វិស័យថាមពល​កម្ពុជា-អាមេរិក

អ្នកឯកទេសថាមពលអាមេរិក៖ កម្ពុជាគួររៀបចំពង្រឹងនិងពង្រីកការវិនិយោគវិស័យថាមពល ដើម្បីឆ្លើយតបទៅនឹងភាពខ្វះខាត


អ្នកឯកទេសសិក្សាស្រាវជ្រាវនៅក្នុងវិស័យថាមពល មកពីសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មានខេមបូណូមីស ឲ្យដឹងថា នៅក្នុងរយៈពេល ៤-៥ឆ្នាំចុងក្រោយនេះ តម្រូវការថាមពលនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បន្តកើនឡើងយ៉ាងលឿន ជាពិសេសបណ្តាប្រទេសក្នុងអាស៊ាន រួមមានទាំង ប្រទេសកម្ពុជា ដែរនោះ នឹងមានតម្រូវការថាមពលច្រើនជាងមុនរហូតដល់ទៅ ៦៦% នៅត្រឹម ២០៤០ ខាងមុខ។
លោកស្រី ខត់នី វ៉េតធើប៊ី អ្នកឯកទេសសិក្សាស្រាវជ្រាវវិស័យថាមពលក្នុងតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឍមណ្ឌល ស្ទីមសាន់ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ឌី ស៊ី សហរដ្ឋអាមេរិក
ដោយ

ដើម្បីឆ្លើយតបទៅនឹង ការកើនឡើង​ដ៏សម្បើមនេះ កម្ពុជា ត្រូវធ្វើការ​វិនិយោគបន្ថែមលើ ការពង្រីក​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី និងពង្រឹង​សមត្ថភាព​ផលិតថាមពល​បន្ថែម ជាពិសេសគឺ ការផ្លាស់ប្តូរ​របៀបរបប​គ្រប់គ្រង​ថាមពល​ទាំងអស់នោះ។

លោកស្រី ខត់នី វ៉េតធើប៊ី អ្នកឯកទេស​សិក្សាស្រាវជ្រាវ​វិស័យ​ថាមពល​ក្នុងតំបន់​អាស៊ីអាគ្នេយ៍នៃ​មជ្ឍមណ្ឌល ស្ទីមសាន់ ដែលមានមូលដ្ឋាន​នៅទីក្រុ​ងវ៉ាស៊ីនតោន ឌី ស៊ី សហរដ្ឋអាមេរិក បានពន្យល់​ឲ្យដឹងថា ដោយសារតែ ប្រទេសកម្ពុជា កាន់តែអភិវឌ្ឍន៍​ទៅមុខ ចំនួនប្រជាជន ចាប់ផ្តើមចូល​មករស់នៅក្នុងទីក្រុង ហើយពួកគេ​ប្រើប្រាស់ឧបករណ៍​ទំនើបៗ ដូចជាម៉ាស៊ីនត្រជាក់ ទូរទឹកកក ដែលត្រូវការថាមពល​បន្ថែម ដូច្នេះហើយ វាបានធ្វើឲ្យ កម្ពុជា ត្រូវការថាមពល​បន្ថែមខ្ពស់ លើសពី តម្រូវការជាមធ្យម​របស់បណ្តា​ប្រទេស​ក្នុងតំបន់ បើសិនគិតពី កំណើននៃតម្រូវការ​ថាមពល​របស់កម្ពុជា គឺមានការកើនឡើង​ប្រមាណ ១០% ទៅ ២០% ជារៀងរាល់ឆ្នាំ។

លោកស្រី ខត់នី វ៉េតធើប៊ី បន្តថា ដើម្បីឆ្លើយ​តបទៅនឹង តម្រូវការថាមពល​បន្ថែមដ៏ច្រើននេះ ប្រទេសកម្ពុជា ត្រូវការធ្វើពិពិធកម្ម​នៃប្រភព​ថាមពល មានន័យថា កម្ពុជា ត្រូវការទាញ​យក​ថាមពលពី ប្រភពផ្សេងៗចម្រុះគ្នា ពីព្រោះ​បច្ចុប្បន្ន កម្ពុជា ពឹងផ្អែកខ្លាំង​ទៅលើ ប្រភព​វារីអគ្គិសនី រហូតដល់​ទៅ ៦៦% ឯណោះ ដែលមាន​ហានិភ័យ​ខ្ពស់ណាស់។

លោកស្រី ខត់នី វ៉េតធើប៊ី បង្ហាញការ​យល់ឃើញថា ការវិនិយោគលើ ថាមពលសូឡា នៅកម្ពុជា គឺជាជម្រើស​ល្អបំផុត ផ្អែកលើ ហេតុផល​សំខាន់ ៣ ដូចជា ភូមិសាស្រ្តដ៏​មានសក្តានុពល​របស់កម្ពុជា ការចំណាយទុន និងការចំណាយ​ពេលដំឡើង​ប្រព័ន្ធសូឡា គឺមានលក្ខណៈប្រសើរជាង ជម្រើសដទៃ។

សូមបញ្ជាក់ផងដែរថា បើតាមការអះអាង​របស់អ្នក​ជំនាញរូបនេះ គឺថា ប្រទេសកម្ពុជា មានសក្តានុពល​ខ្ពស់ណាស់ ក្នុងការបង្កើត​ថាមពល​កកើតឡើងវិញ ពីព្រោះ កម្ពុជា អាចបង្កើតវា​បាន ដោយមិនចាំបាច់​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបពេកនោះទេ ហើយ កម្ពុជា អាចមានសមត្ថភាព​បង្កើត​ថាមពលទាំង ២ប្រភេទ ដែលរួមមាន ថាមពលប្រើប្រាស់​ជាប្រចាំ ដូចជា ថាមពលមកពី ធ្យូងថ្ម ឧស្ម័នធម្មជាតិ វារីអគ្គិសនី និងថាមពល​ប្រើប្រាស់​ចាំបាច់ ដូចជា ថាមពលសូឡា និងខ្យល់ ដែលអាចបើកឲ្យ​ដំណើរការបាន នៅពេលដែលមាន​តម្រូវការ​ប្រើប្រាស់​អគ្គិសនីខ្ពស់ នៅទូទាំង​ប្រទេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជីប ម៉ុង ពង្រីកមហិច្ឆតាកាន់តែធំ ដោយទិញយកសិទ្ធិគ្រប់គ្រងទាំងស្រុង របស់ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ

ព័ត៌មាន
ក្រុមហ៊ុនជីប ម៉ុង លែន ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ជីប ម៉ុង គ្រុប និងបានវិនិយោគអភិវឌ្ឍន៍អចលនទ្រព្យ នៅកម្ពុជា បានសម្រេចទិញយកសិទ្ធិគ្រប…

សេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៩ រំពឹងកើនឡើងដល់ ៧,០៥% លើសការគ្រោងទុក

ព័ត៌មាន
ប្រទេសវៀតណាម បានរំពឹងទុកថា កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០១៩នេះ អាចនឹងកើនឡើងរហូតដល់កំណើន៧,០៥% ដែលមានលើសការគម្រោងទុកដែលធ្លាប់រំពឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ