អត្ថបទពាណិជ្ជកម្ម

កាន់តែងាយស្រួល និងសុវត្ថិភាពខ្ពស់! ឥឡូវនេះភ្ញៀវទេសចរអន្តរជាតិ អាចទិញ និងទូទាត់ថ្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរ ជាមួយម៉ាស៊ីនស្វ័យប្រវត្តិដ៏ទំនើប


ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរ ថ្មីៗនេះ បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការសហការជាមួយគ្រឹះស្ថានអង្គរ ដើម្បីផ្ដល់នូវសេវាទូទាត់ដោយស្វ័យប្រវត្តិ សម្រាប់ ការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។
កាន់តែងាយស្រួល និងសុវត្ថិភាពខ្ពស់! ឥឡូវនេះភ្ញៀវទេសចរអន្តរជាតិ អាចទិញ និងទូទាត់ថ្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរ ជាមួយម៉ាស៊ីនស្វ័យប្រវត្តិដ៏ទំនើប
ដោយ
អំពី Angkor Pass

ភ្ញៀវទេសចរអន្តរជាតិ ​អាចទិញសំបុត្រ​ចូលទស្សនាប្រាសាទអង្គរ ជាមួយកម្មវិធី Angkor Pass របស់គ្រឹះស្ថានអង្គរ ដោយអាចធ្វើការ​ទូទាត់ប្រាក់​ដោយស្វ័យប្រវត្តិ តាមបណ្ណអេស៊ីលីដា ឬបណ្ណអន្តរជាតិ​គ្រប់ប្រភេទ (VISA, Mastercard, JCB, UnionPay, Diners Club International) ឬមួយស្កេន KHQR ជាមួយ AC Super App, Bakong Tourists App ឬពីអេបគ្រប់ធនាគារ។

ការដាក់ឲ្សប្រើប្រាស់​នូវប្រព័ន្ធលក់ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀតតាមប្រព័ន្ធឌីជីថលនេះ គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ហើយវាជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវការផ្តល់​សេវាជូនដល់ទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និង ការលើកកម្ពស់​កំណើនសេដ្ឋកិច្ចជាតិ។

ភ្ញៀវទេសចរអន្តរជាតិ អាចធ្វើការទិញ និងទូទាត់ថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ជាមួយម៉ាស៊ីន ស្វ័យប្រវត្តិ Angkor Pass ដែលបានដាក់នៅក្នុងទីតាំងសំខាន់ចំនួន០៣ រួមមាន៖

- គ្រឹះស្ថានអង្គរផ្លូវ ៦០ម៉ែត្រ

- គ្រឹះស្ថានអង្គរ មុខប្រាសាទអង្គរវត្ត

- គ្រឹះស្ថានអង្គរ ផ្សារហឺរិថែកវ៉ក ។




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឱ្យសហគ្រាសពង្រឹងស្តង់ដាផលិត និងកែច្នៃ ដើម្បីចាប់យកឱកាសនាំចេញ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជំរុញឱ្យក្រុមហ៊ុន និងសហគ្រាសកែច្នៃផលិតផលជលផលត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍សុវត្ថិភាពម្ហូបអាហារ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ