ការសិក្សាលើការចាក់វ៉ាក់សាំងសាំងដូសទី៤

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យមានការសិក្សាលើការចាក់វ៉ាក់សាំងសាំងដូសទី៤ សម្រាប់ក្រុមមន្រ្តីជួរមុខ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យមានការត្រៀមការសិក្សាទៅលើការចាក់វ៉ាក់សាំងដូសទី៤ ប្រភេទ Pfizer ដែលជាជំនួយរបស់ប្រទេសអូស្រ្តាលី ទៅលើក្រុមមន្រ្តីជួរមុខ និង ជាពិសេសក្រុមគ្រូពេទ្យ នាពេលឆាប់ៗខាងមុខនេះ។ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវ អគារដ្ឋបាលថ្មី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករនាព្រឹថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។
គ្រូពេទ្យកំពុងបញ្ជូលវ៉ាក់សាំងចូលទៅក្នុងស៊ឺរ៉ាង

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលថ្មី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈប្រចាំការ នៃគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យមានការសិក្សាទៅលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៤ ទៅលើក្រុមមន្ត្រីជួរមុខ។ ជាពិសេសក្រុមគ្រូពេទ្យ គឺត្រូវប្រើប្រាស់វ៉ាក់សាំងប្រភេទ Pfizer ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី។

យ៉ាងណាមិញសម្ដេចក៏បានមានប្រសាសន៍ បន្ថែមទៀតថា នៅពេលនេះក្រុមអង្គរក្សរបស់សម្ដេចផ្ទាល់បានទទួលការចាក់ដូសទី៤ នេះរួចរាល់ហើយ។ ដើម្បីជាការពារនៃការ ឆ្លងក៏ដូចជាបានបង្កើនអង់ទីករក្នុងខ្លួនផងដែរ។

សូមជម្រាបថា ការចាក់វ៉ាក់សាំដូសទី៤ គឺធ្វើឡើងនៅក្នុងគោលបំណងនៃទប់ស្កាត់នៃការឆ្លងនៃមេរោគកូវីដ១៩ ខណៈនៅពេលនេះ វត្តមានមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានរកឃើញជាករណីនាំចូល ។ទន្ទឹមនឹងផែនការចាក់ដូសទី៤ កម្ពុជាក៏នៅតែបន្តយុទ្ធនាការណ៍ចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋានក៍ដូចជាដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។ ដោយយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១ នេះកម្ពុជាសម្រេចបាន នៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញបានរហូតដល់ទៅជាង ៣លាន ២សែននាក់ហើយ ខណៈតួលេខនៃការចាក់វ៉ាក់សាំងជារួមវិញសម្រេចបានប្រមាណ ៨៩%ហើយ នៃចំនួនប្រជាជនសរុប ១៦លាននាក់៕

អត្ថបទ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឲ្យមន្ត្រីគយបន្តទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធ ដើម្បីបង្កើនចំណូលពន្ធ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចំនួន៥ចំណុច សម្រាប់ឲ្យមន្ត្រីគយអនុវត្ត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូល…

មូលហេតុអ្វីខ្លះបានជាធ្វើឲ្យអ្នកជំនាញសេដ្ឋកិច្ចព្រួយបារម្ភពីកំណើនប្រាក់កម្ចីក្នុងវិស័យសំណង់កើនឡើងខ្ពស់ទៅវិញ?

ព័ត៌មាន
ទំហំប្រាក់កម្ចីនៅក្នុងវិស័យសំណង់ និង អចលនទ្រព្យ មានការកើនឡើងជាង ៣០% នៅរយៈពេល៩ខែដំបូងក្នុងឆ្នាំ២០២១ វាបានឆ្លុះបញ្ចំាងពីភាពរីកចម្រើននៃវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ