អាស៊ាន និងវិបត្តិ​នៅមីយ៉ាន់ម៉ា

មេដឹកនាំ​អាស៊ាន​អាច​នឹងជួបគ្នា​ឆាប់ៗ​នៅ​ទីក្រុង​ហ្សាកាតា​ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា


ប្រទេស​ប្រ៊ុយណេ​ដែលជា​ប្រធាន​ប្ដូរវេន​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅកាត់ថា អាស៊ាន បាន​គាំទ្រ​ការផ្ដួចផ្ដើម​ឲ្យ​មាន​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្លុក​អាស៊ាន ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នៅភូមា (មីយ៉ាន់ម៉ា) ។ នេះ​បើយោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ។
មេដឹកនាំ​អាស៊ាន​អាច​នឹងជួបគ្នា​ឆាប់ៗ​នៅ​ទីក្រុង​ហ្សាកាតា​ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា
ដោយ

កិច្ច​ប្រជុំ​នេះ​អាច​នឹងធ្វើ​នៅទីក្រុង​ហ្សាកាតា ឥណ្ឌូនេស៊ី ប៉ុន្តែ ពុំទាន់​មាន​ការកំណត់បរិច្ឆេទថា​គ្រោង​នឹងធ្វើ​នៅពេលណា​នៅឡើយ​ទេ ។ 

មីយ៉ាន់ម៉ា​បាន​ធ្លាក់ចូល​ក្នុង​វិបត្តិ​វឹកវរ​ បន្ទាប់ពី​ក្រុម​យោធា​បាន​ធ្វើរដ្ឋប្រហារ​កាលពីថ្ងៃទី១ ខែកុម្ភៈមក ដោយបាន​ចាប់​ខ្លួន​មេដឹកនាំ​ជាប់ឆ្នោត​លោកស្រី អ៊ុងសាន ស៊ូជី ដាក់ពន្ធនាគារ ។ ហើយ​តាំងពីពេល​នោះមក ប្រជាជន​ជាង ៥០០នាក់​ហើយ ដែលត្រូវបាន​សម្លាប់​ ក្រោម​ការបង្ក្រាប​ដោយ​ហិង្សា​ពីសំណាក់​កម្លាំងយោធាទៅលើ​បាតុកម្ម​និង​ការ​តវ៉ា​របស់​ប្រជាជន​នៅទូទាំងប្រទេស ។

នៅក្នុង​សេចក្ដីថ្លែងការណ៍រួមជាមួយ​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី៥ ខែមេសា ប្រ៊ុយណេ​បាន​និយាយថា​ ប្រទេសទាំងពីរ​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​និងមន្ត្រីជាន់ខ្ពស់​របស់​ខ្លួន រៀបចំ​ការងារចាំ​បាច់​ដើម្បី​ត្រៀម​សម្រាប់​កិច្ច​ប្រជុំ​ដែល​នឹងប្រព្រឹត្ត​ទៅនៅ​ឯ​លេខាធិការដ្ឋាន​អាស៊ាន ដែលស្ថិតក្នុង​ទីក្រុង​ហ្សាកាតា ឥណ្ឌូនេស៊ី ។ 

អាស៊ាន​មាន​គោលការណ៍មួយគឺ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​ក្នុង​ស្រុក​របស់​រដ្ឋ​ជាសមាជិក​នីមួយៗ ហើយ​កន្លង​មក ដោយសារតែការខ្វែង​គំនិតគ្នា អាស៊ាន​មិនសូវ​ជា​អាច​ធ្វើ​អ្វីបានទេ ជុំវិញ​វិបត្តិ​ដែលកំពុង​កើតមាន​នៅប្រទេស​មីយ៉ាន់ម៉ា ។ 

កន្លងមក ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វ៊ីលីពិន និង​សិង្ហ​បុរី​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​អំពើ​សម្លាប់​ផ្ដាច់ផ្ដិល​ជីវិត​ពលរដ្ឋ​ស៊ីវិល​នៅ​មីយ៉ាន់ម៉ា និង​បាន​គាំទ្រ​ឲ្យមាន​ជំនួប​ថ្នាក់​កំពូល​របស់​អាស៊ាន ដើម្បី​ពិភាក្សា​វិបត្តិ​នៅមីយ៉ាន់ម៉ា ។

កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រី​ការបរទេស​នៃប្រទេស​ទាំងបួននេះ បានជួបគ្នាដាច់ដោយឡែកៗជាមួយ​សមភាគីរបស់ខ្លួន​នៅ​ប្រទេស​ចិន ដែល​ជា​ប្រទេស​ភូមិផងរបង​ជាមួយ​មីយ៉ាន់ម៉ា ៕




អត្ថបទបន្ទាប់


យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នឹងជួយជំរុញកំណើនសេដ្ឋកិច្ចដែរ ឬយ៉ាងណា?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចកម្ពុជា និង ក្រុមអ្នកជំនួញធំៗនៅកម្ពុជាបានបញ្ជាក់អះអាងថាថ្វីដ្បិតតែសេដ្ឋកិច្ចកម្ពុជានៅដើមឆ្នាំ២០២១នេះ មានផលប…

លោក ឡុង សុភ័ក្ត្រ ៖ "រក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន​គឺ​ជា​រឿង​សំខាន់"ក្នុង​បរិបទ​កូវីដ-១៩"

ព័ត៌មាន
ដោយសារ​តែ​ឥទ្ធិពល​ពី​ជំងឺ Covid-19 ពួកយើង​ត្រូវ​គោរព​តាម​គោលការណ៍​រក្សា​គម្លាត​សង្គម តម្រូវ​ឲ្យ​ឃ្លាត​ពីគ្នា និង​មិន​អាច​ប្រាស្រ័យ​ទាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ