រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក «អន្ទះសារ»ចង់ធ្វើការជាមួយចិន លើបញ្ហាបំណុល និបញ្ហាប្រឈមនានា ខណៈចិនបន្ដនៅស្ងៀម


រដ្ឋមន្រ្តីហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រីចេណេត យ៉េលេន (Janet Yellen) បាននិយាយកាលពីថ្ងៃអាទិត្យ ទី ១៦ កក្កដា ថា លោកស្រី«អន្ទះសារ» ចង់ធ្វើការជាមួយប្រទេសចិនខ្លាំងណាស់ នៅលើបញ្ហាមួយចំនួន ដើម្បីផលប្រយោជន៍ទៅវិញទៅមក រួមទាំង ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសម្រាប់ប្រទេសក្រីក្រនៅទូទាំងពិភពលោក ក៏ដូចជា ពញ្ហាកែទម្រង់ធនាគារអភិវឌ្ឍន៍ពហុភាគី មុនពេលការបង្កើនដើមទុនអាចត្រូវបានពិចារណាជាដើម។
ចិនហាក់បង្ហាញពីបំណងមិនចង់ដោះស្រាយ បញ្ហាបំណង ជាមួយអាមេរិកក្នុងស្តង់ដារតែមួយ!
ដោយ

ទោះយ៉ាងណា ប្រទេសចិន នៅមិនទាន់បានបង្ហាញពីការចូលរួមរបស់ខ្លួននៅក្នុងការលើកទឹកចិត្ត សម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ស្របទៅតាមយន្ដការជារួមរបស់ប្លុកប្រទេស G20 នោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន។
នៅក្នុងសន្និសីទសារព័ត៌មានមួយ មុនពេលកិច្ចប្រជុំក្រុមប្រទេស G20 សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ រួមជាមួយនឹងតំណាងធនាគារកណ្តាលទាំង២០ប្រទេស ដែលប្រព្រឹត្តធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា លោកស្រី ជេណេត យ៉េលេន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកបាននិយាយថា ដំណើរទស្សនកិច្ចរបស់អ្នកស្រីទៅកាន់ទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន បានជួយទ្រទ្រង់ដល់ទំនាក់ទំនងរវាងអាមេរិក និងចិន ហើយថា ប្រទេសមហាអំណាចទាំងពីរនេះ មានកាតព្វកិច្ចសម្រាប់ពិភពលោក ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើបញ្ហាដែលជាក្ដីបារម្ភរវាងគ្នាទៅវិញទៅមក។


លោកស្រីបានប្រាប់សន្និសីទនោះក្នុងសម្ដីដើមថា «មានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ។ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាការចាប់ផ្ដើមដ៏សំខាន់។ »
ក្នុងដំណើរទៅកាន់ប្រទេសចិនលោកស្រីយ៉េលេន ក៏បានលើកឡើងទៅកាន់ភាគីចិន អំពីការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសម្រាប់ប្រទេសសំប៊ីផងដែរ ខណៈដែលចិនគឺជាម្ចាស់បំណុលដ៏ធំរបស់ប្រទេសនេះ។ ទោះយ៉ាងណា លោកស្រីថាវាត្រូវបានពេលយូរក្នុងការចរចា និងមានខុសគ្នាជាច្រើនដើម្បីពិភាក្សាគ្នា។
បន្ថែមពីនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករូបនេះបានថ្លែងដោយសង្ឃឹមថា ការដោះស្រាយបញ្ហាបំណុលសម្រាប់ប្រទេសស្រីលង្កា និងហ្គាណា អាចនឹងត្រូវបានបញ្ចប់យ៉ាងឆាប់រហ័សផងដែរ។ ដូច្នេះមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អាចឆ្ពោះទៅមុខជាមួយនឹងការពិនិត្យមើលកម្មវិធីប្រាក់កម្ចីដំបូងរបស់ប្រទេសទាំងពីរនេះឡើងវិញ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រភពមួយពីខាងប្រទេសចិនចុះផ្សាយដោយរ៉យទ័រឱ្យដឹងថា ប្រទេសចិន មិនបានចូលរួមឡើយក្នុងការឈានទៅដល់ «ក្របខណ្ឌរួម» ជាមួយក្រុមប្រទេស G20 លើបញ្ហារៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ សម្រាប់ប្រទេសដែលងាយរងគ្រោះដោយសារបំណុល។ ប្រភពដដែលសុំមិនបញ្ចេញឈ្មោះឱ្យដឹងថា ប្រទេសG20 មិនថាតែចិននោះទេ ក៏មិនចង់បាន«ច្បាប់មួយតម្រូវគ្រប់ប្រទេសទាំងអស់» ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលរបស់ប្រទេសទាំងនោះឡើងវិញនោះដែរ៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី កំពុងស្វះស្វែងរកទីផ្សារថ្មី ដើម្បីកាត់បន្ថយការនាំចូលសាច់គោពីអូស្រ្តាលី

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ី ដែលគេស្គាល់ថា ជាប្រទេសកាន់សាសនាមូស្លីម ដែលមានប្រជាពលរដ្ឋច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ បានដាក់ផែនការកាត់បន្ថយក…

ធនាគារជាតិនឹងរៀបចំយន្តការទទួលបណ្តឹង និងដោះស្រាយជូនពលរដ្ឋ ដែលជួបបញ្ហារឿងផ្ទេរ ដក និងដាក់ប្រាក់

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជានឹងរៀបចំយន្តការទទួលបណ្តឹង និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលតែងតែជួបបញ្ហាពេលមកទទួល និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ