មហាសេដ្ឋីឥណ្ឌា

មហាសេដ្ឋីមានបំផុតរបស់ឥណ្ឌា រងការចោទប្រកាន់ពីបទសូកប៉ាន់ ដែលមានទំហំរាប់រយលានដុល្លារ


លោក ហ្គោតាម អាដានី (Gautam Adani) កំពូលមហាសេដ្ឋីឥណ្ឌា និងក្មួយប្រុស ត្រូវបានគណៈកម្មការមូលបត្រអាម៉េរិក ចេញដីកាកោះហៅឲ្យចូលបំភ្លឺពាក់ព័ន្ធពីបទសំណូកសូកប៉ាន់ ដែលពាក់ព័ន្ធនឹងគម្រោងចុះបញ្ជីវិនិយោគទុនមួយ ដែលមានតម្លៃប្រមាណ៧៥០លានដុល្លារ ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗជាច្រើន។
មហាសេដ្ឋីឥណ្ឌា
ដោយ

គណៈកម្មការមូលបត្រអាម៉េរិក កំពុងប្តឹងលោក ហ្គោតាម អាដានី ប្រធានក្រុមហ៊ុន Adani Group និងក្មួយប្រុសរបស់លោក សាហ្គា អាដានី (Sagar Adani) ដោយចោទប្រកាន់ថា ពួកគេបានចូលរួមក្នុងការសូកប៉ាន់ ដើម្បីទទួលបានគម្រោងវិនិយោគដែលមានតម្លៃប្រមាណជា៧៥០លានដុល្លារ។ តាមបណ្តឹងរបស់គណៈកម្មការមូលបត្រអាម៉េរិក ដែលបានដាក់ទៅតុលាការសហព័ន្ធនៅទីក្រុងញូវយ៉ក លោក ហ្គោតាម និងក្មួយប្រុសមានពេលវេលារយៈពេល២១ថ្ងៃ ដើម្បីឆ្លើយបំភ្លឺ ប៉ុន្តែតំណាងក្រុមហ៊ុននេះមិនទាន់ចេញមកបកស្រាយជុំវិញបញ្ហានេះនៅឡើយទេ។

រដ្ឋអាជ្ញាសហព័ន្ធអាម៉េរិក បានចេញដីកាចាប់ខ្លួនលោក ហ្គាតាម និងលោក សាហ្គា ដោយចោទប្រកាន់ថា ពួកគេបានចូលរួមក្នុងគម្រោង២៦៥លានដុល្លារ ដើម្បីសូកប៉ាន់ក្រុមមន្ត្រីឥណ្ឌាជាថ្នូរនឹងការទទួលបានកិច្ចព្រមព្រៀងផ្គត់ផ្គង់ថាមពលមួយ។

អាជ្ញាធរបានអះអាងថា លោក ហ្គោតាម និងចុងចោទ៧នាក់ផ្សេងទៀត រួមទាំងក្មួយប្រុសរបស់លោក បានយល់ព្រមសូកប៉ាន់ក្រុមមន្ត្រីរដ្ឋាភិបាលឥណ្ឌា ដើម្បីទទួលបានកិច្ចសន្យាដែលរំពឹងថា នឹងផ្តល់ប្រាក់ចំណេញ២ពាន់លានដុល្លារក្នុងរយៈពេល២០ឆ្នាំ នៅក្នុងការអភិវឌ្ឍគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា។

មកទល់ពេលនេះលោក ហ្គោតាម ដែលមានអាយុ៦២ឆ្នាំ ត្រូវបានគេដឹងថា គឺជាអ្នកមានបំផុតរបស់ឥណ្ឌា ហើយរឿងសំណូកដែលគណៈកម្មការមូលបត្រអាម៉េរិក កំពុងចោទប្រកាន់នេះ គឺជារឿងទី២ ដែលកើតមានឡើងនៅក្នុងរយៈពេល២ឆ្នាំ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនជាពិសេសគឺកំពង់ផែតែម្តង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃ កំពុងជួបបញ្ហាក្លាយជាសង្គម ដែលសម្បូរដោយមនុស្សចាស់ និងកុមារមានបញ្ហាសុខភាពផ្លូវចិត្តកំពុងកើនឡើង

បច្ចុប្បន្នប្រទេសថៃ កំពុងជួបបញ្ហាប្រឈមក្លាយជាសង្គម ដែលសម្បូរដោយមនុស្សចាស់ ប៉ុន្តែទន្ទឹមនេះក៏មានបញ្ហាធំក្នុងចំណោមកុមារ ដែលចាំបាច់ត្រូវដោះស្រា…

កូនស្រីលោក ឌូធឺតេ រងការស៊ើបអង្កេតពាក់ព័ន្ធនឹងការគំរាមសម្លាប់ប្រធានាធិបតី ម៉ាកូស

ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ ប្រទេសហ្វីលីពីន កាលពីចុងសប្តាហ៍មុន បាននិយាយថា ការិយាល័យរបស់លោកនឹងផ្ទៀងផ្ទាត់លើការគំរាមកំហែងធ្វើឃាត ដែលត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ