ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក

សមាគមហិរញ្ញវត្ថុធំៗ៣ ជំរុញឲ្យទូទាត់ថ្លៃទំនិញនិងសេវាកម្មតាមប្រព័ន្ធអេឡិចត្រូនិក


ស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើនឡើងនៃអ្នកឆ្លងជាបន្តបន្ទាប់នៅកម្ពុជា សមាគមហិរញ្ញវត្ថុធំៗ៣ នៅកម្ពុជាបានសម្រេចឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួម ដោយលើកទឹកចិត្តដល់សាធារណជន អតិថិជន និងអាជីវករទាំងអស់ឱ្យធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជំនួសឲ្យការទូទាត់សាច់ប្រាក់ដោយផ្ទាល់វិញ។
សមាគមហិរញ្ញវត្ថុធំៗ៣ ជំរុញឲ្យទូទាត់ថ្លៃទំនិញនិងសេវាកម្មតាមប្រព័ន្ធអេឡិចត្រូនិក

សមា​គម​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ បាន​និង​កំពុង​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​ធនាគារជាតិ នៃ​កម្ពុជា​ក្នុង​ការ​សម្រួល​ឲ្យ​មានការ​ទូទាត់​ជា​អេ​ឡិច​ត្រូ​និក​ឆ្លង​គ្រឹះស្ថាន​មួយ​ទៅ​កាន់​គ្រឹះស្ថាន​មួយទៀត មាន​ភាព​កាន់តែ​ងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និង​មាន​កម្រៃ​សេវា​សមរម្យ តាម​រយៈ​ការ​កែសម្រួល​នូវ​លក្ខខណ្ឌ​ផ្សេង​ៗ​ដែល​នឹង​ត្រូវ​ជូនដំណឹង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។

ជុំវិញ​នឹង​សេចក្តី​ថ្លែង​ការណ៍​រួម​នេះដែរ លោក បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា​បាន​គូសបញ្ជាក់​ថា នេះ​គឺជា​ការ​ណែនាំ​មួយ​ដ៏​ល្អ និង​មាន​សារៈសំខាន់​បំផុត​សម្រាប់​អតិថិជន​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​នៃ​ការ​រីក​រាល​ឆ្លង​ជំងឺ​កូ​វី​ដ-១៩ ទាំងអស់​គ្នា និង​ជា​ឱកាស​នៃ​ការ​ចូលរួម​កាត់​បន្ថយ​ជំងឺឆ្លង​មួយ​នេះ​បាន​មួយ​កម្រិត​ទៀត​ផង​ដែរ​។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី អះអាង​បន្ត​ថា នេះ​ជា​ពេលវេលា​ដ៏​ល្អ ខណៈ​គ្រប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កំពុង​តែ​មាន​ស្រាប់​នៃ​ប្រព័ន្ធ​ទូទាត់​ជា​អេ​ឡិច​ត្រូ​និករ​បស់​ខ្លួន និង​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នេះ​គឺ​ពុំ​មាន​ជា​បញ្ហា​ឬ​មានការ​លំបាក​ចំពោះ​អ្នក​ប្រើប្រាស់​នោះ​ទេ ហើយ​ក៏​ពុំ​មាន​អ្វី​ដែល​ជា​ការ​ខាតបង់​នោះ​ដែរ ផ្ទុយ​ទៅ​វិញ​នឹង​ធ្វើ​ឲ្យ​ពួក​គាត់​កាន់តែ​ចំណេញ​ទាំង​ពេលវេលា ការ​ចំណាយ​ផ្សេង​ៗ និង​អាច​កាត់​បន្ថយ​ជំងឺឆ្លង​បាន​យ៉ាង​ល្អ​ផង​ដែរ​។

លោក​បណ្ឌិត​បន្ថែម​ទៀត​ថា ការ​សម្រេច​ឲ្យ​អតិថិជន​ចូលរួម​ប្រើប្រាស់​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក នេះ គឺ​ភ្លាម​ៗ​នេះ​នឹង​មិន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ណាមួយ​ទៅ​ដល់​វិស័យ​ហិរញ្ញវត្ថុ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​ផ្តល់​ជម្រើស​មួយ​បន្ថែ​ម​ទៀត​ទៅ​ដល់​អតិថិជន ដែល​ជាក់ស្តែង​គិត​មក​ដល់​ពេល​នេះ​អតិថិជន​របស់​អេ​ស៊ី​លី​ដា ដែល​បាន​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវាកម្ម​ធនាគារ យូ​នី​ធីទាន់ចិត្ត​មានការ​កើនឡើង​រហូត ១​លាន​៧​សែន​នាក់​ក្នុង​ចំណោម​អតិថិជន​ដែល​មាន​ប្រាក់​សន្សំ​ជាង​២​លាន​នាក់ និង​ក្នុង​មួយ​ថ្ងៃ​អតិថិជន​អេ​ស៊ី​លី​ដា​បាន​ធ្វើការ​ទូទាត់​ទំនិញ​តាម​ប្រពន្ធ​អេ​ឡិច​ត្រូ​និក​នេះ​មាន​រហូត​ដល់ ៣៤​ម៉ឺន​ប្រតិបត្តិការ​។

លោក បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា​

ជាមួយ​គ្នា​នេះ​ដែរ លោក ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​គូសបញ្ជាក់​ថា ការ​សម្រេច​នេះ​គឺ​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​វិស័យ​ធនាគា និង​ហិរញ្ញ​វត្ថ ខណៈ​ពិនិត្យ​ឃើញ​ពី​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ដែល​ឆ្លង​ចូល​សហគមន៍​នា​ពេល​ថ្មី​ៗ​នេះ និង​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ស្តី​អំពី​លទ្ធភាព​នៃ ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​តាម​រយៈ​ការ​ប្រើប្រាស់​ក្រដាសប្រាក់​។

លោក ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា

លោក ផល វ៉ា​ន់​ឌី បាន​បន្ថែម​ទៀត​ថា យ៉ាងណា​ភ្លាម​ៗ​នេះ​យើង​មិន​រំពឹង​ថា ពួក​គាត់​ងាក​មក​ប្រើប្រាស់​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​យ៉ាងណា​តាម​រយៈ​សមាជិកសមាគម​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២០​នេះ អតិថិជន​អ្នក​ប្រើប្រាស់​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​មានការ​កើន​ឡើងជា​ប្រចាំ​រៀង​រាល់​ខែ​។

ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក(ការប្រើប្រាស់ App អេស៊ីលីដាទាន់ចិត្ត)

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​ទូទាត់​ប្រាក់​ផ្សេង​ៗ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​គឺ​មាន​ស្ទើ​តែ​គ្រប់​អស់ហើយ ដូច្នេះ​នេះ​ជា​ដំណាក់កាល​មួយ​ដែល​ត្រូវ​ជំរុញ​បន្ថែម​ទៀត​ដល់​អ្នក​ដែល​ប្រើប្រាស់ ខណៈ​ដែល​កម្ពុជា​កំពុង​តែ​មាន​ហានិភ័យ​ផង​ដែរ​ក្នុង​ការ​ប្រើប្រាស់​ក្រដាសប្រាក់​នេះ ដូច្នេះ​នេះ​អាច​ចាត់​ទុក​ថា ជា​ពេលវេលា​មួយ​ដ៏​ល្អ​ដែល​យើង​ត្រូវ​ចូលរួម​ជំរុញ​ទាំងអស់​គ្នា​ឲ្យ​ងាក​មក​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នេះ​ឡើង​វិញ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតវ៉ាក់សាំង ការពារ​កូវីដ-១៩ Pfizerបន្ថយគោលដៅចេញលក់វ៉ាក់សាំង

ព័ត៌មាន
ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារកូវីដ-១៩ របស់អាមេរិក ហ្វាយស័រ (Pfizer) កាលពីខែមុនបានរំពឹងថា នឹងចេញលក់វ៉ាក់សាំងកូវីដ-១៩ ពាក់កណ្ដាលប៉…

ប្រទេសថៃ មានការប្រើប្រាស់ប្រេងឥន្ធនៈធ្លាក់ចុះ ១៣% ដោយសារតែសេដ្ឋកិច្ចចុះទន់ខ្សោយ

ព័ត៌មាន
គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២០នេះ ការប្រើប្រាស់ថាមពលប្រេងឥន្ធនៈគ្រប់ប្រភេទ នៅក្នុងប្រទេសថៃ បានធ្លាក់ចុះ ១៣% ពោលគឺមានការប្រើប្រាស់តែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ