មេដឹកនាំចិន

ចិន ស៊ើបអង្កេតលើឧត្តមសេនីយ៍កំពូលម្នាក់ ក្រោយសង្ស័យទម្លាយអាថ៌កំបាំងនុយក្លេអ៊ែឱ្យសហរដ្ឋអាម៉េរិក


យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់កាសែត Wall Street Journal ដោយដកស្រង់ប្រភពមិនបញ្ជាក់អត្តសញ្ញាណ បានទម្លាយថា ឧត្តមសេនីយ៍លំដាប់កំពូលម្នាក់របស់ចិន ត្រូវបានសង្ស័យថា បានលួចបញ្ជូនទិន្នន័យសម្ងាត់ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែទៅឱ្យសហរដ្ឋអាម៉េរិក។ ការសង្ស័យនេះ បានកើតឡើងស្របពេលដែលក្រសួងការពារជាតិ ចិន ទើបតែប្រកាសកាលពីថ្ងៃសៅរ៍ ថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើមន្ត្រីយោធាជាន់ខ្ពស់រូបនោះ។
មេដឹកនាំចិន
ដោយ

​របាយការណ៍ស៊ើបអង្កេតមួយ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២៥ មករា បានបង្ហាញថា លោក ចាង យូសៀ (Zhang Youxia) ឧត្តមសេនីយ៍លំដាប់កំពូលម្នាក់របស់ចិន មិនត្រឹមតែរងការចោទប្រកាន់ពីបទលក់អាថ៌កំបាំងជាតិ ប៉ុណ្ណោះទេ ប៉ុន្តែបុរសវ័យ៧៥ឆ្នាំរូបនេះ ក៏ជាប់សង្ស័យពីបទទទួលសំណូកជាថ្នូរនឹងការដំឡើងឋានៈមន្ត្រីម្នាក់ឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ផងដែរ។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ការស៊ើបអង្កេតនេះបានបង្ហាញលម្អិតថា លោក ចាង បានទម្លាយទិន្នន័យបច្ចេកទេសស្នូល នៃគ្រាប់បែកនុយក្លេអ៊ែ​ទៅឱ្យអាម៉េរិក និងបានប្រើប្រាស់អំណាចខុសច្បាប់ ដើម្បីបង្កើតបក្សពួកក្នុងជួរយោធា ព្រមទាំងប្រព្រឹត្តអំពើពុករលួយក្នុងការផ្គត់ផ្គង់សម្ភារៈសឹក។

ការចោទប្រកាន់ និងការបើកការស៊ើបអង្កេតលើលោក ចាង យូសៀ សមាជិកការិយាល័យនយោបាយ និងធ្លាប់ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតី ស៊ី ជីនពីង នេះ បានបង្ហាញ​ពីការរុះរើក្បាលម៉ាស៊ីដឹកនាំ និងធ្វើឱ្យមានការរង្គោះរង្គើយ៉ាងខ្លាំងនៅវិស័យយោធារបស់ចិន។ ទន្ទឹមនឹងនេះ កាលពីថ្ងៃ​​ទី២៤ ខែមករា ក៏មានសេចក្តីថ្លែងការណ៍ថា លោក លីវ ជិនលី (Liu Zhenli) សមាជិកនៃគណៈកម្មការយោធាមជ្ឈិម ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទរំលោភវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរផងដែរ។

ជុំវិញការរុះរើក្បាលម៉ាស៊ីនថ្នាក់ដឹកនាំក្នុងវិស័យយោធារបស់ចិននេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិ តៃវ៉ាន់ លោក វេលលីងតុន គូ (Wellington Koo) បានបញ្ជាក់នៅថ្ងៃ​​ទី២៦ ដើមសប្តាហ៍នេះថា តៃវ៉ាន់ កំពុងតាមដានយ៉ាងដិតដល់ចំពោះការផ្លាស់ប្តូរមិនប្រក្រតីក្នុងជួរថ្នាក់ដឹកនាំយោធាកំពូលរបស់ទីក្រុងប៉េកាំងនេះ។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាមានការរុះរើផ្ទៃក្នុងយ៉ាងណាក៏ដោយ ក៏តៃវ៉ាន់មិនត្រូវធ្វេសប្រហែសឡើយ ព្រោះចិន មិនដែលបោះបង់មហិច្ឆតាក្នុងការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងកោះតៃវ៉ាន់នោះទេ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


លោក ត្រាំ ពិចារណាដាក់ពន្ធគយថ្មីក្រោមហេតុផលសន្តិសុខជាតិ ដែលអាចប៉ះពាល់ដល់ពាណិជ្ជកម្មតំបន់អាស៊ីក្នុងទំហំទឹកប្រាក់៦២១ពាន់លានដុល្លារ

ស្របពេលតុលាការកំពូលរបស់សហរដ្ឋអាម៉េរិក កំពុងផ្ទៀងផ្ទាត់ និងពិចារណាថា តើត្រូវលុបចោលពន្ធគយបដិការដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ ឬក៏អត…

ការគំរាមកំហែងពន្ធរបស់លោក ត្រាំ កំពុងរុញឱ្យមេដឹកនាំ G7 ងាកទៅពង្រឹងពាណិជ្ជកម្មជាមួយចិន

សម្ពាធសេដ្ឋកិច្ច និងនយោបាយ ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់លើក្រុមប្រទេស G7 ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ កំពុងជំរុញឱ្យមេដឹកនាំ នៃក្រុមប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ