ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី អះអាងថា រុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងដល់ខ្លួនរហូតដល់១៥០លានបារ៉ែល


ប្រទេសឥណ្ឌូនេស៊ី ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ១ក្នុងតំបន់អាស៊ានបានសម្រេចកិច្ចព្រមព្រៀងថាមពលដ៏ធំមួយជាមួយរុស្ស៊ី ដោយទីក្រុងមូស្គូ នឹងផ្គត់ផ្គង់ប្រេងរហូតដល់១៥០លានបារ៉ែល ដល់ទីក្រុងហ្សាកាតា។ ជោគជ័យនេះកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) ទៅកាន់វិមានក្រឹមឡាំង កាលពីពេលថ្មីៗនេះ ដើម្បីស្វែងរកប្រភពថាមពលបម្រុងក្នុងគ្រា ដែលតម្លៃប្រេងពិភពលោកកំពុងឡើងកម្ដៅ។
ឥណ្ឌូនេស៊ី
ដោយ

បេសកជនពិសេសទទួលបន្ទុកថាមពល និងបរិស្ថានឥណ្ឌូនេស៊ី លោកហាស៊ីម ឌីចូចូហាឌីគូស៊ូមូ (Hashim Djojohadikusumo) បានទម្លាយឱ្យដឹង កាលពីថ្ងៃទី២៣ ខែមេសា ថា ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក ប្រាប៉ូវ៉ូស៊ូប៊ីអានតូ (Prabowo Subianto) បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅវិមានក្រឹមឡាំង កាលពីសប្តាហ៍មុន ដែលលោកទាំងពីរពិភាក្សាអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ រួមទាំងក្នុងវិស័យថាមពលផងដែរ។

ដូចប្រទេសជាច្រើនដែរ ឥណ្ឌូណេស៊ី ដែលមានប្រជាជនសរុបជាង២៨៧លាននាក់បានទទួលរងសម្ពាធពីប្រេងឥន្ធនៈហក់ឡើងថ្លៃទូទាំងពិភពលោក ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយបាន និងកំពុងព្យាយាមស្វែងរកអ្នកផ្គត់ផ្គង់ជំនួស។ ទិន្នន័យបង្ហាញថា ប្រមាណពី២០% ទៅ ២៥% នៃការនាំចូលប្រេងឆៅរបស់ឥណ្ឌូនេស៊ី បានមកពីតំបន់មជ្ឈិមបូព៌ា ហើយត្រូវដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់បិទ។

យោងតាមកិច្ចព្រមព្រៀងថ្មីនេះ រុស្ស៊ី បានយល់ព្រមផ្គត់ផ្គង់ប្រេងចំនួន១០០លានបារ៉ែលក្នុងតម្លៃពិសេស ហើយត្រៀមបន្ថែម៥០លានបារ៉ែលទៀត ប្រសិនបើមានតម្រូវការចាំបាច់។ លោករដ្ឋមន្ត្រីក្រសួងថាមពល បាហ៊ីល ឡាហាដាលៀ (Bahlil Lahadalia) បានបញ្ជាក់ថាឥណ្ឌូនេស៊ី ប្រើប្រាស់ប្រេងរហូតដល់១,៦លានបារ៉ែលក្នុងមួយថ្ងៃ ប៉ុន្តែផលិតបានត្រឹមតែ៦០០,០០០បារ៉ែលប៉ុណ្ណោះ ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកនាំចូលប្រេងសុទ្ធសាធ។

ដើម្បីទប់ទល់នឹងស្ថានភាពនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានដាក់ចេញវិធានការតឹងរ៉ឹង រួមមានការកំណត់បរិមាណប្រើប្រាស់ប្រេង និងការបង្គាប់ឱ្យមន្ត្រីរាជការធ្វើការពីផ្ទះ (Work from home) ១ ថ្ងៃក្នុងមួយសប្តាហ៍ដើម្បីសន្សំសំចៃ។ ទោះជាយ៉ាងណា តាមរយៈកិច្ចព្រមព្រៀងជាមួយរុស្ស៊ីនេះ ឥណ្ឌូនេស៊ី បានប្ដេជ្ញាយ៉ាងមុតមាំថា នឹងមិនដំឡើងថ្លៃប្រេងឥន្ធនៈឡើយ នៅក្នុងឆ្នាំ ២០២៦ នេះ ដើម្បីការពារស្ថិរភាពសេដ្ឋកិច្ច និងជីវភាពពលរដ្ឋ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រដ្ឋបាលលោក ត្រាំ ព្រមានចាត់វិធានការក្រុមហ៊ុនចិនណា ដែលលួចចម្លង និងកេងប្រវ័ញ្ចខួរក្បាល AI របស់អាម៉េរិក

រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ និងសន្យាថា នឹងចាត់វិធានការបង្ក្រាបយ៉ាងចាស់ដៃទៅលើក្រុមហ៊ុនបច្ចេកវិ…

កំពូលមហាសេដ្ឋីបារាំង ព្រមានពីគ្រោះមហន្តរាយសេដ្ឋកិច្ចសកលប្រសិនបើសង្គ្រាមនៅជម្ឈិមបូព៌ាមិនបញ្ចប់ឆាប់ៗ

កំពូលមហាសេដ្ឋីលំដាប់ពិភពលោក និងជាម្ចាស់អាណាចក្រទំនិញម៉ាកប្រណីត LVMH លោក បឺណាត អាណូត (Bernard Arnault) បានចេញមុខព្រមានធ្ងន់ៗពីលទ្ធភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ