ប្រភពចម្លងកូវីដ-១៩ដំបូង

តើមន្ទីរពិសោធន៍ចិននៅវូហានពិតជាប្រភពចម្លងកូវីដ-១៩មែនទេ?


តើទីក្រុងវូហាន ប្រទេសចិន ពិតជាប្រភពការផ្ទុះចម្លងមេរោគកូវីដ-១៩ មែនទេ? សំណួរនេះ អាមេរិកតែងតែឆ្លើយឡើងក្ដែងៗដោយខ្លួនឯង និងធ្លាប់បានចោទទៅលើចិនចំៗថា ជាប្រភពនៃការចម្លងមេរោគកូវីដ-១៩ ពិសេសមានសារព័ត៌មានអាមេរិកខ្លះក៏មានផ្សាយថា មេរោគនេះ ទំនងជាកើតឡើងចេញពីមន្ទីរពិសោធន៍នៅទីក្រុងវូហានជាដើម។ តើវាជាការពិតទេ?
មន្ទីរពិសោធក្នុងក្រុង វូហាន ដែលលោកខាងលិខចោទថាជាកន្លែងប្រភពចម្លងដំបូងនៃកូវីដ១៩ រូបភាព៖ AP
ដោយ

តាម​រយៈ​ការ​សិក្សា​រួម​គ្នា​មួយ ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក និង ប្រទេស​ចិន​ស្តី​អំពី ប្រភព​ដើមដំបូង​បំផុត​នៃ​វីរុស​កូ​រ៉ូ​ណា ដែល​បច្ចុប្បន្ន​គេ​ស្គាល់​ហៅ​ឈ្មោះ​ថា កូ​វី​ដ​-១៩ បាន​សន្និដ្ឋាន​ហើយ​ថា វីរុស​នេះ​កូ​រ៉ូ​ណា ឬ កូ​វី​ដ​១៩​នេះ “​ទំនងជា​មិន​បាន​លេច​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​នៅ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​នោះ​ទេ​”​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។

ការ​លើក​ឡើង​ដូចនេះ ធ្វើ​ឡើង​នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ​របស់​ក្រុម​អ្នកជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​ក្រុង​វូ​ហាន​ប្រទេស​ចិន​កាលពី​ខែមករា​កន្លង​ទៅ​។ យ៉ាងណាមិញ របាយការណ៍​នេះ មិន​ទាន់​បាន​ចេញ​ជា​ផ្លូវការ​នោះ​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​សារព័ត៌មាន​ធំ​ៗ​ជា​ច្រើន​ជុំវិញ​ពិភពលោក យក​មក​ចុះ​ផ្សាយ ដោយ​ទទួល​បាន​ពី​ប្រភព​នៃ​មន្ត្រី​របស់​អង្គការ​សុខភាព​ពិភពលោក​។

តើ​អា​មេ​រិ​ក និង​ប្រទេស​លោក​ខាងលិច យល់​ឃើញ​យ៉ាងណា​ដែរ ចំពោះ​របាយការណ៍​នេះ?

ទោះបី​មិន​ទាន់​បាន​ចេញ​ជា​ផ្លូវការ​ក្តី តែ​របាយការណ៍​នេះ ត្រូវ​បាន​ប្រទេស​ធំ​ៗ​ជាង​១៤​ប្រទេស​រួម​មាន សហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភព​អង់គ្លេស កា​ណា​ដា និង​រួម​មាន​កូរ៉េ​ខាងត្បូង​ជាដើម បង្ហាញ​ការ​ព្រួយបារម្ភ​ដោយ​បាន​ចេញ​លិខិត​រួម​គ្នា​មួយ​ភ្លាម​ៗ សំដែង​ការ​បារម្ភ​ជុំវិញ​លទ្ធផល​នេះ និង​បាន​រិះគន់​របាយការណ៍​នេះ​ថា «​មានការ​ពន្យារពេល​យូរ​ពេក​ទម្រាំ​តែ​អ្នកជំនាញ​បាន​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​ចិន ហើយ​ដំណើរការ​នៃ​ការ​ស្រាវជ្រាវ​មិន​មាន​ភាព​ពេញលេញ និង​ខ្វះ​ទិន្នន័យ​សំខាន់​ៗ​ច្រើន​»

ក្នុង​សេចក្តីថ្លែងការណ៍​រួម ប្រទេស​ទាំង​១៤​បាន​អំពាវនាវ​ឱ្យ​មាន​«​ដំណើរការ​ស៊ើបអង្កេត​ឲ្យ​បាន ឆាប់រហ័ស​ជាង​នេះ ជាមួយនឹង​ប្រសិទ្ធភាព តម្លាភាព​លើ​ផ្នែក​វិទ្យាសាស្ត្រ និង​ភាព​ឯករាជ្យ​ក្នុង​ការ​ស៊ើបអង្កេត​» ដើម្បី​ងាយស្រួល​ក្នុង​ការ​វាយតម្លៃ​ជា​អន្តរជាតិ ក្នុង​ករណី​មានការ​ផ្ទុះ​ឡើង​ជំងឺ​ជាស​កល​ម្តងទៀត​នា​ពេល​អនាគត​។

យ៉ាងណាមិញ ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​លើក​ឡើង​ថា ទោះបី​សេណា​រី​យ៉ូ​ដែល​ថា មេរោគ​កូ​រ៉ូ​ណា​បាន​បែកធ្លាយ​ចេញពី​មន្ទីរពិសោធន៍​នៅ​វូ​ហាន​ត្រូវ​បាន​អ្នកជំនាញ​ច្រានចោល​ក៏​ពិតមែន ប៉ុន្តែ​វា​នៅ​តែ​តម្រូវ​ឱ្យ​មានការ​ស៊ើបអង្កេត​បន្ថែម​ទៀត ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​អ្នកជំនាញ​បំផុត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​សេណា​រី​យ៉ូ​ច្រើន​ទៀត ដែល​បង្ហាញ​ពី​ដើម​កំណើត​ដំបូង​នៃ​មេរោគ​កូ​រ៉ូ​ណា ដែល​អ្នកជំនាញ​បាន​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​របស់ WHO​។ ក្នុង​នោះ​រួម​មាន សេណា​រី​យ៉ូ​ដែល​ថា សត្វ​ប្រចៀវ​បាន​ចម្លង​មេរោគ​មក​សត្វ​មួយ​ផ្សេង​ទៀត មុន​នឹង​ឆ្លង​មក​ដល់​មនុស្ស ប៉ុន្តែ WHO មិន​ទាន់​អាច​សន្មត់​បាន​ជាក់ច្បាស់​នៅឡើយ​ទេ​ថា សត្វ​ដែល​ចម្លង​បន្ត​មក​មនុស្ស​ជា​សត្វ​អ្វី​។

ទន្ទឹម​នឹង​នេះ អ្នកជំនាញ​ក៏​បាន​ដាក់​ការ​សង្ស័យ​ថា កូ​វី​ដ​-១៩ អាច​ឆ្លង​ចូល​វូ​ហាន​ដំបូង និង​ចូល​មក​ដល់​ផ្សារ​លក់​គ្រឿង​សមុទ្រ​ក្នុង​ក្រុង​មួយ​នេះ តាម​រយៈ​ទំនិញ​ចំណីអាហារ​កក​នាំ​ចូល​ពី​បរទេស​។ យ៉ាងណាមិញ មូលហេតុ​នេះ ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា មាន​ភាគរយ​តិច​ណាស់​ដែល​អាច​ឆ្លង​ចូល​មក​តាម​កញ្ចប់​អាហារ​កក​។ វា​អាច​មាន​អ្នក​ដែល​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ពី​សត្វ ហើយ​ទើប​មក​ចម្លង​នៅ​ក្នុង​ផ្សារ​នេះ​ក៏​អាច​ថា​បាន​។

យ៉ាងណា​ក៏​ដោយ​ចុះ យើង​នឹង​រង់ចាំ​មើល​ថា តើ​របាយការណ៍​ផ្លូវការ និង​ចុង​ក្រោយ​របស់ WHO នឹង​សន្មត់​យ៉ាងណា? ហើយ​ថា តើ​ការ​ស៊ើបអង្កេត​បន្ថែម​ជុំវិញ​បញ្ហា​នេះ​នឹង​ត្រូវធ្វើ​ឡើង​ទៀត​ដែរ ឫ​ទេ?

None



អត្ថបទបន្ទាប់


ប្រទេសសម្ព័ន្ធមិត្តចំនួន៣ នឹងជួបពិភាក្សាគ្នា ដើម្បីទប់ទល់នឹងកូរ៉េខាងជើង

សារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសសេដ្ឋកិច្ចធំៗចំនួន៣ គឺអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងបើកកិច្ចប្រជុំពិសេសមួយនៅថ្ងៃសុក្រទី២ …

ជាង៤ម៉ឺនក្រុមហ៊ុននៅវៀតណាមត្រូវបានបិទទ្វារ នៅត្រីមាសទី១ ឆ្នាំ២០២១

អាជីវកម្មនៅវៀតណាមជាង៤ម៉ឺនក្រុមហ៊ុន បានបិទទ្វានៅក្នុងត្រីមាសទី១ នៅឆ្នាំ២០២១នេះ ដោយមានការកើនឡើង១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ