បច្ចេកវិទ្យាព័ត៌មាន

ការចំណាយរបស់ពិភពលោកលើបច្ចេកវិទ្យាព័ត៌មាន ឬ IT នឹងកើនឡើងដល់៥ទ្រីលានដុល្លារអាម៉េរិក


ការចំណាយរបស់ពិភពលោកលើបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា IT ត្រូវបានរំពឹងថា នឹងកើនឡើងជិត៧% ក្នុងឆ្នាំ២០២៤ នេះ ឈានរហូតដល់ទៅ៥ទ្រីលានដុល្លារអាម៉េរិក។ នេះបើយោងតាមការព្យាករចុងក្រោយរបស់ក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាយោបល់បច្ចេកវិទ្យាអាម៉េរិក ហ្គាតន័រ អ៊ីង (Gartner Inc) ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
បច្ចេកវិទ្យាព័ត៌មាន
ដោយ

តាមរយៈសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃពុធ សប្តាហ៍មុន ក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាយោបល់បច្ចេកវិទ្យាអាម៉េរិក ហ្គាតន័រ អ៊ីង (Gartner Inc) បាននិយាយថា ការចំណាយលើបច្ចេកវិទ្យាព័ត៌មាន ឬ IT នៅទូទាំងពិភពលោកត្រូវបានរំពឹងថា នឹងកើនឡើង៦,៨% នៅក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ហើយអត្រានេះ គឺទាបជាងការព្យាករកំណើន៨% សម្រាប់ឆ្នាំនេះ ដែលត្រូវបានធ្វើឡើងក្នុងត្រីមាសចុងឆ្នាំមុន។

ក្រុមហ៊ុននេះបានបន្ថែមថា ខណៈដែលបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តជំនាន់ថ្មី Generative AI បានលេចចេញឡើងនៅក្នុងឆ្នាំ២០២៣ កំណើននៃការចំណាយលើបច្ចេកវិទ្យាព័ត៌មាន ឬ IT នឹងមិនប្រែប្រួលខ្លាំងនោះទេក្នុងរយៈពេលដ៏ខ្លីខាងមុខ។

លោក ចន ដេវីដ ឡឺបឡក់ (John-David Lovelock) អនុប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនហ្គាតន័រ (Gartner) និងជាអ្នកវិភាគបាននិយាយថា ខណៈដែលបច្ចេកវិទ្យា Generative AI នឹងផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងហើយនោះ វានឹងមិនបង្កផលប៉ះពាល់ខ្លាំងដល់ការចំណាយលើបច្ចេកវិទ្យាព័ត៌មាន ឬ IT នោះទេ។ ក្រុមហ៊ុនហ្គាតន័រ (Gartner) បាននិយាយថា សេវាកម្មបច្ចេកវិទ្យាព័ត៌មាន ឬ IT នឹងបន្តកើនឡើងក្នុងឆ្នាំ២០២៤ នេះ ដែលនឹងធ្វើឱ្យការចំណាយលើ IT មានចំណែកធំបំផុតជាលើកដំបូងមិនធ្លាប់មាន ហើយរំពឹងថា ការចំណាយលើ IT នឹងកើនឡើងដល់៨,៧%ក្នុងឆ្នាំ២០២៤ នេះឈានរហូតដល់១,៥ទ្រីលានដុល្លារ។

ក្រុមហ៊ុននេះនិយាយថា កំណើនលើសេវាកម្មបច្ចេកវិទ្យា IT នេះ ភាគច្រើនគឺដោយសារតែសហគ្រាសនានាវិនិយោគលើប្រសិទ្ធភាពរបស់ស្ថាប័ន និងគម្រោងបង្កើនប្រសិទ្ធភាពរបស់ពួកគេ ហើយការវិនិយោគទាំងនេះនឹងមានសារៈសំខាន់ ស្របពេលសេដ្ឋកិច្ចបច្ចុប្បន្នស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា៕​​​

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


មិត្តហ្វូនរៀបចំព្រឹត្តិការណ៍ជួបជុំអ្នកចែកចាយទូទាំងប្រទេស ចាប់ផ្តើមដំណើរអភិវឌ្ឍន៍ថ្មី

ភ្នំពេញ៖ នាថ្ងៃទី 20 ខែមករា នៅសណ្ឋាគារ Sun and Moon Riverside ក្រុមហ៊ុន វៀតធេល ខេមបូឌា (មិត្តហ្វូន) បានរៀបចំពិធីជួបជុំមួយដើម្បីគោរព…

ម៉ាកាវ ដែលដែនដីកាស៊ីណូដ៏ល្បីល្បាញ រំពឹងទទួលបានអ្នកទេសចរជាង៣០លាននាក់នៅឆ្នាំនេះ

ម៉ាកាវ ដែលគេដឹងថា ជាឋានសួគ៌លោកីយ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសចិន ទាក់ទាញភ្ញៀវទេសចរបានជាង២៨លាននាក់ ឬស្មើនឹង៧០% បើធៀបនឹងចំនួនភ្ញៀវទេសច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ