ប្រាក់យន់

បណ្ដាវិនិយោគិនកំពុងត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៥ ខណៈប្រាក់យន់របស់ចិន ធ្លាក់ថ្លៃខ្លាំងបំផុតមិនធ្លាប់មាន


បណ្ដាវិនិយោគិនកំពុងប្រុងជើងការខ្ពស់ ខណៈដែលពួកគេរំពឹងថា រូបិយប័ណ្ណយន់របស់ចិន នឹងធ្លាក់ថ្លៃជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ នេះ ដែលអាចជាធ្លាក់ថ្លៃខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល១៧ឆ្នាំមកនេះ បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដោយសារតែការធ្លាក់ចុះអត្រាការប្រាក់នៅក្នុងប្រទេសចិន និងការគំរាមកំហែងផ្នែកពន្ធគយពីសំណាក់ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក គឺលោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
ប្រាក់យន់
ដោយ

ការផ្លាស់ប្តូរគោលនយោបាយថ្មីៗនេះ និងការបង្កើនការបោះផ្សាយសញ្ញាបណ្ណ ឬ មូលបត្របំណុលនៅក្រៅប្រទេសបានឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់ធនាគារកណ្តាលចិន ក្នុងការជួយគាំទ្រដល់ប្រាក់យន់ ពោលគឺទប់កុំឱ្យប្រាក់យន់ធ្លាក់ថ្លៃខ្លាំង។ ក្រុមអ្នកជំនាញលើកឡើងថា ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២លើពិភពលោកគួរតែត្រៀមខ្លួនឱ្យបានល្អក្នុងការការពារតម្លៃប្រាក់យន់ ព្រោះកន្លងមកធ្លាប់ឆ្លងកាត់បទពិសោធន៍ជាមួយលោក ដូណាល់ ត្រាំ រួចមកហើយ នៅពេលលោកកាន់តំណែងជាប្រធានាធិបតីអាណត្តិទី១។

ទោះជាយ៉ាងណា ដោយសារស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នស្ថិតក្នុងបរិបទថ្មី ហើយអតិរេកពាណិជ្ជកម្មក៏រីកកាន់តែធំទូទាំងពិភពលោក ដូច្នេះ​រដ្ឋាភិបាលចិន ចាំបាច់ត្រូវតែដាក់ចេញវិធានការដោយប្រុងប្រយ័ត្ន ដើម្បីរក្សាតុល្យភាព។ ហើយទន្ទឹមនឹងនេះ បណ្ដាពាណិជ្ជករកំពុងទទួលបានផលចំណេញពីការធ្លាក់ចុះនៃប្រាក់យន់ រួចទៅហើយ។

ទិន្នន័យផ្លូវការបង្ហាញថា ប្រាក់យន់ នៅក្នុងប្រទេសចិន បានធ្លាក់ថ្លៃខ្លាំងរហូតដល់ជាង៧,៣៣យន់ ក្នុង១ដុល្លារអាម៉េរិក កាលពីថ្ងៃទី១០ ខែមករា ដែលជាតម្លៃទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ ហើយនៅក្នុងឆ្នាំ២០២៤ ប្រាក់យន់បានធ្លាក់ថ្លៃ២,៩% ដែលជាការធ្លាក់ថ្លៃរយៈពេល៣ឆ្នាំជាប់​ៗគ្នា។

គួររំឭកថា ធនាគារកណ្ដាលចិន បានចេញសេចក្ដីថ្លែងការណ៍កាលពីពេលថ្មីៗនេះថា ខ្លួននឹងគ្រប់គ្រងតម្លៃប្រាក់យន់ឱ្យបានល្អ ហើយបានសន្យាថា នឹងពង្រឹងទីផ្សារប្ដូរប្រាក់អន្តរជាតិ និងគ្រប់គ្រងវាឱ្យកាន់តែតឹងរ៉ឹង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កសិករដាំដំឡូងមីដែលកំពុងជួបបញ្ហាធ្លាក់ថ្លៃ ស្នើឱ្យភាគីពាក់ព័ន្ធ និងរដ្ឋាភិបាលជួយរកទីផ្សារ

កាលពីពេលកន្លងទៅថ្មីៗ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយរោងម៉ាស៊ីនកិនស្រូវប្រមាណ២៣ ដើម្បីជួយប្រមូលទិញស្រូវប្រភេទ អូអឹម ស្រ…

ទីផ្សារមូលបត្របំណុលពិភពលោកកំពុងធ្លាក់ចូលក្នុងស្ថានភាពចលាចល ដែលនេះបង្ហាញថា ឆ្នាំ២០២៥ នឹងមានបញ្ហាប្រឈមធំៗគួរឱ្យព្រួយបារម្ភ

មូលបត្របំណុលរដ្ឋាភិបាលលនៅសហរដ្ឋអាម៉េរិក និងទូទាំងពិភពលោក បានហក់ឡើងស្រឺតៗ ទោះបីធនាគារកណ្ដាលអាម៉េរិក បានបញ្ចុះអត្រាការប្រាក់ជាបន្តបន្ទាប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ