រដ្ឋប្រហារនៅភូមា

រដ្ឋប្រហារនៅភូមា៖សហភាពអឺរ៉ុបចេញមុខដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើពួកយោធា


សហភាពអឺរ៉ុបកាលពីថ្ងៃច័ន្ទទី២២កុម្ភៈដើមសប្តាហ៍នេះ បានសម្រេចហើយថាខ្លួននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមយោធាភូមា ដែលបានធ្វើរដ្ឋប្រហារ សម្លាប់លទ្ធិប្រជាធិបតេយ្យនៅភូមាកាលពីដើមខែកុម្ភៈកន្លងទៅ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង AFP។
សហភាពអឺរ៉ុបចេញមុខដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើពួកយោធា
ដោយ

មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប លោក ចូសែប បូរែល បានឲ្យដឹងថា​ សហភាពអឺរ៉ុប​ទាំងមូល​នឹងផ្តើម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ ក្រុមយោធាភូមា​ទាំងអស់ ដែលមាន​ជាប់ពាក់ព័ន្ធ​នឹងរដ្ឋប្រហារ​ថ្ងៃទី១កុម្ភៈ។

ជាមួយគ្នានេះ​សហភាពអឺរ៉ុប​ក៏នឹងដកហូត​យកមកវិញ​នូវថវិកា​ជំនួយ​អភិវឌ្ឍន៍ខ្លះ ដែល​សហភាពអឺរ៉ុបគិតថា បានផ្តល់​ផលប្រយោជន៍​ឲ្យ​របបសឹក។

យ៉ាងណាមិញ សហភាពអឺរ៉ុប បានបង្ហាញ​ពីជំហរ​មនុស្សធម៌​ដល់ពលរដ្ឋ​ភូមា តាមរយៈ​ការគូសបញ្ជាក់ថា ខ្លួននឹងមិន​ផ្អាកការ​ធ្វើពាណិជ្ជកម្ម​ដោះដូរទំនិញ​ជាមួយ​ភូមានោះឡើយ។ មិនបញ្ឈប់​ពាណិជ្ជកម្ម​រវាងគ្នា ក៏ដោយសារតែ​អឺរ៉ុប​មើលឃើញថា វាអាចនឹង​ប៉ះពាល់ខ្លាំង​ដល់​ប្រជាជនទូទៅ។ ​

សូមរំឭកជូន​ផងដែរថា អឺរ៉ុប​មិនមែន​ជាអ្នកទី១នោះទេ ក្នុងការ​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុម​យោធា ដែលនៅពីក្រោយ​ការធ្វើរដ្ឋប្រហារ​នៅភូមា ពោលគឺ​កន្លងមក​ក៏មានដែរ ទណ្ឌកម្ម​គ្រប់​រូបភាព​ផ្សេងៗគ្នា ពីសំណាក​បណ្តា​ប្រទេសធំៗ​ក្នុងលោក​ដូចជា អាមេរិក អង់គ្លេស កាណាដា​ ញ៉ូសេលេន បូករួមទាំង​ធនាគារ​ពិភពលោក​ផងដែរ ដែលថ្មីៗនេះ​បានសម្រេច​ផ្អាក​ការផ្តល់​ជំនួយ​ដល់ភូមា។ 

ដោយឡែក ប្រទេសផ្សេងៗទៀត រួមមានប្រទេស​មួយចំនួននៅ​អាស៊ានផងដែរ ក៏បាន​និងកំពុងបន្តទទូច និងអំពាវនាវ​ឲ្យមាន​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ខណៈបាតុកម្ម​ក្នុងប្រទេស​ហាក់មានសភាព​ហឹង្សាឡើងៗ ក្រោយមាន​ការបង្ក្រាប​ពីយោធា ដែលបណ្តាល​ឲ្យមាន​អ្នកស្លាប់ និងរបួស​ជាបន្តបន្ទាប់៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគារស្នាក់នៅ និងសណ្ឋាគារ៥ទីតាំងនៅក្រុងព្រះសីហនុ ត្រូវបានបិទទ្វារ ក្រោយរកឃើញជនជាតិចិន ២នាក់ឆ្លងកូវីដ-១៩

ព័ត៌មាន
អគារស្នាក់នៅ និងសណ្ឋាគារចំនួន៥កន្លែងក្នុងខេត្តព្រះសីហនុត្រូវបានបិទទ្វារជាបណ្តោះអាសន្នក្រោយរកឃើញជនជាតិចិនពីររូបមានវិជ្ជមានជំងឺកូវីដ-១៩។ ន…

ក្រសួងកសិកម្មចេញមកបញ្ជាក់ជាថ្មីទៀតជុំវិញរឿងស្វាយធ្លាក់ថ្លៃ

ព័ត៌មាន
ស្របពេលដែលប្រជាពលរដ្ឋដែលជាម្ចាស់ចម្ការស្វាយត្អូញត្អែរអំពីតម្លៃស្វាយធ្លាក់ថ្លៃ ឬគ្មានទីផ្សារនោះ ក្រសួងកសិកម្មនៅថ្ងៃទី ២៣ ខែកុម្ភៈ បានចេញមកបញ្ជាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ