វិស័យបច្ចេកវិទ្យា

ប្រទេសឥណ្ឌូនេស៊ី និងតួកគីនឹងបណ្ដាក់ទុនរួមគ្នា ដើម្បីផលិតយន្តហោះដ្រូនយោធា


ក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន និងក្រុមហ៊ុនរបស់តួកគីបានព្រមព្រៀងបណ្តាក់ទុនរួមគ្នា ដើម្បីបង្កើតរោងចក្រផលិតយន្តហោះគ្មានមនុស្សបើក ឬដ្រូន សម្រាប់បម្រើក្នុងវិស័យយោធានៅប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
វិស័យបច្ចេកវិទ្យា
ដោយ

លោក ហាលុក បាយរ៉ាក់តា (Haluk Bayraktar) នាយកប្រតិបត្តិក្រុមហ៊ុន តួកគី Baykar Technology និងលោក ណូម៉េន ចូសូហ្វ (Norman Joesoef) នាយកប្រតិបត្តិក្រុមហ៊ុនផលិតឧបករណ៍ការពារជាតិ របស់ឥណ្ឌូនេស៊ី Republikorp បានចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា ក្រោមវត្តមានរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ និងប្រធានាធិបតីតួកគី រីសេប តាយីប អឺដូហ្កាន ក្នុងអំឡុងពេលលោកបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១២ ខែកុម្ភៈ។

ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនទាំងពីរនេះ គឺផ្តោតលើការបង្កើតរោងចក្រផលិតយន្តហោះគ្មានមនុស្សបើក ឬដ្រូនសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធានៅក្នុងប្រទេសឥណ្ឌូនេស៊ី។ កិច្ចព្រមព្រៀងនេះ ក៏បានបង្ហាញពីផែនកា​រពង្រឹងឧស្សាហកម្មការពារជាតិ របស់ឥណ្ឌូនេស៊ី តាមរយៈការផលិតក្នុងស្រុក និងការផ្ទេរបច្ចេកវិទ្យាផងដែរ។

ជាផ្នែកមួយនៃភាពជាដៃគូ ការបណ្តាក់​ទុនរួមគ្នានេះនឹងត្រូវបង្កើតឡើងនៅប្រទេសឥណ្ឌូនេស៊ី ដើម្បីផ្តោតលើការផលិត ការផ្គុំ និងការថែទាំយន្តហោះដ្រូន។ ក្រុមហ៊ុន Republikorp បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា ផលិតផលដំបូងដែលត្រូវផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះ រួមមានយន្តហោះដ្រូន​ប្រភេទ Bayraktar TB3 ចំនួន៦០គ្រឿង និងប្រភេទ Bayraktar ចំនួន៩គ្រឿង។

ទន្ទឹមនេះ កងកម្លាំងផ្លូវអាកាសរបស់ឥណ្ឌូនេស៊ី ក៏បានដាក់ពាក្យស្នើសុំរដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីទិញយន្តហោះដ្រូនប្រភេទ Anka ចំនួន១២គ្រឿង ពីក្រុមហ៊ុន Aerospace របស់តួកគីក្នុងតម្លៃសរុបចំនួន៣០០លានដុល្លារផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


រដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កំពុងធ្វើសេចក្ដីព្រាងច្បាប់ដំបូងបង្អស់របស់ថៃ ដើម្បីគ្រប់គ្រងបច្ចេកវិទ្យា AI

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) បានប្រកាសថា រដ្ឋាភិបាលរបស់លោកស្រី កំពុងធ្វើសេចក្តីព្រាងច្បាប់ដ…

គោលនយោបាយតម្រូវឱ្យធ្វើការតែ៤ថ្ងៃក្នុងមួយសប្ដាហ៍របស់ឥណ្ឌូនេស៊ី បង្កឱ្យផ្ទុះប្រតិកម្មចម្រុះ

កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ី ដែលជាបងធំក្នុងតំបន់អាស៊ាន បានដាក់ចេញគោលនយោបាយគួរឱ្យភ្ញាក់ផ្អើល ដែលតម្រូវឱ្យធ្វើការតែ៤ថ្ងៃ ក្នុងមួយសប្ដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ