វិស័យស្រូវ អង្ករ

តើការមានស្តុកអង្ករលើសរបស់ឥណ្ឌូនេស៊ី អាចធ្វើឱ្យប៉ះពាល់ការនាំចេញអង្កររបស់កម្ពុជាដែរ ឬទេ?


ឥណ្ឌូនេស៊ី ដែលជាបងធំរបស់អាស៊ាន ត្រូវបានគេរំពឹងថា អាចផលិតស្បៀង ជាពិសេសអង្ករសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់នៅឆ្នាំនេះ ខណៈកាលពីឆ្នាំ២០២៤ កន្លងទៅ ដើម្បីបំពេញតម្រូវការស្បៀងប្រមាណ៣១លានតោន ឥណ្ឌូនេស៊ី បាននាំចូលអង្ករប្រមាណ៤លានតោនពីប្រទេសក្នុងតំបន់មួយចំនួនរួមមានថៃ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា ផងដែរ។
វិស័យស្រូវ អង្ករ
ដោយ

ប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន និងជាប្រទេសមានតម្រូវការនាំចូលស្បៀងអាហារ ជាពិសេសអង្ករដ៏ធំមួយនៅក្នុងតំបន់ មានអតិរេកអង្ករគួរឱ្យភ្ញាក់ផ្អើលនៅឆ្នាំនេះ ដែលតម្រូវឱ្យប្រទេសនេះផ្អាកការនាំចូលអង្ករពីប្រទេសផ្សេងៗរួមទាំងកម្ពុជា ផងដែរ។ កត្តានេះធ្វើឱ្យមានការចុះផ្សាយថា ការផ្អាកការនាំចូលអង្កររបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន​នេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្កររបស់ប្រទេសមួយចំនួនដូចជាថៃ វៀតណាម និងកម្ពុជា ជាដើម។

ពាក់ព័ន្ធបញ្ហានេះ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ការបង្កើតបាននូវអតិរេកអង្កររបស់ប្រទេសឥណ្ឌូនេស៊ី នៅឆ្នាំនេះ ​មិនបានប៉ះពាល់ដល់ការនាំចេញអង្កររបស់កម្ពុជា ធ្ងន់ធ្ងរនោះទេ បើទោះបីកម្ពុជា ធ្លាប់នាំចេញអង្ករទៅកាន់ប្រទេសនេះ ក្នុងបរិមាណជាង៣ម៉ឺន៥ពាន់តោន កាលពីឆ្នាំ២០២៤ ក៏ដោយ។ តែយ៉ាងណាអ្នកជំនាញរូបនេះ អះអាងថា បញ្ហានេះ ចង់ ឬមិនចង់ វាអាចប៉ះពាល់ដល់ប្រទេសដែលធ្លាប់ផ្គត់ផ្គង់អង្ករច្រើនចូលទៅក្នុងប្រទេសនេះ ដូចជាថៃ និងវៀតណាម ជាដើម។ បើតាមការអះអាងរបស់លោក លន់ យ៉េង ការនាំចេញអង្កររបស់កម្ពុជា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះ នៅតែរក្សាបានកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ ពោលគឺមានការកើនឡើងប្រមាណជាង១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយភាគច្រើននាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងចិន។

​សូមជម្រាបថា កម្ពុជា រកចំណូលបានជាង៩០០លានដុល្លារពីការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល៤ខែឆ្នាំនេះ ក្នុងនោះកម្ពុជា នាំចេញអង្ករសម្រេចបានជាង ២៨ម៉ឺនតោន ជាមួយចំណូលជាង២០៩លានដុល្លារ និងនាំចេញស្រូវសម្រេចបានជាង ៣លានតោន ជាមួយចំណូលជាង៧២៣លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕




អត្ថបទបន្ទាប់


តើមានដើមចមអ្វីខ្លះជំរុញឱ្យសង្រ្គាមចាស់នៅអាស៊ីរវាងឥណ្ឌា និងប៉ាគីស្ថានផ្ទុះឡើងសារជាថ្មី?

តើមានដើមចមអ្វីខ្លះជំរុញឱ្យសង្រ្គាមចាស់នៅអាស៊ីរវាងឥណ្ឌា និងប៉ាគីស្ថានផ្ទុះឡើងសារជាថ្មី? ចាប់តាំងពីមានជម្លោះអូសបន្លាយដ៏យូរតាំងពីឆ្នាំ១៩៤៧ …

អ្នកតាមដានស្ថានការណ៍សង្គមស្នើឱ្យរដ្ឋាភិបាលពង្រឹងវិជ្ជាជីវៈការចុះអនុវត្តច្បាប់ផាកពិន័យរបស់មន្ត្រីប៉ូលិសចរាចរណ៍

នៅមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ការចុះអនុវត្តច្បាប់របស់មន្ត្រីប៉ូលិសចរារចរណ៍នៅតាមគោលដៅមួយចំនួនបានបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ