំនួនឡើង ដល់កម្រិតខ្ពស់រហូតដល់៥០% ឯណោះ។

ពន្ធគយនេះ បានគំរាមកំហែងដល់ការចូលទៅកាន់ទីផ្សារនាំចេញដ៏ធំបំផុតរបស់ឥណ្ឌា ដែលការនាំចេញសរុបមានចំនួនជិត៨៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដោយប៉ះពាល់ដល់វិស័យមួយចំនួនដូចជាវាយនភណ្ឌ ស្បែកជើង ត្បូង និងគ្រឿងអលង្ការជាដើម។

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុននាំចេញស្វាយកំពុងបានផ្លាស់ប្ដូរទិសដៅទីផ្សារចេញពីថៃ ងាកទៅរកប្រទេសផ្សេង ចំពេលបញ្ហាជម្លោះព្រំដែននៅជាប់គាំង

ខណៈរដូវប្រមូលផលស្វាយ កែវរមៀតខុសរដូវ កំពុងចាប់ផ្ដើមជាបណ្ដើរ ក្រុមហ៊ុនបញ្ជាទិញស្វាយមួយចំនួន កំពុងត្រៀមបង្វែរទិសដៅទីផ្សារនាំចេញរបស់ពួកគេ …

វៀតណាម ជាប់ឈ្មោះជាប្រទេស ដែលលក់ម៉ូតូអគ្គិសនីបានច្រើនបំផុតទី៣ ក្នុងពិភពលោក ប្រចាំឆ្នាំ២០២៥

ទិន្នន័យផ្លូវការរបស់ដាតាបេសអនឡាញមានឈ្មោះថា Motorcycles Data បានបង្ហាញថា ប្រទេសវៀតណាម លក់ម៉ូតូអគ្គិសនីបានចំនួន ២០ម៉ឺន ៩ពាន់គ្រឿង ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ