ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីគ្រោងផ្ដល់សញ្ជាតិពីរដល់ពលរដ្ឋ ដើម្បីទាក់ទាញកម្មករជំនាញរបស់ឥណ្ឌូនេស៊ីដែលកំពុងរស់នៅបរទេស


រដ្ឋមន្ដ្រីខុទ្ទកាល័យជាន់ខ្ពស់មួយរូបនៅប្រទេសឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ី អាចនឹងផ្តល់សញ្ជាតិពីរដល់ពលរដ្ឋ ដែលមានដើមកំណើតឥណ្ឌូណេស៊ី ដើម្បីទាក់ទាញកម្មករ ដែលមានជំនាញវិជ្ជាជីវៈបន្ថែមទៀតឱ្យចូលទៅរស់នៅក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ឥណ្ឌូនេស៊ី
ដោយ

បើតាមច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី បានកំណត់ថា ឥណ្ឌូនេស៊ី មិនទទួលស្គាល់សញ្ជាតិពីរសម្រាប់មនុស្សពេញវ័យទេ ដូច្នេះហើយពលរដ្ឋឥណ្ឌូនេស៊ីណា ដែលកាន់លិខិតឆ្លងដែនពីរត្រូវតែជ្រើសរើសយកតែមួយគត់នៅពេលពួកគេមានអាយុ១៨ឆ្នាំឡើងទៅ។ ប៉ុន្តែលោក លូហ៊ុត ផានចៃតាន (Luhut Pandjaitan) រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគ បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងនឹងផ្តល់សញ្ជាតិពីរដល់អតីតពលរដ្ឋឥណ្ឌូនេស៊ី ដែលកំពុងរស់នៅក្រៅប្រទេស ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតនោះទេ។

ការបង្ហាញគម្រោងការរបស់លោក លូហ៊ុត នេះបានធ្វើឡើងនៅចំពោះមុខនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft គឺលោក សាត្យា ណាដែឡា (Satya Nadella) ដែលបានសន្យាថានឹងដាក់ការវិនិយោគជិត២ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

លោកបាននិយាយថា ឥណ្ឌូនេស៊ី ក៏បានអញ្ជើញជនភៀសខ្លួនឥណ្ឌូណេស៊ី ដែលមានជំនាញបច្ចេកទេសច្បាស់លាស់ឱ្យចូលទៅធ្វើការនៅក្នុងប្រទេសនេះ ហើយនឹងអនុញ្ញាតឱ្យពួកគេទទួលបានសញ្ជាតិពីរក្នុងពេលឆាប់ៗនេះផងដែរ។ បើតាមទិន្នន័យពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ហាញថា ពលរដ្ឋឥណ្ឌូនេស៊ី ជិត៤ពាន់នាក់ បានក្លាយជាពលរដ្ឋសិង្ហបុរី នៅចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២២៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្វីនឹងក្លាយជារបៀបវារៈនយោបោយ និងសេដ្ឋកិច្ចក្នុងកិច្ចប្រជុំបក្សកុម្មុយនីស្តចិន នៅខែកក្កដា ខាងមុខ?

ព័ត៌មាន
បើគ្មានការប្រែប្រួលទេសមាជិកគណៈកម្មាធិការកណ្តាលរបស់បក្សកុម្មុយនីស្តចិននឹងប្រមូលផ្តុំគ្នានៅខែកក្កដា ខាងមុខ ដើម្បីជួបប្រជុំពេញអង្គ ដើម្បីពិភាក្ស…

មន្ត្រីក្រសួងការងារអាម៉េរិក ស្នើឱ្យក្រុមហ៊ុនអន្តរជាតិ បោះបង់ការវិនិយោគនៅតំបន់ស៊ីនជាំង

ព័ត៌មាន
មន្ត្រីក្រសួងការងារអាម៉េរិក បានលើកឡើងថា ក្រុមហ៊ុនអន្តរជាតិ មិនអាចធ្វើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវក្នុងតំបន់ស៊ីនជាំងបាននោះទេ ដូច្នេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ