វិស័យធនាគារ

ធនាគារធំៗរបស់ជប៉ុន កំពុងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ថ្មីមួយ ដែលអាចទូទាត់ពាណិជ្ជកម្មអន្តរជាតិ បានឆាប់រហ័សបំផុត


ធនាគារធំៗរបស់ប្រទេសជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៤ របស់ពិភពលោកជាមួយនឹងប្រជាជនសរុបជាង១២៣លាននាក់ កំពុងប្រឹងប្រែងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ថ្មីមួយដោយផ្អែកលើបច្ចេកវិទ្យា Blockchain និងប្រព័ន្ធទូទាត់អន្តរជាតិ SWIFT សម្រាប់ការទូទាត់ពាណិជ្ជកម្មឆាប់រហ័សបន្ថែមពីលើប្រព័ន្ធទូទាត់ដែលមានស្រាប់របស់ខ្លួន ហើយគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេ អេស៊ា។
វិស័យធនាគារ
ដោយ

ធនាគារខ្នាតយក្សចំនួន៣របស់ប្រទេសជប៉ុន រួមមានធនាគារ Mitsubishi UFJ Financial Group ធនាគារ Mizuho Financial Group និងធនាគារ Sumitomo Mitsui Financial Group នឹងចាប់ផ្តើមដំណើរការសាកល្បងប្រព័ន្ធទូទាត់ថ្មីនេះនៅដើមរដូវស្លឹកឈើជ្រុះឆ្នាំនេះជាមួយធនាគារជាង១០ផ្សេងទៀតនៅក្នុងប្រទេសជប៉ុន និងនៅក្រៅប្រទេស។

ធនាគារទាំងនេះនិយាយថា ប្រព័ន្ធទូទាត់ថ្មីនេះ ផ្ដោតជាចម្បងលើការទូទាត់ពាណិជ្ជកម្មទ្រង់ទ្រាយធំ ប៉ុន្តែអតិថិជនដែលជាអ្នកប្រើប្រាស់ទូទៅក៏ប្រហែលជាអាចប្រើប្រាស់ប្រព័ន្ធថ្មីនេះបានផងដែរ នៅថ្ងៃអនាគត។ បច្ចុប្បន្ន ការទូទាត់ជាអន្តរជាតិ តាមរយៈប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ត្រូវឆ្លងកាត់ធនាគារអន្តរការី ឬធនាគារទំនាក់ទំនងរបស់ធនាគារអ្នកទទួលប្រាក់ជាច្រើន ដែលបង្កជាភាពស្មុគស្មាញ និងចំណាយពេលយូរ។

ដោយឡែក ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ តាមរយៈប្រព័ន្ធទូទាត់ថ្មីដែលជប៉ុន កំពុងអភិវឌ្ឍន៍នេះនឹងប្រើពេលឆាប់រហ័ស ពោលគឺមិនដល់១ម៉ោងនោះទេ ប្រសិនបើអ្វីៗដំណើរការទៅដោយរលូន។ ទោះជាយ៉ាងណា ការទួទាត់តាមប្រព័ន្ធនេះអាចនឹងត្រូវការពេលយូររហូតដល់ទៅ១ខែឯណោះ ប្រសិនបើប្រតិបត្តិការខ្វះព័ត៌មានចាំបាច់សម្រាប់ការពិនិត្យផ្ទៀងផ្ទាត់ប្រឆាំងនឹងការលាងលុយកខ្វក់។

ប្រព័ន្ធថ្មីនេះនឹងប្រើប្រាស់រូបិយប័ណ្ណឌីជីថល Stablecoin ដែលភ្ជាប់ទៅនឹងរូបិយប័ណ្ណខុសៗគ្នា ដោយផ្ញើចេញដោយផ្ទាល់រវាងធនាគារ និងធនាគារតាមរយៈបណ្ដាញទូទាត់អន្តរជាតិ SWIFT ដែលធ្វើឱ្យប្រតិបត្តិការទូទាត់បែបនេះបញ្ចប់ដោយជោគជ័យយ៉ាងឆាប់រហ័សបំផុត។

ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ SWIFT ធនាគារនានានឹងមិនចាំបាច់វិនិយោគលើប្រព័ន្ធថ្មីទាំងស្រុងនោះទេ ហើយបណ្ដាក្រុមហ៊ុននឹងអាចស្នើសុំឱ្យធនាគារនានាជួយដំណើរការប្រតិបត្តិការទូទាត់របស់ខ្លួនតាមរយៈដំណើរការធម្មតារបស់ធនាគារទាំងនោះ៕

​ ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើមូលហេតុអ្វីបានជាក្រុមហ៊ុន JPMorgan បោះបង់ការណែនាំអតិថិជនឱ្យទិញភាគហ៊ុនចិន នៅមុនការបោះឆ្នោតនៅអាម៉េរិក?

JPMorgan Chase & Co ដែលជាក្រុមហ៊ុនបណ្តាក់ទុនមូលធនដែលមានមូលដ្ឋាននៅបុរីញូវយ៉ក បានប្រកាសបោះបង់ចោលការណែនាំឲ្យអតិថិជនរបស់ខ្លួនទិញភាគហ៊ុ…

អាម៉េរិក គ្រោងដំណើរការមជ្ឈមណ្ឌលជួសជុលសព្វាវុធយោធារបស់ខ្លួននៅប្រទេសចំនួន៥ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ក្រសួងការពារជាតិ អាម៉េរិក ឬដែលគេស្គាល់ថា មន្ទីរបញ្ចកោណ គ្រោងចាប់ផ្ដើមដំណើរការមជ្ឈមណ្ឌលជួសជុលសព្វាវុធយោធារបស់ខ្លួននៅប្រទេសចំនួន៥ ក្នុងតំប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ