ការចាក់វ៉ាក់សាំង

កម្ពុជាគ្រោងនិងចាក់វ៉ាក់សាំងចំពោះកុមារពីអាយុ៦ឆ្នាំដល់១២ឆ្នាំជិត១,៩លាននាក់


កម្ពុជាគ្រោងនិងចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ៦ឆ្នាំ រហូតដល់១២ឆ្នាំ ដោយយុទ្ធនាការណ៍នៃការចាក់វ៉ាក់សាំងនេះ នឹងចាប់ផ្ដើមឡើងនៅថ្ងៃសុក្រ ទី១៧ ខែកញ្ញានេះ ជាមួយគោលដៅចាក់ជូនកុមារជិត ១លាន៩សែននាក់នៅទូទាំងប្រទេសកម្ពុជា។ បើយោងតាមប្រសាសន៏របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃប្រទេសកម្ពុជា កាល ពីថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ ២០២១នេះ។
កម្ពុជានឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ
ដោយ

ថ្លែងនៅក្នុងសារសំឡេងពិសេសកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា យុទ្ធនាការណ៍នៃការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ និង១២ឆ្នាំ នេះនៅក្នុងគោលបំណងដើម្បីឈានទៅបើកសាលារៀនឡើងវិញសម្រាប់កុមារ ដែលរៀនក្នុងកម្រិតបឋមសិក្សាបន្ថែមទៀត បន្ទាប់ពីការបើកដំណើរការសាលារៀនសម្រាប់ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យកាលពីពេលថ្មីនេះ។ 

សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថាកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ហើយជាពិសេសទៅទៀតនោះ វ៉ាក់សាំងចាក់ជូនកុមារនេះ ក៏ត្រូវបានសិក្សានៅតាមបណ្ដាប្រទេសនានា ហើយក៏បានចាក់ជូនសម្រាប់ក្មេង ដែលមានអាយុក្រោម១២ឆ្នាំរួចរាល់ហើយដែរ ខណៈដែលនៅកម្ពុជាបច្ចុប្បន្ន ក៏បាននិងកំពុងចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានវ័យ១២ ដល់ក្រោម១៨ឆ្នាំផងដែរ។

សូមជម្រាបផងដែលថា ការបើកយុទ្ធនាការណ៍ការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុ៦ឆ្នាំ ដល់២ឆ្នាំនេះ និងធ្វើឡើងនៅទូប្រទេសហើយរាជរដ្ឋាភិបាលបានត្រៀមជាស្រេចនូវយុទ្ធនាការណ៏មួយនេះទាំង ក្រុមគ្រូពេទ្យ វ៉ាក់សាំង រួមទាំងទីតាំង សម្រាប់ចាក់វ៉ាក់សាំង។

គិតត្រឹមថ្ងៃទី ១៤ ខែកញ្ញា ការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដែលមានអាយុ១២ ឆ្នាំដល់ក្រោម១៨ឆ្នាំ មានចំនួនជាង ១លាននាក់រួចមកហើយ ដែលស្មើនិង ៨៧.២៣% នៃចំនួនគោលដៅជិត២លាននាក់៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនឹងបើកកោះត្រល់ ឬកោះភូកុក ទទួលទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច នៅខែវិច្ឆិកាខាងមុខ

ព័ត៌មាន
ក្រោយការដាក់វិធានការតឹងរឹង ក្នុងការទប់ស្កាត់ការឆ្លងរីករាលដានជំងឺកូវីដ-១៩ ពេលនេះប្រទសវៀតណាម គ្រោងនឹងបើកកោះត្រល់ ឬកោះភូកុក ជាគោលដៅទេស…

ក្រុមហ៊ុនយក្ស ANT Group របស់មហាសេដ្ឋី Jack Ma រងការបង្ក្រាបជាថ្មីទៀតពីរដ្ឋាភិបាលចិន

ព័ត៌មាន
ក្រុមហ៊ុន ANT Group របស់មហាសេដ្ឋីចិន លោក Jack Ma កំពុងរងនូវការបង្ក្រាបជាថ្មីទៀតហើយ ពីសំណាក់រដ្ឋាភិបាលចិន ដោយអាជ្ញាធរបានបញ្ជាឲ្យក្រុមហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ