វិស័យសេដ្ឋកិច្ច

ទឹកប្រាក់ដែលពលករឆ្លងប្រទេសផ្ញើត្រលប់ទៅស្រុក មានទំហំរហូតដល់ទៅ៨៦០ពាន់លានដុល្លារ


ពលករឆ្លងប្រទេសកំពុងតែក្លាយជាប្រភពផលិតភាពពលកម្មដ៏ចម្បង ដែលអាចរួមវិភាគទានដល់ដំណើរការសេដ្ឋកិច្ចពិភពលោកកាន់តែសកម្ម ដោយនៅក្នុងឆ្នាំ២០២៣ នេះ ធនាគារពិភពលោកបានអះអាងថា ពួកគេបានផ្ញើប្រាក់ទៅស្រុករបស់ពួកគេរហូតដល់ទៅ៨៦០ពាន់លានដុល្លារ។ ស្ថិតិបានបង្ហាញថា ភាគច្រើនបំផុតនៃការផ្ញើប្រាក់នេះគឺទៅកាន់ប្រទេសឥណ្ឌា។
វិស័យសេដ្ឋកិច្ច
ដោយ

ធនាគារពិភពលោកបានឱ្យដឹងថា ការផ្ញើប្រាក់ជាអន្តរជាតិ ក្នុងឆ្នាំ២០២៣ បានកើនឡើងប្រមាណ៣%ធៀបនឹងឆ្នាំមុន រីឯទំហំនៃទឹកប្រាក់ដែលបានផ្ញើ គឺកើនឡើងដល់ប្រហែលជា៨៦០ពាន់លានដុល្លារ ជាតួលេខខ្ពស់បំផុតជាប់ៗគ្នាក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ។

សារព័ត៌មាន Nikkei បានរាយការណ៍ថា ការផ្ញើប្រាក់របស់ពលករចំណាកស្រុកពីសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអឺរ៉ុប មកកាន់ប្រទេសរបស់ពួកគេនៅអាស៊ីខាងត្បូង រួមទាំងឥណ្ឌា និងបង់ក្លាដែស មានទំហំធំគួរឱ្យភ្ញាក់ផ្អើល។

ប្រភពដដែលបានលើកយករបាយការណ៍សង្ខេប ស្តីពីផលិតភាពការងារពលករចំណាកស្រុកដែលទើបតែចេញផ្សាយ ដោយបញ្ជាក់ជារួមយ៉ាងដូច្នេះថា ការផ្ញើប្រាក់ទៅកាន់ប្រទេសដែលមានចំណូលទាប និងមធ្យមបានកើនឡើងប្រមាណជិត៤% ពោលគឺមានទំហំដល់ទៅ៦៦៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ។

ការកើនឡើងជារួមត្រូវបានប៉ាន់ប្រមាណថា ជំរុញដោយចំនួនទឹកប្រាក់ ដែលត្រូវបានផ្ញើមកកាន់បណ្ដាប្រទេសនៅអាស៊ីខាងត្បូង រួមមានឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស ស្រីលង្កា និងនេប៉ាល់។

ស្ថិតិបានបង្ហាញថា ការផ្ញើប្រាក់មកកាន់ប្រទេសទាំងនេះមានទំហំជិត៣០%នៃទំហំប្រាក់សរុបដែលផ្ញើមកកាន់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។

ការផ្ញើប្រាក់មកកាន់ប្រទេសឥណ្ឌា មានចំនួនច្រើនជាងគេដែលមានទំហំសរុបប្រហែល១២៥ពាន់លានដុល្លារ។

ប្រភពដែលផ្ញើប្រាក់ចេញខ្ពស់ទៅកាន់ឥណ្ឌា គឺត្រូវបានគេដឹងថាចេញពីសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងសិង្ហបុរី ។

ការផ្ញើប្រាក់មកកាន់ប្រទេសឥណ្ឌា ពីបណ្តាប្រទេសឈូងសមុទ្រពែក្ស ក៏ត្រូវបានគេប៉ាន់ស្មានថាមានទំហំធំផងដែរ។

ដោយឡែក ការផ្ញើប្រាក់មកកាន់ប្រទេសអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលប្រទេសចិន ត្រូវបានគេប៉ាន់ប្រមាណថា បានកើនឡើង៧%ធៀបនឹងឆ្នាំមុន ដោយនៅក្នុងនោះ ការផ្ញើប្រាក់ទៅកាន់ប្រទេសហ្វីលីពីន ដែលបានធ្លាក់ចុះនៅពេលពិភពលោករងការរាតត្បាតដោយជំងឺកូវីដ-១៩ នៅឆ្នាំ២០២០ ក៏បានកើនឡើងផងដែរ។

ក្នុងចំណោមប្រភពដែលបានផ្ញើប្រាក់ទៅហ្វីលីពីន គឺគេសង្កេតឃើញ រំហូរពីសហរដ្ឋអាម៉េរិក មានទំហំដល់ទៅ៤០% បន្ទាប់មកគឺពីសិង្ហបុរី អារ៉ាប៊ីសាអូឌីត ជប៉ុន និងចក្រភពអង់គ្លេស៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តៃវ៉ាន់ បន្ថយការវិនិយោគនៅប្រទេសចិន ដោយងាកទៅបង្កើនការបោះទុននៅសហរដ្ឋអាម៉េរិក និងអាល្លឺម៉ង់

ព័ត៌មាន
ការវិនិយោគរបស់កោះតៃវ៉ាន់ នៅប្រទេសចិន បានធ្លាក់ចុះខ្លាំងក្នុងឆ្នាំ២០២៣ មកនៅត្រឹមជាង១០% នៃការវិនិយោគផ្ទាល់ក្រៅប្រទេសសរុបរបស់កោះមួយនេះ ដ…

ធនាគារ SME រៀបចំសិក្ខាសាលាស្ដីពី កម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប

ព័ត៌មាន
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលា និងសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីកម្ចីដោយផ្ទាល់ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ