មេរោគបំប្លែងថ្មី អូមីក្រុង

មេរោគបំប្លែងថ្មី អូមីក្រុង បានចូលដល់ចិនដីគោកជាលើកដំបូងហើយ ខណៈចិនបន្ដរឹតត្បិតខ្លាំង


ចិនដីគោកបានប្រកាសពីការរកឃើញករណីឆ្លងកូវីដ១៩បំប្លែងថ្មី អូមីក្រុង ជាលើកដំបូង បើទោះបីជាកន្លងមកប្រទេសមហាយក្សសេដ្ឋកិច្ចមួយនេះ មានការរឹតត្បិតខ្លាំងក្នុងទប់ស្កាត់កូវីដ១៩រីករាលដាលយ៉ាងណាក្ដី។ ករណីអូមីក្រុង ដែលទើបតែបានរកឃើញនៅចិននេះ គឺបានកើតលើអ្នកដំណើរម្នាក់ នៅក្នុងទីក្រុងនៃខេត្តតៃចៀន ដោយរូបគេ បានធ្វើដំណើរពីក្រុងប៉េកាំងទៅដល់ទីក្រុងនៃខេត្តតៃចៀន ប្រហែលតែ២ម៉ោងប៉ុណ្ណោះ ហើយក៏ត្រូវបានធ្វើតេស្ដ ជាលទ្ធផល គឺមានវិជ្ជមានកូវីដ១៩ បំប្លែងថ្មី អូមីក្រុងតែម្ដង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន CNBC។
ចិនដីគោកបានប្រកាសពីការរកឃើញករណីឆ្លងកូវីដ១៩បំប្លែងថ្មី អូមីក្រុង
ដោយ

ស្រប​ពេល​ដែល​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​បើកទ្វារ​ប្រទេស​ឡើង​វិញ និង​ប្រកាស​រៀន​រស់​ជាមួយ​កូ​វី​ដ​១៩​នោះ ប្រទេស​ចិន មាន​គោល​ជំហរ​ផ្ទុយ​ពី​នេះ ពោល​គឺ ចិន​មិន​ត្រឹមតែ​មិន​ជ្រើស​យក​ការ​រស់​ជាមួយ​កូ​វី​ដ​១៩​នោះ​ទេ ប៉ុន្ដែ ចិន​ថែម​ទាំង​បាន​អនុវត្ត​នូវ​គោលនយោបាយ​គ្មាន​កូ​វី​ដ​១៩​ថែម​ទៀត​ផង ពោល​គឺ ចិន​នៅ​តែ​បន្ដ​វិធានការ​រឹត​ត្បឹ​ត​តឹង​រឹង​មែនទែន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ និង​មាន​គោលដៅ​ឈាន​ទៅ​កាត់​ផ្ដាច់​ឬ​ស​គល់​នៃ​ការ​ឆ្លង​រីក​រាលដាល​ផង​ដែរ​។ ក៏​ប៉ុន្ដែ នៅ​មួយ​រយៈ​ចុង​ក្រោយ ការ​ឆ្លង​រីក​រាលដាល​នៅ​ក្នុង​ប្រទេស នៅ​តែ​មាន​រក​ឃើញ​ជា​ហូរហែ​ដដែល បើ​ទោះបី​មាន​វិធានការ​តឹង​រឹង​យ៉ាងណា​ក្ដី ហើយ​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ​ទៀត​សោត ចិនដីគោក ទើបតែ​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩​បំប្លែង​ថ្មី អូ​មី​ក្រុង ថែម​ទៀត​ផង​។ 

បុគ្គល ដែល​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​អូ​មី​ក្រុង​លើក​ដំបូង​នៅ​ចិនដីគោក​នេះ គឺជា​អ្នកដំណើរ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស ប៉ុន្ដែ រូបគេ​មិន​មាន​រោគ​សញ្ញា​អ្វី​នោះ​ទេ​។ នេះ​បើ​តាម​ការ​អះអាង​របស់ គណៈកម្មការ​សុខាភិបាល​ក្នុងស្រុក​របស់​ខេត្ត​តៃ​ចៀន​ប្រទេស​ចិន​។  បច្ចុប្បន្ន អ្នកជំងឺ​រូប​នោះ កំពុង​សម្រាក​ព្យាបាល​ដាច់​ដោយឡែក នៅ​មន្ទីរពេទ្យ​។

ប្រទេស​ចិន បច្ចុប្បន្ន​មាន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ ក្នុង​អត្រា​តួលេខ​២​ខ្ទង់ ដោយនៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​មុន​នេះ ចិន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ក្នុង​សហគមន៍​ចំនួន ៥១​នាក់ និង​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស ២៥​នាក់ និង​មិន​មាន​អ្នក​ស្លាប់​ថ្មី​នោះ​ទេ​។ សរុប​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ចិន​គិត​មក​ទល់​ពេល​នេះ មាន​ជិត​១០​ម៉ឺន​នាក់ និង​អ្នក​ស្លាប់​សរុប​មាន​ជាង​៤​ពាន់​៦​រយ​នាក់​។

គួរ​បញ្ជាក់​ថា មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​អះអាង​ថា គឺ​មាន​សមត្ថភាព​ចម្លង​ខ្ពស់ ប៉ុន្ដែ​មិន​បង្ក​ឲ្យ​មាន​ស្ថានភាព​ឈឺ​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​គិត​មក​ទល់​ពេល​នេះ មាន​ជាង​៦០​ប្រទេស​ហើយ​ដែល​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩​បំប្លែង​ថ្មី អូ​មី​ក្រុង​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ កាលពី​ថ្ងៃ​ចន្ទ​ដើម​ប្ដា​ហ៍​នេះ ចក្រភព​អង់គ្លេស ទើបតែ​បាន​រាយការណ៍​ថា មាន​ករណី​ស្លាប់​លើក​ដំបូង ដោយសារ​តែ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​នេះ ផង​ដែរ​។

នៅ​សហរដ្ឋអាមេរិក​វិញ ថ្មី​ៗ​នេះ ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​ករណី​ឆ្លង​អូ​មី​ក្រុង​កើនឡើង ដោយនៅ​ក្នុង​ចំណោម​អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំងនោះ ភាគច្រើន គឺជា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ចំនួន​ដូ​ស ហើយ​សូ​ម្បី​តែ​អ្នក​ចាក់​ដូ​ស​ទី​៣​ហើយ​ក៏​ដោយ ក៏​នៅ​មាន​រក​ឃើញ​ឆ្លង​ដែរ​។ គិត​មក​ទល់​ពេល​នេះ មាន​ជាង​២០​រដ្ឋ​ហើយ​នៅ​អា​មេ​រិ​ក ដែល​ត្រូវ​បាន​អូ​មី​ក្រុង​ចូលលុក​លុយ​។ 

យ៉ាងណា​ក៏​ដោយ​ចុះ អ្នកជំនាញ​ផ្នែក​សុខាភិបាល​បាន​អះអាង​ថា ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ចំនួន​ដូ​ស និង​ការ​ចាក់​ដូ​ស​ជំរុញ គឺ​នៅ​តែ​ជាម​ធ្យោ​យ​បាយ​ដ៏​ប្រសើរ សម្រាប់​ការពារ​ការ​ឆ្លង​មេរោគ​បំប្លែង​ថ្មី និង​កុំ​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ហើយ​អ្នកជំនាញ​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំងអស់ ត្រូវ​ព​ន្លឿ​ន​ការ​ចាក់​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះ ធ្វើឲ្យអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា ចំណូលពន្ធដារនឹងកើនឡើងថែមទៀតនៅឆ្នាំក្រោយ?

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារ នៅ១១ខែដំបូងឆ្នាំនេះ បានប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ ជាង ២ពាន់៥រយលានដុល្លារ កើនលើសផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់គ្…

តើកម្ពុជាខ្វះថវិកា សម្រាប់រៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ដែរ ឬទេ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា កម្ពុជា ត្រៀមខ្លួនជាស្រេច ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ