ដ្ឋមន្រ្តីក្រសួងព័ត៌មាន

រដ្ឋមន្រ្តីក្រសួងព័ត៌មានស្នើឱ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹងផ្តោតលើគុណភាពជាធំ ជាជាងជះលុយដណ្តើមទីផ្សារដោយខ្វះការទទួលខុសត្រូវ


រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមអនុវត្តនូវយន្តការរៀបចំសណ្ដាប់ធ្នាប់នៃការផ្សព្វផ្សាយផលិផលគ្រឿងស្រវឹង ដើម្បីកាត់បន្ថយផលប៉ះពាល់ក្នុងសង្គម ជាមួយការថ្លឹងថ្លែងលើការធានានិរន្តរភាព និងដំណើរការលូតលាស់នៃសេដ្ឋកិច្ច និងនិរន្តរភាពទីផ្សារការងារ។
ដ្ឋមន្រ្តីក្រសួងព័ត៌មាន
ដោយ

ការរឹតបន្តឹងលើការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងព័ត៌មាន អះអាងថា គឺដោយសារឧស្សាហកម្មនេះកំពុងជះឥទ្ធិលមួយចំនួនដល់សេដ្ឋកិច្ច សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យបណ្ដាក្រុមហ៊ុនផលិតគ្រឿងស្រវឹងផ្ដោតការយកចិត្តទុកដាក់លើគុណភាពផលិតផល និងសុខភាពរបស់អ្នកប្រើប្រាស់ជាសំខាន់។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់បណ្ដាក្រុមហ៊ុនផលិតគ្រឿងស្រវឹងទាំងអស់ឱ្យផ្ដោតលើគុណភាពផលិតផល និងសុខភាពរបស់អ្នកប្រើប្រាស់ ជាជាងការចំណាយថវិកាច្រើនលើការប្រកួតប្រជែងដណ្ដើមយកទីផ្សារដោយខ្វះការទទួលខុសត្រូវ។ ការណែនាំនេះធ្វើឡើងក្រោយថ្នាក់ដឹកនាំរូបនេះសង្កេតឃើញថា បច្ចុប្បន្នមានក្រុមហ៊ុនផលិតគ្រឿងស្រវឹងមួយចំនួនបានប្រកួតប្រជែងដណ្ដើមយកទីផ្សារ ក្រោមរូបភាពទាក់ទាញមិនសមរម្យជាច្រើន ក្នុងនោះក៏មានរូបភាពអនីតិជនគាស់កំប៉ុងស្រាបៀរនៅលើវេទិកាដែលច្បាប់បានហាមឃាត់ផងដែរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំរូបនេះ បានចាត់ទុកសិក្ខាសាលាផ្សព្វផ្សាយប្រកាស ស្ដីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអនុវត្តគោលការណ៍ឆន្ទៈល្អ ដែលធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ថា ជាការធ្វើឱ្យមានភាពប្រសើរឡើងនូវសណ្ដាប់ធ្នាប់ក្នុងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងដើម្បីលើកកម្ពស់ការទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុនផលិតគ្រឿងស្រឹវឹង ដោយធ្វើតុល្យភាពរវាងផលចំណេញសេដ្ឋកិច្ចពីការវិនិយោគ និងទំនួលខុសត្រូវរបស់ខ្លួននៅក្នុងសង្គម។ តាមរយៈការប្រកួតប្រជែងដណ្តើមទីផ្សាររបស់ក្រុមហ៊ុនផលិតស្រាបៀរនាពេលបច្ចុប្បន្នត្រូវបានរដ្ឋមន្រ្តីក្រសួងព័ត៌មានរូបនេះសង្កេតឃើញមានបញ្ហាមួយចំនួន ដែលអាចធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ រួមមានការប្រើប្រាស់ទីផ្សារខ្លាំងក្លាដោយពុំមានការទទួលខុសត្រូវ និងខុសក្រមសីលធម៌ តាមរយៈការផ្ដល់រង្វាន់ច្រើនសន្ធឹកសន្ធាប់ ការផ្សព្វផ្សាយដែលជះឥទ្ធិពលដល់អាកប្បកិរិយា និងរបៀបរបបរស់នៅក្នុងចំណោមយុវជនកម្ពុជា ព្រមទាំងបង្កគ្រោះថ្នាក់ដល់សុខភាព និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ បើយោងតាមរបាយការណ៍របស់អគ្គស្នងការរដ្ឋាននគរបាលជាតិ កាលពីឆ្នាំ២០២៣ កន្លងទៅ ចំនួនអ្នកស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានចំនួន១៥៩០នាក់ ក្នុងនោះការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងបានរួមចំណែក១២%នៃគ្រោះថ្នាក់សរុប៕




អត្ថបទបន្ទាប់


សម្តេចធិបតីអះអាងថា IMF បានជួយកម្ពុជាប្រែក្លាយប្រព័ន្ធសេដ្ឋកិច្ច និងធានាបាននូវស្ថិរភាពប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុ…

ដាក់ប្រាក់បញ្ញើ! ឈ្នះរង្វាន់!

ធនាគារ ប្រ៊ីដ ត្រូវបានគេស្គាល់ច្បាស់ថា ជាធនាគារពាណិជ្ជក្នុងស្រុកធំមួយ ដែលស្ថិតនៅក្រោមសម្ព័ន្ធក្រុមហ៊ុនយក្ស វើលដ៍ប្រ៊ីដ គ្រុប របស់អ្នកឧកញ៉ា ស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ