ការផ្គត់ផ្គង់សាច់

អភិបាលខេត្តកំពត ហាមការពិឃាតសាច់យកសាច់នៅក្នុងថ្ងៃសីល


មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២៩ ខែតុលា បានដាក់ចេញលិខិតមួយដោយមានការណែនាំ មិនឲ្យមានការសម្លាប់សត្វយកសាច់ជារៀងរាល់ថ្ងៃសីលសម្រាប់អាជីវកម្មសម្លាប់សត្វ និងម្ចាស់សត្តឃាតដ្ឋានទាំងអស់នៅក្នុងខេត្តកំពត ដែលការណែនាំនេះ ត្រូវបានដាក់ចេញក្រោយមានអនុសាសន៍ពី អភិបាលខេត្តកំពតថ្មី ឯកឧត្តម ម៉ៅ ធនិន ។
អភិបាលខេត្តកំពត ហាមការពិឃាតសាច់យកសាច់នៅក្នុងថ្ងៃសីល
ដោយ

បើតាមលិខិត​របស់​មន្ទីរកសិកម្មខេត្តកំពត ការណែនាំមិនឲ្យសម្លាប់សត្វយកសាច់​នៅរៀងរាល់ថ្ងៃសីលនេះ ធ្វើឡើង​ដើម្បីលើកកម្ពស់​ទៅដល់វិស័យព្រះ​ពុទ្ធសាសនា​ឲ្យស្របទៅតាម​រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន​កំណត់ថា​​ព្រះពុទ្ធសាសនា​ជាសាសនា​របស់រដ្ឋ។ អាស្រ័យហេតុនេះ​ ដើម្បីពង្រឹង​ការអនុវត្តអនុក្រឹត្យ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តមអភិបាលខេត្ត ឲ្យមានប្រសិទ្ធភាព មន្ទីរ ​កសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត ស្នើឲ្យមានការចូលរួម​សហការជាមួយក្រសួងពាក់ព័ន្ធទាំងអស់រៀប​ចំផ្សព្វផ្សាយ​ទៅកាន់អាជីវកម្មពិឃាតសត្វ ​និងម្ចាស់សត្តឃាតដ្ឋានទាំងអស់ ដោយមិនមានការអនុញ្ញាត​ឲ្យមានការពិឃាតសត្វ​នៅថ្ងៃសីល​បន្ត​ទៀតនោះឡើយ ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះតទៅ។

សូមជម្រាបថានៅក្នុងករណីអាជីវករប្រកបអាជីវកម្មពិឃាតសត្វនិងម្ចាស់សត្តឃាត ដ្ឋានណាមួយមិនអនុវត្តតាមការណែនាំនេះទេ មន្ទីរនឹងចាត់វិធានការ​ទៅតាម​នីតិវិធី ច្បាប់​ដោយតឹងរឹងបំផុត៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិតជា​អស្ចារ្យ ! តែ​ប៉ុន្មាន​ថ្ងៃ​សោះ KHQR របស់​អេស៊ីលីដា មាន​អ្នក​ប្រើប្រាស់​យ៉ាង​ច្រើន​ពី​ស្ថាប័ននានា

ព័ត៌មាន
បន្ទាប់ពីធនាគារអេស៊ីលីដាបានដាក់ឱ្យដំណើការជាផ្លូវការនូវប្រើប្រាស់នូវសេវាទូទាត់តាម «KHQR» មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែមានអតិថិជនរ…

មេដឹកនាំក្រុមប្រទេសរីកចម្រើនទាំង២០ នឹងបើកកិច្ចប្រជុំកំពូលចុងសប្ដាហ៍នេះ ខណៈកំពូលមេដឹកនាំចិននឹងចូលរួមតាមប្រព័ន្ធវីដេអូ

ព័ត៌មាន
មេដឹកនាំកំពូលៗនៃបណ្ដាប្រទេសរីកចម្រើនទាំង២០ ឬ ហៅកាត់ថា G20 នឹងបើកកិច្ចប្រជុំកំពូលរបស់ខ្លួនមួយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃទី ៣០-៣…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ