ការនាំចេញទុរេន

ទុរេនវៀតណាមកំពុងរង់ចាំអាជ្ញាបណ្ណនាំចេញផ្លូវការទៅចិន ក្រោយការចរចាត្រូវបានបញ្ចប់


វៀតណាមបានបញ្ចប់ការចរចាលើកការរធានានូវគុណភាព និងកំពុងរង់ចាំអាជ្ញាបណ្ណលើការនាំចេញផ្លែទុរេនជាផ្លូវការទៅប្រទេសចិន។ ការនាំចេញនេះនឹងជួយឱ្យផ្លែទុរេនវៀតណាមកាន់តែមានទីផ្សារប្រកបដោយនិរន្តរភាព។ នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។
តម្រូវការទីផ្សារទុរេនកើនឡើង ជំរុញម៉ាឡេស៊ីគ្រោងពង្រីកការដាំដុះទ្រង់ទ្រាយធំ (រូបភាព៖ Reuters)

ប្រទេសចិននៅតែជាទីផ្សារនាំចេញដ៏ធំបំផុតនៃទុរេនវៀតណាម ប៉ុន្តែផលិតផលផ្លែឈើនេះត្រូវបាននាំចេញជាចម្បងតាមច្រកព្រំដែនជាមួយប្រទេសចិន ដែលជាការនាំចេញក្រៅផ្លូវការតែប៉ុណ្ណោះ។ 

លោក Le Thanh Tung អនុប្រធាននាយកដ្ឋានផលិតកម្មដំណាំរបស់វៀតនាមបានមានប្រសាសន៍ថា ប្រសិនបើមិនមានការរាតត្បាតនៃជំងឺកូវីដ-១៩ ទេនោះ ការចរចាលើការនាំចេញទុរេនវៀតណាមជាផ្លូវការទៅកាន់ប្រទេសចិននឹងត្រូវបញ្ចប់តាំងពីឆ្នាំ ២០២០មកម្ល៉េះ ។

ថ្មីៗនេះ ប្រទេសទាំងពីរបានបញ្ចប់ដំណាក់កាលចុងក្រោយក្នុងដំណើរការចរចា  និង បានកំពុងរៀបចំឯកសារដើម្បីចុះហត្ថលេខាជាផ្លូវការស្តីពីការនាំចេញនេះផងដែរ។ បើយោងតាមក្រសួងកសិកម្មវៀតណាម ដើម្បីទទួលបានអាជ្ញាបណ្ណលើការនាំចេញផ្លែឈើជាផ្លូវការទៅកាន់ប្រទេសចិន តម្រូវការចាំបាច់គឺ ផ្លែឈើនោះ ត្រូវតែមកនាំមកពីតំបន់ដែលមានការដាំដុះលូតលាស់ល្អ និងកន្លែងវេចខ្ចប់ដែលមានគោរពតាមស្ដង់ដារដែលកំណត់ដោយរដ្ឋបាលគយនៃប្រទេសចិន។ 

ប្រទេសចិន បច្ចុប្បន្ននេះ មិនមែនជាទីផ្សារងាយស្រួលក្នុងការនាំចូលទំនិញរបស់ពីវៀតណាមទៀតនោះទេ ពិសេសតាំងពីពេលមានកូវីដ១៩រាតត្បាតមក។ ដើម្បីជំរុញការនាំចេញកសិផលប្រកបដោយនិរន្តរភាព វិស័យកសិកម្មក្នុងស្រុករបស់វៀតណាម ត្រូវផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្ម និងប្រតិបត្តិការនាំចេញ ព្រមទាំងជំរុញការត្រួតពិនិត្យគុណភាពផ្លែឈើឲ្យបានត្រឹមត្រូវ។

ក្នុងនោះផងដែរ បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ប្រទេសចិនបាននាំចូលទុរេនសរុបចំនួនជាង ៨ សែនតោន ក្នុងឆ្នាំ ២០២១ គិតជាទឹកប្រាក់ចំនួនប្រមាណជាង ៤ ពាន់លានដុល្លារអាមេរិក កើនជាង ២ ពាន់លានដុល្លារធៀបនឹងឆ្នាំ ២០២០។ តួរលេខនេះ គឺ បង្ហាញឲ្យឃើញពីឱកាសទីផ្សាដ៏ល្អប្រសើរក្នុងការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិន។

ក្រសួងកសិកម្មវៀតណាមបានរាយការណ៍ថា ទិន្នផលទុរេនប្រចាំឆ្នាំរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦០ ម៉ឺនតោន ដែលបច្ចុប្បន្ន វៀតណាមមានផ្ទៃដីដាំទុរេនប្រហែល ៥ ម៉ឺន ទៅ ៦ ម៉ឺន ហិកតា សម្រាប់នាំចេញជាផ្លូវការ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកសន្យានឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ១៩

ព័ត៌មាន
មន្ត្រីនៃក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ខ្លួន គឺលោកស្រី Janet Yellen នឹងជួយជំរុ…

ត្រឹម ១ថ្ងៃប៉ុណ្ណោះ អេ អឹម ខេ អាចអនុម័តកម្ចីដល់ម្ចាស់អាជីវកម្មអនឡាញបាន

ព័ត៌មាន
អាជីវកម្មតាមប្រព័ន្ធអនឡាញ ពិតជាមានការរីកដុះដាលខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារអាជីវកម្មនេះទទួលប្រាក់ចំណេញច្រើន ព្រោះយើងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ