វិស័យកសិកម្ម

អ្នកឧកញ៉ា ម៉ុង ឬទ្ធី លើកទឹកចិត្តឱ្យអ្នកមានលុយវិនិយោគលើការផលិតចំណីសត្វ ដើម្បីជួយលើកកម្ពស់តម្លៃកសិផល


អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងអ្នកជំនួញកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិនក្នុងស្រុក ដែលមានធនធានងាកមកវិនិយោគលើរោងចក្រផលិតចំណីសត្វនៅក្នុងស្រុកឱ្យបានច្រើន ដើម្បីជួយលើកកម្ពស់តម្លៃកសិផលនៅកម្ពុជា និងរួមចំណែកកាត់បន្ថយការនាំចូលចំណីសត្វពីក្រៅប្រទេស។
វិស័យកសិកម្ម
ដោយ

បើតាមការអះអាងរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី បច្ចុប្បន្នរោងចក្រផលិតចំណីសត្វរបស់ខ្លួន ដែលមានសមត្ថភាពផលិតចំណីសត្វបានប្រមាណ៣៥ម៉ឺនតោនក្នុង១ឆ្នាំបានស្រូបទាញកសិផល ដែលជាវត្ថុធាតុដើមក្នុងស្រុកដូចជា ដំឡូងមី ពោត កន្ទក់ និងចុងអង្ករជាដើមក្នុងបរិមាណ១៣ម៉ឺនតោនក្នុង១ឆ្នាំជាមួយការចំណាយថវិការប្រមាណ៤០លានដុល្លារ។

នាដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាននៅតំបន់វិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានលើកទឹកចិត្តដល់វិនិយោគិន ដែលមានធនធានគួរងាកមកបោះទុនវិនិយោគលើការបង្កើតរោងចក្រកែច្នៃចំណីសត្វនៅក្នុងស្រុកឱ្យបានច្រើន ដើម្បីជួយបង្កើនទីផ្សារ និងលើកកម្ពស់តម្លៃកសិផលនៅក្នុងស្រុកដូចជាពោតក្រហម ដំឡូងមី និងកន្ទក់ជាដើមឱ្យកាន់តែប្រសើរ ខណៈកម្ពុជា មិនទាន់មានលទ្ធភាពគ្រប់គ្រាន់នៅឡើយក្នុងការផ្ដត់ផ្គង់ផលិតផលចំណីសត្វនៅក្នុងប្រទេស។ បើតាមការបញ្ជាក់របស់អ្នកជំនួញកសិកម្មរូបនេះ តាមរយៈក្រុមហ៊ុនផលិតចំណីសត្វរបស់ខ្លួន គឺបានជួយស្រូបទាញកសិផលរបស់កសិករដោយផ្ទាល់ជាច្រើនដោយពុំចាំបាច់នាំចេញទៅលក់នៅទីផ្សារខាងក្រៅ ពោលគឺកសិករអាចដឹកកសិផលខ្លួនមកលក់ដោយសេរីមកកាន់ក្រុមហ៊ុនជាមួយតម្លៃសមរម្យ ស្របទៅតាមស្តង់ដាតម្លៃនៅលើទីផ្សារអន្តរជាតិ។

បើតាមអ្នកឧកញ៉ា ម៉ុង ឬទ្ធី បច្ចុប្បន្នរោងចក្រផលិតចំណីសត្វរបស់ខ្លួនបានស្រូបទាញកសិផល ដែលជាវត្ថុធាតុដើមក្នុងស្រុកដូចជា ដំឡូងមី ពោត កន្ទក់ និងចុងអង្ករជាដើមក្នុងបរិមាណ១៣ម៉ឺនតោនក្នុង១ឆ្នាំ ដោយចំណាយថវិការប្រមាណ៤០លានដុល្លារក្នុង១ឆ្នាំៗ។ រោងចក្រផលិតចំណីសត្វ អិម ភីក អេស៊ីអិមស៊ី របស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប សាងសង់នៅលើផ្ទៃដី២៤ហិកតា ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានសមត្ថភាពផលិតចំណីសត្វបានចំនួន៣៥ម៉ឺនតោនក្នុ១ឆ្នាំ។

គួរជម្រាបថា មុនពេលកម្ពុជា និងថៃ មិនទាន់បិទច្រកព្រំដែនគោកទាំងស្រុងជាមួយគ្នា កសិផលកម្ពុជា ដែលបម្រើដល់ការផលិតចំណីសត្វ ភាគច្រើនត្រូវបាននាំចេញទៅលក់នៅប្រទេសជិតខាង ហើយកសិផលទាំងនោះត្រូវបានកែច្នៃជាចំណីសត្វនាំចូលមកលក់ក្នុងប្រទេសកម្ពុជាវិញក្នុងតម្លៃខ្ពស់ ដែលនាំឱ្យខាតបង់ផលសេដ្ឋកិច្ចយ៉ាងច្រើន៕




អត្ថបទបន្ទាប់


វាសនានយោបាយថៃ ក្រោយការបោះឆ្នោតកំពុងស្ថិតក្នុងភាពច្របូកច្របល់ និងមន្ទិលសង្ស័យផ្នែកច្បាប់

ជាង២សប្តាហ៍បានកន្លងផុតទៅ បន្ទាប់ពីការបោះឆ្នោតសកលកាលពីថ្ងៃទី៨ ខែកុម្ភៈ តែស្ថានភាពនយោបាយនៅក្នុងប្រទេសថៃ នៅតែបន្តធ្លាក់ក្នុងភាពស្រពេចស្រពិល ន…

តើអ្នករកស៊ីក្នុងវិស័យដឹកជញ្ជូនត្រូវមានភាពបត់បែន និងមានផែនការបែបណា ដើម្បីការពារហានិភ័យពីការប្រែប្រួលជាសកល?

ភាពមិនប្រាកដប្រជារបស់ពិភពលោកនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងវិស័យដឹកជញ្ជូនជាសកល រួមទាំងកម្ពុជា អាចប្រឈមនឹងបញ្ហាមួយចំនួន។ បច្ចុប្បន្នអ្នករកស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ