ឥណ្ឌូនេស៊ី មានអ្នកប្រើប្រាស់គណនី TikTok ១២៥លាននាក់

តើមានមូលហេតុអ្វីបានជាឥណ្ឌូនេស៊ី ហាមធ្វើពាណិជ្ជកម្មអេឡិចត្រូនិក លើបណ្តាញសង្គម


ប្រជាជាតិដែលមានប្រជាជនច្រើនជាគេបំផុតនៅអាស៊ាន បានចេញបម្រាមលើការធ្វើប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក នៅលើបណ្តាញសង្គម ក្នុងគោលបំណងការពារប្រព័ន្ធពាណិជ្ជកម្មតាមបែបប្រពៃណី ខណៈបម្រាមនេះ វាបានធ្វើឱ្យប្រព័ន្ធទូទាត់តាម TikTok រងផលប៉ះពាល់ខ្លាំងជាងគេ ព្រោះនៅឥណ្ឌូនេស៊ី មានអ្នកប្រើប្រាស់គណនីសរុប១២៥លាននាក់។
ឥណ្ឌូនេស៊ី មានអ្នកប្រើប្រាស់គណនី TikTok ១២៥លាននាក់
ដោយ

រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃពុធថា អាជ្ញាធរឥណ្ឌូនេស៊ីបានដាក់បម្រាមលើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពាររបរពាណិជ្ជកម្មលក់រាយតាមបែបប្រពៃណី។ នេះបើតាមសេចក្តីរាយការណ៍របស់ Nikkei។

លោក ហ្សុលគីហ្លី ហាសាន (Zulkifli Hasan) រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ីបាននិយាយថា ការសម្រេចចិត្តបែបនេះរបស់រដ្ឋាភិបាល គឺធ្វើឡើងក្នុងគោលបំណងការពារពាណិជ្ជករក្រៅបណ្តាញ និងទីផ្សារនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ។ លោកបានបន្តថា ការកំណត់តម្លៃគួរឱ្យខ្លាចនៅលើប្រព័ន្ធវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងគំរាមកំហែងដល់ការរស់រានរបស់សហគ្រាសធុនតូច និងមធ្យមនានានៅក្នុងប្រទេស។

មន្ត្រីជាន់ខ្ពស់រូបនេះបានប្រាប់អ្នកយកព័ត៌មានថា បទប្បញ្ញត្តិដែលចូលជាធរមានភ្លាមៗ គឺមានបំណងធានាការប្រកួតប្រជែងអាជីវកម្មដោយសមធម៌ និងយុត្តិធម៌ ក៏ដូចជាដើម្បីធានាការការពារទិន្នន័យរបស់អ្នកប្រើប្រាស់។ ជាមួយគ្នានេះ អាជ្ញាធរឥណ្ឌូនេស៊ីនឹងអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គម ក្លាយជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដោយមានទាំងធនាគា និងហាងទាំងអស់ក្នុងពេលតែមួយផងដែរ។

លោកបានបន្តថា បទប្បញ្ញត្តិនេះ ក៏តម្រូវឱ្យវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសឥណ្ឌូនេស៊ីកំណត់តម្លៃអប្បបរមាឱ្យខ្ពស់ពោលគឺចាប់ពី១០០ដុល្លារសម្រាប់ទំនិញមួយចំនួនដែលត្រូវបានអនុញាតឱ្យទិញដោយផ្ទាល់ពីបរទេស។

បើទោះបីមន្ត្រីជាន់ខ្ពស់រូបនេះមិនបានបញ្ជាក់លម្អិតពីប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ ដែលរងផលប៉ះពាល់ខ្លាំងគេក៏ដោយ តែលោក ជេរី សាំបួហ្គា (Jerry Sambuaga) អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី បានបង្ហើបដោយប្រយោលថា គឺ TikTok នេះឯង ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

អ្នកនាំពាក្យក្រុមហ៊ុន TikTok នៅឥណ្ឌូនេស៊ី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេកាលពីថ្ងៃពុធ ប៉ុន្តែគេដឹងថា វេទិកាបណ្តាញសង្គមមួយនេះ មានគណនីសរុបនៅក្នុងតំបន់៣២៥លាន ហើយគ្រាន់តែនៅក្នុងប្រទេសឥណ្ឌូនស៊ីតែមួយមានគណនីដល់ទៅ ១២៥លាន ក្នុងនោះប្រមាណ៦លានគណនី គឺជាគណនី ដែលកំពុងតែប្រតិបត្តិការអាជីវកម្មតាមអនឡាញ។

ឥណ្ឌូនេស៊ីមានប្រជាជនសរុប២៧០លាននាក់ ក្នុងនោះស្ថិតិនៃប្រតិបត្តិការពាណិជ្ជកម្មតាមអេឡិចត្រូនិកកាលពីឆ្នាំមុនមានទំហំដល់ទៅជិត៥២ពាន់លានដុល្លារ ហើយ TikTok អាចមានតម្លៃប្រមាណជា៥ភាគរយ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


រយៈពេលពីរសប្តាហ៍មកនេះ តម្លៃមាសនៅវៀតណាម ធ្លាក់ដល់កម្រិតទាបបំផុត

សារព័ត៌មានវៀតណាម VN Express បានរាយការណ៍ថា តម្លៃមាសគីឡូនៅវៀតណាមធ្លាក់ចុះ០,០៧% ពោលគឺមកនៅត្រឹមជិត៦៨លានដុង ឬជាង២ពាន់៨រយដុល្លារ នៅក្នុ…

ក្រុមហ៊ុន Kia និង Hyundai ប្រមូលរថយន្តជាង៣លានគ្រឿង នៅអាមេរិកត្រឡប់មកវិញ

ក្រុមហ៊ុន Hyundai និង Kia របស់កូរ៉េខាងត្បូង កំពុងដើរប្រមូលរថយន្តជាង៣លានគ្រឿង នៅសហរដ្ឋអាមរិក ត្រឡប់មកវិញក្រោយរកឃើញថា រថយន្តទាំងនោះមានហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ