គ្រោះធម្មជាតិ

ក្រុមហ៊ុនធានារ៉ាប់រងនៅអាស៊ាន ស្នើឱ្យមានគំរូថ្មី ក្នុងការធានារ៉ាប់រងហានិភ័យបង្កឡើងដោយគ្រោះធម្មជាតិ


ស្របពេលរដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍ កំពុងខិតខំប្រឹងប្រែងផ្តល់ជំនួយដល់អ្នកនៅមានជីវិតពីព្យុះស៊ីក្លូន និងព្យុះផ្សេងៗទៀត ដែលបានកើតឡើងថ្មីៗនេះ ក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងតំបន់នេះកំពុងអំពាវនាវឱ្យមានគំរូធានារ៉ាប់រងថ្មី ដើម្បីពង្រឹងភាពធន់ក្នុងតំបន់ចំពោះហានិភ័យបណ្ដាលមកពីបញ្ហាអាកាសធាតុ។ ឧស្សាហកម្មធានារ៉ាប់រងចាត់ទុកបញ្ហាគ្រោះធម្មជាតិ ជាបញ្ហាមួយដែលអាចរុញឱ្យពួកគេប្រឈមនឹងហានិភ័យ ប្រសិនបើប្រទេសនានា មិនមានការការពារ និងគ្រប់គ្រងបានល្អ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
គ្រោះធម្មជាតិ
ដោយ

មនុស្សជិត១ពាន់នាក់ ​បានស្លាប់នៅប្រទេសឥណ្ឌូនេស៊ី ថៃ វៀតណាម និងម៉ាឡេស៊ី នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រោយព្យុះកំណាចបានបង្កឱ្យមានទឹកជំនន់ និងការបាក់ដី។ ក្រុមអ្នកវិភាគនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បានប៉ាន់ប្រមាណថា ផលប៉ះពាល់ដល់សេដ្ឋកិច្ចឥណ្ឌូនេស៊ី ពីការបំផ្លិចបំផ្លាញទាក់ទងនឹងអាកាសធាតុនេះនឹងមានទំហំជាង៤ពាន់លានដុល្លារ។

សមាគមធានារ៉ាប់រងបន្តរបស់ប្រទេសសិង្ហបុរី (SRA) ដែលគាំទ្រក្រុមហ៊ុនធានារ៉ាប់រងក្នុងការគ្រប់គ្រងហានិភ័យបាននិយាយថា តួអង្គឧស្សាហកម្មធានារ៉ាប់រង រដ្ឋាភិបាល និងសមាគមអាជីវកម្មត្រូវកសាងគម្រូធានារ៉ាប់រងថ្មី ដែលមានតម្លៃសមរម្យ ដើម្បីបង្រួមគម្លាតការពារ និងពង្រឹងភាពធន់នៅក្នុងតំបន់។

ក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ាន ដែលជាវេទិកាតំបន់សម្រាប់ថ្នាក់ដឹកនាំក្នុងវិស័យនេះ ឥឡូវបានទទួលស្គាល់ថា បញ្ហាដែលបណ្ដាលមកពីអាកាសធាតុលែងជាព្រឹត្តិការណ៍ធម្មតាទៀតហើយ ប៉ុន្តែវាជាកត្តាជំរុញហានិភ័យរចនាសម្ព័ន្ធ។

លោក ប៊ូឌី ហេរ៉ាវ៉ាន (Budi Herawan) ប្រធានសមាគម AAUI បានប្រាប់នីកេអាស៊ីថា ពេលនេះសមាគមជាសមាជិកទាំងអស់កំពុងពិនិត្យមើលឡើងវិញនូវការផ្តល់ការធានារ៉ាប់រងចំពោះគ្រោះថ្នាក់ទាក់ទងនឹងគ្រោះមហន្តរាយ។ លោកបានបន្តថា ការធ្វើបែបនេះ គឺដើម្បីធានាបានថា គោលនយោបាយនាពេលខាងមុខបានឆ្លុះបញ្ចាំងពីការចែករំលែកហានិភ័យកាន់ល្អប្រសើរ តម្រូវការត្រៀមបង្ការគ្រោះមហន្តរាយកាន់តែរឹងមាំសម្រាប់អ្នកធានារ៉ាប់រង៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ធនាគារពិភពលោកអះអាងថា ប្រទេសក្រីក្រកំពុងដោះស្រាយបំណុល៧៤១ពាន់លានដុល្លារទាំងត្រដាបត្រដួស

ធនាគារពិភពលោកបានអះអាងថា នៅពេលនេះប្រទេសក្រីក្រកំពុងស្ថិតក្នុងស្ថានភាពហានិភ័យខ្ពស់ខាងផ្នែកសេដ្ឋកិច្ច ដោយសារពួកគេត្រូវរ៉ាប់រងដោះស្រាយបន្ទុកប…

ក្រុមហ៊ុន ដាយគីន សម្ពោធម៉ាស៊ីនត្រជាក់ VRV ស៊េរីថ្មី ជំនាន់ទី 6 មានសមត្ថភាពពិសេស និងសន្សំសំចៃថាមពលបានកាន់តែខ្ពស់ជាងមុន

ដាយគីន គឺជាក្រុមហ៊ុនម៉ាស៊ីនត្រជាក់របស់ប្រទេសជប៉ុនដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩២៤ ថ្ងៃនេះ ដាយគីនពិតជាមានមោទនភាពក្នុងការដាក់សម្ពោធចេញល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ