ទីក្រុងម៉ាកាវ

ម៉ាកាវ ដែលដែនដីកាស៊ីណូដ៏ល្បីល្បាញ រំពឹងទទួលបានអ្នកទេសចរជាង៣០លាននាក់នៅឆ្នាំនេះ


ម៉ាកាវ ដែលគេដឹងថា ជាឋានសួគ៌លោកីយ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសចិន ទាក់ទាញភ្ញៀវទេសចរបានជាង២៨លាននាក់ ឬស្មើនឹង៧០% បើធៀបនឹងចំនួនភ្ញៀវទេសចរដែលបានមកលេងដែនដីកាស៊ីណូ និងរីហ្សតមួយនេះនៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩។ ភ្ញៀវទេសចរសំខាន់ៗដែលមកលេងកម្សាន្តនៅតំបន់ស្វយ័តមួយនេះ ភាគច្រើនគឺមកពីចិនដីគោក និងហុងកុង ព្រមទាំងភ្ញៀវទេសចរបរទេសផងដែរ។
ទីក្រុងម៉ាកាវ
ដោយ

រដ្ឋបាលមូលដ្ឋាននៃតំបន់ស្វយ័តម៉ាកាវ បានបញ្ជាក់ថា ម៉ាកាវ ដែលជាដែនដីឋានសួគ៌លោកីយ៍ ដែលសម្បូរដោយកាស៊ីណូ និងរីហ្សតធំៗលំដាប់អន្តរជាតិមួយនេះ ទាក់ទាញភ្ញៀវទេសចរបានជាង២៨លាននាក់ក្នុងឆ្នាំ២០២៣ ឬស្មើនឹង៧០% បើធៀបនឹងចំនួនភ្ញៀវទេសចរបរទេសដែលមកលេងដែនដីមួយនេះនៅក្នុងឆ្នាំ២០១៩ ជាពេលមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗបានឱ្យដឹងថា ជាមធ្យមដែនដីរដ្ឋបាលស្វយ័តដែលមានប្រជាជនប្រមាណ៦៨ម៉ឺននាក់ និងផ្ទៃដីជិត៣៣គីឡូម៉ែត្រការ៉េមួយនេះទាក់ទាញភ្ញៀវទេសចរបានប្រមាណជាង៧ម៉ឺន៧ពាន់នាក់ក្នុងមួយថ្ងៃ។ តាមសិ្ថតិបានបង្ហាញថា ភ្ញៀវទេសចរមកលេងដែនដីនេះភាគច្រើន គឺចិនដីគោក ហុងកុង ព្រមទាំងភ្ញៀវទេសចរបរទេសផងដែរ ដោយនៅក្នុងនោះចំនួនអ្នកទេសចរមកពីចិនដីគោក មានចំនួនជាង១៩លាននាក់ កើនឡើង២៧៣% បើធៀបនឹងឆ្នាំ២០២២ ឬ ស្មើនឹងជាង៦៧% នៃចំនួនភ្ញៀវទេសចរទាំងអស់។

ដោយឡែក ភ្ញៀវទេសចរមកពីហុងកុង គឺមានប្រហែល៧,២លាននាក់ ឬស្មើនឹង២៥% នៃភ្ញៀវទេសចរសរុប ហើយភ្ញៀវទេសចរបរទេស គឺមានត្រឹមតែប្រមាណជា១,៥លាននាក់ប៉ុណ្ណោះ ឬស្មើនឹងជាង៥%។ នៅឆ្នាំ២០២៤ នេះ ម៉ាកាវ រំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរសរុបបានចំនួន៣៣លាននាក់ ឬស្មើនឹង៨៤% បើធៀបនឹងចំនួនភ្ញៀវទេសចរមកលេងនៅដែនដីនេះក្នុងឆ្នាំ២០១៩ ដែលមានភ្ញៀវទេសចរសរុបដល់ទៅជាង៣៩លាននាក់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការចំណាយរបស់ពិភពលោកលើបច្ចេកវិទ្យាព័ត៌មាន ឬ IT នឹងកើនឡើងដល់៥ទ្រីលានដុល្លារអាម៉េរិក

ព័ត៌មាន
ការចំណាយរបស់ពិភពលោកលើបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា IT ត្រូវបានរំពឹងថា នឹងកើនឡើងជិត៧% ក្នុងឆ្នាំ២០២៤ នេះ ឈានរហូតដល់ទៅ៥ទ្រីលានដុល្លារអ…

ការរឹបអូសលំនៅឋានពីសំណាក់ធនាគារដោយសារម្ចាស់គ្មានលទ្ធភាពសងនៅចិន កើនឡើងជាង៤០%

ព័ត៌មាន
ផ្ទះផ្ទាល់ខ្លួន គឺពិតជាសំខាន់ណាស់សម្រាប់ផ្ដល់ភាពកក់ក្ដៅដល់ក្រុមគ្រួសារប្រកបដោយសុភមង្គល ក៏ដូចជាសេចក្ដីថ្លៃថ្នូរក្នុងសង្គម ប៉ុន្តែបើអ្នកមិនទាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ