វិស័យទេសចរណ៍

តើប្រទេសណាខ្លះនៅអាស៊ាន ដែលកំពុងប្រជែងគ្នាខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរចិន?


បច្ចុប្បន្នចិន ជាទីផ្សារទេសចរណ៍ធំជាងគេសម្រាប់តំបន់អាស៊ាន ដោយប្រទេសនានា នៅក្នុងតំបន់នេះសុទ្ធតែកំណត់ និងដាក់គោលដៅក្នុងការទាក់ទាញភ្ញៀវទេសចរចិន ដែលធ្វើឱ្យទីផ្សារទេសចរណ៍មានការប្រកួតប្រជែងកាន់តែខ្លាំង។ តើប្រទេសណាខ្លះដែលកំពុងប្រកួតប្រជែងខ្លាំងក្នុងការដណ្តើមទីផ្សារទេសចរណ៍ក្នុងប្រទេសដែលមានប្រជាជនជាង១,៤ពាន់លាននាក់នេះ?
វិស័យទេសចរណ៍
ដោយ

សារព័ត៌មាន ឌឹណេសិន បានរាយការណ៍ថា ការប្រកួតប្រជែងក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងរដូវខ្សត់ភ្ញៀវទេសចរ ឬរដូវកាលបៃតងនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងកំពុងឡើងកម្តៅ ស្របពេលម៉ាឡេស៊ី និងវៀតណាម បានវ៉ាដាច់ថៃ ក្នុងការទាក់ទាញភ្ញៀវទេសចរពីចិន។ នៅត្រីមាសទី១ ឆ្នាំ២០២៥ ម៉ាឡេស៊ី ដែលកំពុងកាន់តួនាទីជាប្រធានអាស៊ានប្តូរវេនបានវ៉ាដាច់ប្រទេសថៃ ដោយទាក់ទាញភ្ញៀវទេសចរបរទេសបានរហូតដល់ជាង១០លាននាក់ ខណៈថៃ ដែលធ្លាប់នាំមុខគេ ទាក់ទាញភ្ញៀវទេសចរបរទេសបានចំនួន៩,៥លាននាក់ ចំណែកវៀតណាម ទទួលបានភ្ញៀវទេសចរបរទេស៦លាននាក់ រីងសិង្ហបុរី ទាក់ទាញបាន៤លាននាក់។

នេះជាស្ថានភាពរួមនៃទីផ្សារទេសចរណ៍នៅអាស៊ាន នៅដើមឆ្នាំ២០២៥ ខណៈសមរភូមិដ៏ក្តៅគគុកបំផុតនោះ គឺការដណ្តើមទីផ្សារទេសចរទំហំ១,៤ពាន់លាននាក់របស់ចិន។ នៅដើមឆ្នាំ២០២៥ វៀតណាម បានធ្វើឲ្យប្រទេសថៃ មានការភ្ញាក់ផ្អើល ដោយអាចដណ្តើមភ្ញៀវទេសចរចិនពីថៃ ដោយជោគជ័យ។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ភ្ញៀវទេសចរចិន ចំនួន១,៦លាននាក់បានមកលេងកម្សាន្តនៅប្រទេសវៀតណាម ខណៈថៃ អាចទាក់ទាញភ្ញៀវទេសចរចិន ត្រឹមតែ១,៣លាននាក់ប៉ុណ្ណោះ។

អ្នកវិភាគបានលើកឡើងថា នេះជាការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារទេសចរណ៍ ដោយនៅឆ្នាំ២០២៤ វៀតណាម ទាក់ទាញភ្ញៀវទេសចរចិន បានត្រឹមតែពាក់កណ្តាល នៃអ្នកភ្ញៀវទេសចរចិន ទៅលេងកម្សាន្តនៅក្នុងប្រទេសថៃ តែប៉ុណ្ណោះ។ គេកត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរចិន ទៅកម្សាន្តនៅក្នុងប្រទេសថៃ បានធ្លាក់ចុះក្រោយកើតមានករណីចាប់ជំរិតតារាសម្តែងចិន Xing Xing កាលពីខែមករា ឆ្នាំនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន Xiaomi កំពុងស្រវាក្ដោបយកចំណែកទីផ្សាររថយន្តអគ្គិសនី ក្រោយក្រុមហ៊ុន Apple ប្រកាសដកខ្លួនពីការផលិតរថយន្តអគ្គិសនី

លោក ឡី ជុន (Lei Jun) ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Xiaomi បាននិយាយថា ពេលនេះក្រុមហ៊ុនរបស់លោកកំពុងស្រវាក្ដោបយកចំណែកទីផ្សាររថយន្តអគ្គិសន…

លោក ដូណាល់ ត្រាំ ព្រមានដាក់ពន្ធបន្ថែម១០% លើប្រទេសណា ដែលអនុវត្តតាមគោលនយោបាយនៃប្លុកប្រទេស BRICS

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ព្រមានដាក់ពន្ធបន្ថែម១០% លើប្រទេសណាដែលអនុវត្ត ឬសម្របខ្លួនតាមគោលនយោបាយប្រឆាំងសហរដ្ឋអាម៉េរិករបស់ប្លុក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ