វិស័យសំណង់

តើកំណើននាំចូលដែក និងដែកថែមជិត៦០% នៅ៥ខែឆ្នាំនេះ វាបានបង្ហាញពីភាពរីកចម្រើននៃវិស័យសំណង់ ឬយ៉ាងណា?


វិស័យសំណង់អាចចាត់ទុកជាអនុវិស័យមួយ ដែលបានរងផលប៉ះពាល់ខ្លាំងពីធ្លាក់ចុះសេដ្ឋកិច្ចជាសកល ជាពិសេសក្នុងអំឡុងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែបច្ចុប្បន្នវិស័យនេះ ត្រូវបានគេសង្កេតឃើញហាក់មានសកម្មភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ ហើយគម្រោងថ្មីៗក៏មានជាបន្តបន្ទាប់ផងដែរ។ ជាមួយគ្នានេះត្រឹមរយៈពេល៥ខែ ក្នុងឆ្នាំ២០២៥ ការនាំចូលដែក និងដែកថែប ដើម្បីបម្រើដល់ការសាងសង់មានការកើនឡើងជិត៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ តើអ្នកជំនាញបង្ហាញការយល់ឃើញយ៉ាងណាខ្លះជុំវិញទំហំនាំចូលដែក និងដែកថែបមានការកើនឡើងនេះ?
វិស័យសំណង់
ដោយ

លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា ការកើនឡើងទំហំនាំចូលដែក និងដែកថែបរបស់កម្ពុជា នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៥ ជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យសំណង់កម្ពុជា ហើយកត្តានេះបានឆ្លើយតបពីគម្រោងសាងសង់ដែលបានអនុម័តពីស្ថាប័នពាក់ព័ន្ធក្នុងឆ្នាំ២០២៤ កន្លងមក ចាប់ផ្ដើមមានដំណើរការសាងសង់ហើយ។ បើតាមអ្នកជំនាញរូបនេះ ការកើនឡើងការនាំចូលដែក និងដែកថែបនេះ ពិបាកក្នុងការបែងចែកថា ចូលទៅសាងសង់ផ្នែកណាខ្លះ តែយ៉ាងណាបរិមាណទំហំដែកកើនឡើងនេះ វាជាការរីកចម្រើនផ្នែកសំណង់ និងអចនលទ្រព្យនៅកម្ពុជា។

​ជាមួយគ្នានេះ លោក ឃូ សុខឡៃ អ្នកគ្រប់គ្រងទូទៅរបស់សាជីវកម្ម ពិស្ណុការ បានចាត់ទុកកំណើននាំចូលដែក និងដែកថែបយ៉ាងគំហុកនៅ៥ខែឆ្នាំនេះ គឺបានបង្ហាញពីតម្រូវការសាងសង់កើនឡើងក្នុងវិស័យសំណង់នៅកម្ពុជា។ បើតាមអ្នកគ្រប់គ្រងទូទៅរូបនេះ ការកើនឡើងការនាំចូលដែក និងដែកថែប បានឆ្លុះបញ្ចាំងពីសកម្មភាពសំណង់នៅក្នុងទីផ្សារកម្ពុជា នៅតែមានដំណើរការល្អប្រសើរ បើធៀបនឹងឆ្នាំមុន។

​បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ កម្ពុជា បាននាំចូលដែក និងដែកថែប មានទំហំទឹកប្រាក់ជិត៤០០លានដុល្លារកើនឡើងជិត៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

គួរបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ការនាំចូលដែក និងដែកថែប ដើម្បីបម្រើដល់ការសាងសង់ក្នុងទំហំទឹកប្រាក់៦៣១លានដុល្លារ មានការកើនឡើងជិត៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើពលករខ្មែរធ្វើការនៅថៃ បានរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា យ៉ាងណាដែរ?

ក្រុមអ្នកជំនាញបានចាត់ទុកការធ្វើការងារនៅប្រទេសថៃ របស់ពលករកម្ពុជា បានក្លាយជាប្រភពទុនមួយដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវភាព និងសេដ្ឋកិច្ច តាមរយៈក…

សហគ្រិនខ្មែរ និង ក្រុមហ៊ុន 2080 Ventures ប្រទេសកូរ៉េខាងត្បូង បានបើកដំណើរការ កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ ដើម្បីលើកកម្ពស់ ដល់ធុរកិច្ចបង្កើតថ្មីស្ថិតក្នុងដំណាក់កាលចាប់ផ្តើម នៅប្រទេសកម្ពុជា

ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៥ - សហគ្រិនខ្មែរ ដោយមានកិច្ចសហការ ជាមួយ ក្រុមហ៊ុន 2080 Ventures ប្រទេសកូរ៉េ បានចាប់ផ្តើមកម្មវិធីមគ្គទេសក៍ធុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ