វិស័យកសិកម្ម

តើការហូរចូលបន្លែ និងផ្លែឈើពីបរទេសអាចប៉ះពាល់ដល់ការលើកកម្ពស់វិស័យកសិកម្មកម្ពុជា ដែរឬទេ?


បន្លែ ផ្លែឈើនាំចូលពីបរទេសយ៉ាងច្រើន ត្រូវបានគេសង្កេតឃើញមានចរាចរដាក់លក់នៅលើទីផ្សារនានានៅក្នុងប្រទេសកម្ពុជា ខណៈផលិតផលនាំចូលខ្លះ មានតម្លៃថោកជាងផលិតផលក្នុងស្រុក។ អ្នកជំនាញបានលើកឡើងថា កម្ពុជាមិនអាចដាក់របាំងពន្ធ ដើម្បីទប់ស្កាត់ការនាំចូលផលិតផលកសិកម្មពីបរទេសបាននោះទេ ដោយសារកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសទាំងនោះ។
វិស័យកសិកម្ម
ដោយ

ប៉ុន្តែអ្វីដែលកម្ពុជាអាចធ្វើបាន គឺការដាក់របាំងមិនមែនពន្ធតាមរយៈការបង្កើតប្រព័ន្ធត្រួតពិនិត្យស្តង់ដាគុណភាព និងសុវត្ថិភាពលើផលិតផលនាំចូលទាំងនោះ។ តើលំហូរបន្លែ ផ្លែឈើ ពីបរទេសអាចប៉ះពាល់ដល់ការលើកកម្ពស់វិស័យកសិកម្មកម្ពុជាដែរឬទេ?

​​លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា លំហូរចេញចូលនូវបន្លែ ផ្លែឈើ គឺជាលំហូរពាណិជ្ជកម្មសេរី ខណៈកម្ពុជាស្ថិតក្នុងចង្កោមនៃអង្គការ WTO និងជាសមាជិកអាស៊ាន ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសផ្សេងៗ។

បើតាមអ្នកជំនាញរូបនេះ កម្ពុជាពុំអាចបិទការនាំចូលបន្លែ និងផ្លែឈើចូលមកកម្ពុជានោះទេ ព្រោះទំនិញដែលនាំចូល និងនាំចេញ គឺផ្អែកទៅលើតម្រូវការនៃប្រទេសនីមួយៗ។ ប៉ុន្តែរដ្ឋាភិបាលអាចទប់ស្កាត់រាល់ទំនិញនាំចូលណាដែលបង្កផលប៉ះពាល់ដល់សុខភាព ដូចជាមានជាតិគីមី និងមិនមានគុណភាពជាដើម។

​អ្នកជំនាញសេដ្ឋកិច្ចរូបនេះ សង្កេតឃើញថា ក្រោមការជួយលើកកម្ពស់របស់រាជរដ្ឋាភិបាលបានធ្វើឱ្យផលិតផល ឬទំនិញរបស់ខ្មែរជាច្រើនប្រភេទត្រូវបាននាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។ យ៉ាងណាក៏ដោយដើម្បីទប់ស្គាត់ ឬកាត់បន្ថយការនាំចូលបន្លែ និងផ្លែឈើពីបរទេស ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រជាកសិករខ្លួនឯងត្រូវបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផលរបស់ខ្មែរ ដើម្បីស្រូបទាញសាធារណជនឱ្យងាកមកគាំទ្រផលិតផលខ្មែរ។

ម្យ៉ាងទៀត គួរបង្កើតតំបន់បោះដុំ ឬលក់កសិផលខ្មែរឱ្យបានច្រើនកន្លែង។

​ជាមួយគ្នានេះលោក ម៉ិច សីហា នាយកវិទ្យាស្ថានអន្តរជាតិ អាយឃី យល់ឃើញថា ដើម្បីលើកកម្ពស់ផលិតផល ឬទំនិញរបស់ខ្មែរ គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ពិសេសមន្រ្តីជំនាញពាក់ព័ន្ធត្រូវមានស្មារតីជាតិនិយម ដោយពិនិត្យការបង់ពន្ធនាំចូល និងពិនិត្យរកសារធាតុគីមីហាមឃាត់ឱ្យបានត្រឹមត្រូវ ព្រោះមានករណីមិនប្រក្រតីមួយចំនួនបានគេចផុតពីការត្រួតពិនិត្យ ហើយអាចនាំមកលក់នៅលើទីផ្សារ។

ក្រៅពីនេះ អ្នកពាក់ព័ន្ធគួរគិតគូលើគោលនយោបាយពង្រឹងក្នុងតំបន់តាមរយៈការពង្រឹងសេដ្ឋកិច្ចគ្រួសារដែលផលិតនិងដាំដុះ ព្រមទាំងការអភិវឌ្ឍឱ្យទាន់សម័យឌីជីថលជាដើម។

បើតាមលោកបណ្ឌិត ហុង វណ្ណៈ នៅពេលផលិតផលខ្មែរដែលមានគុណភាព និងមានតម្លៃសមរម្យត្រូវបានផ្សព្វផ្សាយទូលំទូលាយ និងមានការប្រើប្រាស់ច្រើនពីពលរដ្ឋក្នុងស្រុកនោះការនាំចូលផលិតផល ឬទំនិញមកពីបរទេសនឹងត្រូវកាត់បន្ថយទៅតាមនឹងដែរ លើកលែងតែផលិតផល ឬទំនិញដែលខ្មែរធ្វើមិនបានប៉ុណ្ណោះ៕

None



អត្ថបទបន្ទាប់


ម៉ាឡេស៊ី ស្នើឱ្យក្រុមហ៊ុនធំៗពីរ ពិចារណាផ្តល់សំណងលើការខាតបង់ ដែលបណ្តាលមកពីការដាច់ប្រព័ន្ធបច្ចេកវិទ្យាកាលពីពេលថ្មីៗ

រដ្ឋមន្ត្រីឌីជីថលម៉ាឡេស៊ី ស្នើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗពីរ គឺក្រុមហ៊ុន Microsoft និងក្រុមហ៊ុន CrowdStrike ពិចារណាលើការផ្តល់សំណងដល់ក្រុ…

បំណុលឯកជនបានកើនឡើងដល់ជិត៥៩ពាន់លានដុល្លារ គិតត្រឹមឆមាសទី១ឆ្នាំនេះ

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ មានប្រជាជនកម្ពុជា ប្រមាណជាង៤លានគណនី កំពុងប្រើប្រាស់កម្ចីឥណទាននៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទូទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ