អត្ថបទក្រុមហ៊ុន

ឆ្នាំសិក្សា២០២១-២០២២ SCG បន្តផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាជាង១០០នាក់


ទោះបីមានភាពប្រឈមខ្លះដោយសារជំងឺរាតត្បាតកូវីដ-១៩ក្ដី ក្រុមហ៊ុន SCG ដែលឈានមុខគេនៅអាស៊ានក្នុងវិស័យផលិតស៊ីម៉ងត៍និងគ្រឿងសម្ភារៈសាងសង់ បានបន្តផ្ដល់ការគាំទ្រដល់សិស្សនិស្សិតកម្ពុជាដើម្បីជួយពួកគេឲ្យសម្រេចក្ដីសុបិនរបស់ខ្លួន សម្រាប់ការសិក្សារៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ជាមួយនឹងការផ្ដល់អាហារូបករណ៍ចំនួន ១១២នាក់ សម្រាប់ឆ្នាំសិក្សា២០២១-២០២២នេះ ។
ឆ្នាំសិក្សា២០២១-២០២២ SCG បន្តផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាជាង១០០នាក់
ដោយ

អ្នកទទួលអាហារូបករណ៍ពីក្រុមហ៊ុន​នៅឆ្នាំនេះ រួមមាន ១២នាក់ជានិស្សិតសាកលវិទ្យាល័យ និង​ ១០០នាក់​ជា​សិស្ស​វិទ្យាល័យ ។

ថ្លែងនៅក្នុង​ពិធី​ប្រគល់អាហារូបករណ៍ដែលធ្វើឡើងនៅការិយាល័យកណ្ដាល​របស់ SCG នៅ​ភ្នំពេញ លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយក​ផ្នែក​លក់​និងទីផ្សារ​នៃក្រុមហ៊ុន SCG ប្រចាំកម្ពុជា បាន​មានប្រសាសន៍ថា នៅក្រោម​កម្មវិធី«អេសស៊ីជី ចែករំលែក​ក្ដីសុបិន» របស់ខ្លួន ក្រុមហ៊ុន​បាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និងនិស្សិត​កម្ពុជា​ជាច្រើននាក់ ចាប់តាំងពីឆ្នាំ២០១៤​មក​ម្ល៉េះ ។

លោក វីរុត ផានិតភុតចាម៉ាន មានប្រសាសន៍​យ៉ាងដូច្នេះថា ៖ «ជាមួយនឹងអាហារូបករណ៍ទាំងនេះ យើង​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍធនធាន​មនុស្ស​នៅកម្ពុជា ដោយ​ជួយ​ដល់​យុវជន​កម្ពុជា​ក្មេងៗ សម្រេចនូវ​ក្ដីសុបិន​របស់ពួកគេក្នុងការស្វែងរក​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់ ដើម្បីអនាគតភ្លឺស្វាងរបស់ខ្លួ ។»

«សម្រាប់ឆ្នាំបន្តបន្ទាប់ទៅមុខទៀត កម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែករំលែកក្ដីសុបិន” ប្ដេជ្ញាបន្ត​ជួយគាំទ្រ​ដល់​សិស្សនិស្សិត​កម្ពុជា​ជាបន្តទៀត ។»

លោក វីរុត ក៏បាន​លើក​ទឹកចិត្ត​ដល់​សិស្សនិស្សិត​ដែលបាន​ទទួល​អាហារូបករណ៍ ឲ្យ​តាំងចិត្ត​ខិតខំ​រៀនសូត្រ​ឲ្យមានចំណេះវិជ្ជាខ្ពង់ខ្ពស់​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិនៅពេលអនាគត ។

កញ្ញា អ៊ី ចំណាន អាយុ​១៩ឆ្នាំ ជាសិស្ស​ថ្នាក់ទី១២ មកពីវិទ្យាល័យ​ពងទឹក ក្នុង​ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ដែល​បានទទួល​អាហារូបករណ៍​ពីក្រុមហ៊ុន អេសស៊ីជី តាំងពីថ្នាក់ទី១០មក​ បាន​និយាយថា
អាហារូបករណ៍នេះ​«ជួយ​សម្រាល​បន្ទុក​ចំណាយ​លើការសិក្សារបស់ខ្ញុំ និង​ជួយ​សម្រាល​បន្ទុក​គ្រួសារ​ខ្ញុំ​បានច្រើន» ។

អ្នកទទួលអាហារូបករណ៍​មួយរូបទៀត យុវជន ឃឿន ឡាំងហេង មកពីខេត្តកំពត ដែល​ជា​និស្សិត​ឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បាននិយាយថា ខ្លួនបានទទួលអាហារូបករណ៍​ពីក្រុមហ៊ុន​ អេសស៊ីជី តាំងពីឆ្នាំទីមួយមកម្ល៉េះ ។

និស្សិត ឃឿន ឡាំងហេង បាននិយាយ​ដូច្នេះថា «អាហារូបករណ៍នេះ​សំខាន់ណាស់ចំពោះ​ខ្ញុំ និងគ្រួសារ ពីព្រោះគ្រួសារខ្ញុំពុំមានលទ្ធភាព​ឲ្យ​ខ្ញុំបន្ត​ការសិក្សា​នៅសាកលវិទ្យាល័យទេ ។ អាហារូបករណ៍​ជួយ​ដល់ថ្លៃសាលានិងការរស់នៅក្នុងទីក្រុងភ្នំពេញរបស់ខ្ញុំ ។»

ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន អេសស៊ីជី បានផ្ដល់​អាហារូបករណ៍ «អេសស៊ីជី ចែករំលែកក្ដីសុបិន» ដល់សិស្ស​និស្សិត​កម្ពុជាសរុបជាង ១៥០០នាក់​ហើយ ហើយនៅឆ្នាំនេះ​ ជាឆ្នាំពិសេស​បន្តិច ដោយសិស្សនិស្សិត​បានទទួលប្រាក់អាហារូបករណ៍ហើយ ថែមទាំងបានទទួល​ឧបករណ៍ tablet ម្នាក់​មួយគ្រឿង​សម្រាប់​ការសិក្សា​តាមអនឡាញរបស់ពួកគេ ផងដែរ ។

ជាផ្នែកនៃសកម្មភាព CSR របស់ខ្លួន​ក្នុងវិស័យអប់រំនិង​បណ្ដុះបណ្ដាល​ជំនាញ ក្រុមហ៊ុន អេសស៊ីជី កន្លងមក បាន​ធ្វើកិច្ចការជាច្រើន​ដើម្បី​លើកកម្ពស់​ជំនាញ​របស់​មេជាងសំណង់​មកពីបណ្ដាខេត្តក្រុង​នៅទូទាំងកម្ពុជា តាមរយៈ​កម្មវិធីបណ្ដុះបណ្ដាល​មេជាងសំណង់របស់ខ្លួន ។

ក្រុមហ៊ុន​ក៏បាន​បរិច្ចាគ​សម្ភារៈសាងសង់​ដល់​សាលារៀន​និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាលជំនាញ ដើម្បី​ជួយ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់បម្រើ​ដល់សកម្មភាព​បណ្ដុះបណ្ដាល​និងអប់រំប្រជាជន​កម្ពុជា
ជាច្រើនទៀត ​ផងដែរ ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត

ព័ត៌មាន
នៅទីបំផុត ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវជាកូនច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណបក្សប្រជាជនកម្ពុជា…

ក្រសួងសុខាភិបាលចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារនិងយុវវ័យ អាយុក្រោម១៨ឆ្នាំ នៅភ្នំពេញ

ព័ត៌មាន
ចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សាលារាជធានីភ្នំពេញ នឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនកុមារ និងយុវវ័យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ