ឥណ្ឌា-រុស្ស៊ី

ឥណ្ឌាចាយជាង ១៣ពាន់លានដុល្លារ ទិញអាវុធពីរុស្ស៊ី ក្នុងរយៈពេល៥ឆ្នាំមកនេះ


ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ីបានរាយការណ៍ថារុស្ស៊ីបានផ្គត់ផ្គង់សព្វាវុធដល់ឥណ្ឌាក្នុងតម្លៃសរុបប្រមាណ១៣ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយក្នុងនោះទីក្រុងញូវដេលីបានបញ្ជាទិញកាំភ្លើង និងយុទ្ធភណ្ឌដទៃទៀតក្នុងតម្លៃ១០ពាន់លានដុល្លារ ខណៈ៣ពាន់លានដុល្លារផ្សេងទៀត ជាវត្ថុធាតុដើមផ្នែកយោធា សម្រាប់ឥណ្ឌាផលិតដោយខ្លួនឯង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិរ៉យទ័រ។
ការទិញសព្វាវុធរបស់ឥណ្ឌាពីប្រទេសរុស្ស៊ីកើនឡើងជាលំដាប់!

ឥណ្ឌាគឺជាប្រទេសទិញសព្វាវុធរុស្ស៊ីដ៏ធំបំផុត បើធៀបនឹងប្រទេសផ្សេងទៀតក្នុងពិភពលោក ដោយតំណាងឱ្យប្រហែល២០% នៃបញ្ជីបញ្ជាទិញសព្វាវុធសរុបរបស់រុស្ស៊ី។ ហេតុនេះហើយ ទើបទីក្រុងញូវដេលីត្រូវបានគេមើលឃើញថា មានជំហរមិនច្បាស់លាស់ ជុំវិញបញ្ហាសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ព្រោះកាលពីពេលកន្លង ឥណ្ឌាមិនព្រមធ្វើការថ្កោលទោសទីក្រុងម៉ស្គូទាល់តែសោះ ដោយគ្រាន់តែបានអំពាវនាវឱ្យមានការសន្ទនា និងដោះស្រាយផ្នែកការទូត ដើម្បីដោះស្រាយជម្លោះ ខណៈបច្ចុប្បន្ន សង្គ្រាមជិតចូលដល់គម្រប់ខួប១ឆ្នាំទៅហើយ។

បណ្តាប្រទេសលោកខាងលិចមួយចំនួនបានដាក់ទណ្ឌកម្មលើរុស្ស៊ី រួមទាំងលើវិស័យយោធាផង ជាការឆ្លើយតបទៅនឹងសង្គ្រាមឈ្លានពានមួយនេះ។ យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មានជាច្រើនបានរាយការណ៍ដោយស្រង់សម្តីលោក Dmitry Shugayev ប្រធានសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា ថា ប្រទេសឥណ្ឌា ចិន និងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន នៅតែរក្សាទំនាក់ទំនង និងផលប្រយោជន៍របស់ពួកគេជាមួយរុស្ស៊ីក្នុងការទិញសព្វាវុធនេះ។

ដោយឡែក បើយោងតាមទីភ្នាក់ងារ Interfax របស់រុស្ស៊ីបានរាយការណ៍ថា ការនាំចេញសព្វាវុធទៅក្រៅប្រទេសរបស់រុស្ស៊ីរៀងរាល់ឆ្នាំមានជាមធ្យមប្រហែលពី ១៤-១៥ ពាន់លានដុល្លារ ហើយបើក្រឡេកមើលការកក់ទុកសម្រាប់ការបញ្ជាទិញវិញ គឺនៅមានតម្លៃប្រមាណ៥០ពាន់លានដុល្លារ។

យោងតាមលោក Shugayev បានប្រាប់ Interfax ថា «ទោះបីជាមានសម្ពាធដែលមិនធ្លាប់មានពីមុនមកលើឥណ្ឌាពីបណ្តាប្រទេសលោកខាងលិច ជាពិសេសអាមេរិកទាក់ទិននឹងបញ្ហាសង្គ្រាមក៏ដោយ ក៏ឥណ្ឌានៅតែជាដៃគូដ៏សំខាន់មួយរបស់រុស្ស៊ីក្នុងវិស័យកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា»។

លោកបានបន្ថែមថា ទីក្រុងញ៊ូដេលីបានចាប់អារម្មណ៍ក្នុងការទិញជាពិសេសចំពោះប្រព័ន្ធមីស៊ីល S-400 Triumf របស់រុស្ស៊ី ប្រព័ន្ធមីស៊ីលពីដីទៅអាកាសរយៈចម្ងាយខ្លីដូចជា Osa, Pechora ឬ Strela ក៏ដូចជាយន្តហោះចម្បាំង Su-30 ឧទ្ធម្ភាគចក្រ MiG-29 និងយន្តហោះគ្មានមនុស្សបើកផ្សេងទៀតផងដែរ។

លើសពីនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ឱ្យដឹងទៀតថា រុស្ស៊ីនឹងបង្ហាញគំរូអាវុធ និងឧបករណ៍យោធាប្រហែល ២០០ប្រភេទ នៅឯការតាំងពិព័រណ៍លំហអាកាសអន្តរជាតិលើកទី១៤ (Aero India 2023) ដែលបើកធ្វើឡើងនៅថ្ងៃចន្ទ ទី១៣ កុម្ភៈ នៅទីក្រុង Bengaluru ប្រទេសឥណ្ឌាតែម្តង។ ដូចនេះហើយវាគឺជាឪកាសដ៏កម្រមួយសម្រាប់រដ្ឋាភិបាលឥណ្ឌាក្នុងការស្វែងរកទិញយន្តហោះយោធាទំនើបបន្ថែមទៀត ដើម្បីបម្រើតម្រូវការស៊ីវិល និងការពារជាតិផងដែរ៕




អត្ថបទបន្ទាប់


តំបន់អឺរ៉ុបចាយថវិកាប្រមាណ ៨៥០ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិថាមពលដែលកំពុងអូសបន្លាយ

ព័ត៌មាន
តម្លៃថាមពលនៅតំបន់អឺរ៉ុបបានចាប់ផ្ដើមហក់ងើបឡើងខ្លាំង ចាប់តាំងពីមានការផ្ទុះសង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែនមក ហើយវិបត្តិនេះ ក៏បានបន្ដអូស…

របបសឹកមីយ៉ាន់ម៉ា ចង់បើកដៃឱ្យអ្នកស្មោះស្ម័គ្រនឹងខ្លួនមានសិទ្ធិប្រើប្រាស់កាំភ្លើង

ព័ត៌មាន
ថ្មីៗនេះ របបសឹកនៅមីយ៉ាន់ម៉ា ត្រូវគេដឹងថា កំពុងរៀបចំច្បាប់ថ្មី ដែលនឹងអនុញ្ញាតឱ្យពលរដ្ឋស៊ីវិល ដែលមានចិត្តស្មោះស្ម័គ្រជាមួយជាខ្លួន មានសិទ្ធិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ