រុមហ៊ុន វិរៈ ប៊ុនថាំ

ដឹកជញ្ជូនអន្តរជាតិពីចិន តម្លៃត្រឹមតែ ៤,០០០រៀល/គីឡូ និងចាប់ពី $180/CBM ជាមួយ វិរៈ ប៊ុនថាំ


រុមហ៊ុន វិរៈ ប៊ុនថាំ ដឹកជញ្ជូនអន្តរជាតិ ប្រទេសចិន បើកទំព័រថ្មីនៃភាពងាយស្រួលសម្រាប់អាជីវករ និងអតិថិជនកម្ពុជា តាមរយៈសេវាដឹកជញ្ជូនទំនិញពីប្រទេសចិនមកកម្ពុជា ជាមួយតម្លៃសមរម្យ រយៈពេលដឹកជញ្ជូនរហ័ស និងបណ្តាញចែកចាយទូលំទូលាយ។
រុមហ៊ុន វិរៈ ប៊ុនថាំ
ដោយ

ក្រោមយុទ្ធនាការ«ដឹកជញ្ជូនអន្តរជាតិ ពីប្រទេសចិន» វិរៈ ប៊ុនថាំ ផ្តល់ជូនសេវាដឹកជញ្ជូនទំនិញពីប្រទេសចិន ក្នុងតម្លៃពិសេសត្រឹមតែ ៤,០០០រៀលក្នុងមួយគីឡូ និងចាប់ពី 180$ក្នុងមួយម៉ែត្រគូប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អាជីវករ អ្នកលក់អនឡាញ និងអតិថិជនដែលមានបំណងនាំចូលទំនិញពីប្រទេសចិន។
ដឹកជញ្ជូនរហ័ស សន្សំពេលវេលា និងគាំទ្រការរីកចម្រើនអាជីវកម្មក្នុងស្រុក
តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំក្នុងសេវាដឹកជញ្ជូន និងឡូជីស្ទិក ឥឡូវនេះ វិរៈ ប៊ុនថាំ ផ្តល់ជូនជម្រើសដឹកជញ្ជូនរហ័ស សន្សំពេលវេលា និងមានទំនុកចិត្តខ្ពស់ តាមផ្លូវគោក និងផ្លូវអាកាស ដើម្បីឱ្យអតិថិជនអាចជ្រើសរើសសេវាកម្មសមស្របទៅតាមប្រភេទទំនិញ និងតម្រូវការពេលវេលារបស់ខ្លួន។

- ដឹកជញ្ជូនតាមផ្លូវគោកពីប្រទេសចិន៖ រយៈពេលតិចជាង 10 ថ្ងៃ។
- ដឹកជញ្ជូនតាមផ្លូវអាកាសពីប្រទេសចិន៖ រយៈពេលត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះ។
ដោយរយៈពេលដឹកជញ្ជូនអាចប្រែប្រួលទៅតាមប្រភេទទំនិញ ទីតាំងដើម និងលក្ខខណ្ឌប្រតិបត្តិការ។
ដឹកជញ្ជូនឥតគិតថ្លៃទូទាំងរាជធានីភ្នំពេញ
ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន វិរៈ ប៊ុនថាំ នឹងផ្តល់ជូនសេវាដឹកជញ្ជូនដោយឥតគិតថ្លៃទូទាំងរាជធានីភ្នំពេញ សម្រាប់ចម្ងាយក្នុងរង្វង់ 10 គីឡូម៉ែត្រ គិតចេញពីឃ្លាំង វិរៈ ប៊ុនថាំ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
អត្ថប្រយោជន៍នេះនឹងជួយកាត់បន្ថយភាពស្មុគស្មាញក្នុងការទទួលទំនិញ និងផ្តល់ភាពងាយស្រួលបន្ថែមសម្រាប់អាជីវករ និងអតិថិជននៅរាជធានីភ្នំពេញ ប្រកបដោយទំនុកចិត្តខ្ពស់។
សេវាកម្មដឹកជញ្ជូនអន្តរជាតិដ៏មានស្តង់ដារ
ក្រៅពីការដឹកជញ្ជូនពីប្រទេសចិន វិរៈ ប៊ុនថាំ ក៏ផ្តល់ជូនសេវាកម្មដឹកជញ្ជូនអន្តរជាតិដ៏ទូលំទូលាយ រួមមាន៖
- ការដឹកជញ្ជូនតាមផ្លូវគោក
- ការដឹកជញ្ជូនតាមផ្លូវសមុទ្រ
- ការដឹកជញ្ជូនតាមផ្លូវអាកាស
- និងឃ្លាំងផ្ទុកទំនិញអន្តរជាតិ

សេវាកម្មទាំងនេះត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់តម្រូវការដឹកជញ្ជូនរបស់អតិថិជនចាប់ពីការនាំចូលទំនិញ រហូតដល់ការទទួល និងចែកចាយទៅកាន់គោលដៅ ដោយអស់កង្វល់។
បណ្តាញសាខាជិត 1,500 ទីតាំង គ្របដណ្តប់ទូទាំងប្រទេសកម្ពុជា
ជាមួយបណ្តាញសាខាវិរៈ ប៊ុនថាំ ជិត 1,500 ទីតាំង ដែលគ្របដណ្តប់ទូទាំងប្រទេស និងការតភ្ជាប់ទៅកាន់បណ្តាញអន្តរជាតិ វិរៈ ប៊ុនថាំ បន្តពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាទទួល និងចែកចាយទំនិញឱ្យកាន់តែមានភាពងាយស្រួល និងទូលំទូលាយ។
តាមរយៈការពង្រីកសេវាដឹកជញ្ជូនអន្តរជាតិពីប្រទេសចិន វិរៈ ប៊ុនថាំ មានគោលបំណងក្លាយជាដៃគូដឹកជញ្ជូនដែលអាជីវករ និងអតិថិជនកម្ពុជាអាចពឹងផ្អែកបាន សម្រាប់ការនាំចូលទំនិញ និងការពង្រីកអាជីវកម្មរបស់ខ្លួន។
តស់ ដឹកជញ្ជូនពីប្រទេសចិន ជាមួយវិរៈ ប៊ុនថាំ ឥឡូវនេះ!
សម្រាប់ព័ត៌មានបន្ថែម និងការសាកសួរអំពីសេវាកម្ម សូមទាក់ទង៖ 098 880 456 | 092 880 456
ឬទាញយកកម្មវិធី VET Express តាម App Store និង Google Play។
វិរៈ ប៊ុនថាំ គឺជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន និងឡូជីស្ទិក ដែលមានបណ្តាញប្រតិបត្តិការទូលំទូលាយនៅកម្ពុជា និងការតភ្ជាប់ទៅកាន់សេវាដឹកជញ្ជូនអន្តរជាតិ។ ក្រុមហ៊ុនប្តេជ្ញាផ្តល់ជូនដំណោះស្រាយដឹកជញ្ជូនដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មនៅកម្ពុជា។




អត្ថបទបន្ទាប់


អាម៉េរិក ត្រៀមបង្កើតមូលដ្ឋានយោធាចំនួន២ នៅលើកោះ Greenland ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួន

ផ្អែកតាមប្រភពព័ត៌មានចំនួន៣ បានឱ្យដឹងថា សហរដ្ឋអាម៉េរិក កំពុងត្រៀមបង្កើតមូលដ្ឋានយោធារបស់ខ្លួនឡើងវិញនៅភាគខាងត្បូងកោះហ្គ្រីនលែន ដែលជាអតីតមូ…

តើប្រទេសនៅអាស៊ានណាខ្លះ ដែលកំពុងចរចា និងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប?

បន្ទាប់ពីសិង្ហបុរី និងវៀតណាម ហ្វីលីពីន បានក្លាយជាសមាជិកអាស៊ានថ្មីមួយទៀត ដែលឈានដល់ការសម្រេចបានកិច្ចព្រមជាមូលដ្ឋានលើកិច្ចព្រៀងពាណិជ្ជកម្មសេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ