អាជីវកម្ម​លក់រាយ

ក្រុមហ៊ុន​ផ្សារទំនើបដ៏ធំបំផុត​មួយរបស់ថៃ គ្រោង​វិនិយោគ​ជាង ១ពាន់លានដុល្លារ ពង្រីកវត្តមាននៅវៀតណាម


ក្រុមហ៊ុន​ផ្សារ​ទំនើប​ដ៏ធំបំផុត​មួយ​របស់ប្រទេសថៃ Central Retail Corporation មានផែនការវិនិយោគ​ទឹកប្រាក់ ១,១​ពាន់លានដុល្លារ​ នៅវៀតណាម ក្នុងរយៈពេល ៥ឆ្នាំ​ទៅមុខ ដើម្បី​ពង្រីក​បណ្ដាញ​ផ្សារ​ទំនើប​លក់ទំនិញ​របស់​ខ្លួន នៅទីនោះ ។
ក្រុមហ៊ុន​ផ្សារទំនើបដ៏ធំបំផុត​មួយរបស់ថៃ គ្រោង​វិនិយោគ​ជាង ១ពាន់លានដុល្លារ ពង្រីកវត្តមាននៅវៀតណាម
ដោយ

ក្រុមហ៊ុនថៃ​មួយនេះបាននិយាយថា វិស័យ​លក់ដុំ​និងលក់រាយ​របស់​វៀតណាម​បាន​កើនឡើង ៧ភាគរយ កាលពីត្រីមាសចុងក្រោយ​នៃឆ្នាំ២០២០ ហើយ​កំណើននេះ​ទំនងជាកើត​មាន​ជាបន្ត​ទៀតនៅ​ឆ្នាំនេះ ដែលធ្វើ​ឲ្យ​វៀតណាម​ក្លាយ​ជា​ទីផ្សារមួយ​ដ៏​ទាក់ទាញ​បំផុត​នៅក្នុង​ពិភព​លោក ។ 

ក្រុមហ៊ុន Central Retail Corporation កាលពីឆ្នាំទៅមិញ បានបើក​មជ្ឈមណ្ឌល​ផ្សារទំនើប​ធំៗ​ចំនួន ៤កន្លែង នៅភាគកណ្ដាល​និងភាគខាងត្បូង​ប្រទេសវៀតណាម និង​បាន​ផ្លាស់ប្ដូរ​ឈ្មោះ ផ្សារទំនើប Big C របស់​ខ្លួនទៅជាឈ្មោះ "GO!" វិញ ។ 

នៅឆ្នាំនេះ ក្រុមហ៊ុន Central Retail គ្រោង​វិនិយោគជាង ២១០លានដុល្លារ ដើម្បី​ពង្រីក​ខ្លួនថែមទៀត ដោយ​បើក​ហាង​លក់ទំនិញ​ជាច្រើនកន្លែងនៅខេត្ត Thai Nguyen, Thai Binh និង Lao Cai ដែល​នៅភាគខាងជើង និងខេត្ត​ Ba Ria-Vung Tau និង Tai Ninh នៅភាគខាងត្បូង នៃប្រទេសវៀតណាម ។ 

Central Retail Corporation មាន​មជ្ឈមណ្ឌល​ផ្សារទំនើប ៣៧កន្លែង និងហាងទំនិញ ២៣០កន្លែង នៅទីក្រុងនិងខេត្តចំនួន ៣៧ ក្រុមហ៊ុន​ផ្សារទំនើប Central Retail បម្រើ​អតិថិជន​ជាមធ្យម ១៧៥០០០​នាក់ ក្នុងមួយថ្ងៃ ៕ ប្រភព ៖ VN Express 




អត្ថបទបន្ទាប់


សហព័ន្ធស្រូវអង្ករគ្រោងចុះបញ្ជីអង្ករពីរប្រភេទជាម៉ាកសមូហភាព

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងចុះបញ្ជីអង្ករម៉ាកសែនក្រអូប និងដំណើបស្បៃមង្គល ក្នុងបញ្ជីម៉ាកសមូហភាព ដើម្បីជួយពង្រឹងគុណភាព និងបង្កើនការផលិតលើអង្…

សមាជិកអឺរ៉ុបទាស់សំដីគ្នារឿងចែកវ៉ាក់សាំងអាមេរិក Pfizer មិនស្មើភាព

ព័ត៌មាន
ឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេស បានមកជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ទី១ខែមេសា ដើម្បីធ្វើការបែកចែកវ៉ាក់សាំងកូវីដ១៩…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ