រុស្ស៊ីវាយប្រហារសមរភូមិនៅដុនបាស

រុស្ស៊ីវាយប្រហារសមរភូមិនៅដុនបាសកាន់តែខ្លាំង ខណៈលោកហ្សេលេនស្គីទៅដល់សមរភូមិមុខសច្ចាទប់ទល់ស្ថានការណ៍ឲ្យបាន


កម្លាំងទ័ពរបស់រុស្ស៊ីបានបង្កើនការវាយប្រហារ ជាមួយការប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ដើម្បីព្យាយាមដណ្តើមយកទីក្រុងសំខាន់របស់អ៊ុយក្រែននៅភាគអាគ្នេយ៍នៃតំបន់ដុសបាស(Donbas)។ ដុនបាសកំពុងក្លាយជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសរុស្ស៊ី ដោយពេលនេះទីក្រុងម៉ូស្គូ បានចាត់ទុកការកាន់កាប់ពេញលេញនៅក្នុងតំបន់មួយនេះ ថាជារឿងអាទិភាពជាងគេ និងដោយគ្មានលក្ខខណ្ឌ។
រុស្ស៊ីវាយប្រហារសមរភូមិនៅដុនបាស

ក្នុងន័យនេះទីក្រុងម៉ូស្គូ នឹងធ្វើគ្រប់យ៉ាង ធ្វើយ៉ាងណាដណ្តើមយក Donbas ឲ្យបានទាំងស្រុងព្រោះតំបន់មួយនេះមានព្រំដែនជាប់ជាមួយនឹងរុស្ស៊ីស្រាប់។ ហើយអស់ពេលជាច្រើនឆ្នាំមកហើយរុស្ស៊ីបានផ្គត់ផ្គង់ដល់ក្រុមឧទ្ទាមផ្តាច់ទឹកដីនិយមដើម្បីធ្វើព្យុះភ្លៀងក្នុងតំបន់មួយនេះ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ហ្សេ​លេ​ន​ស្គី បាន​និយាយ​ថា ការ​បាញ់​ផ្លោង​របស់​រុ​ស្ស៊ី​ជា​បន្តបន្ទាប់​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ស្ទើរតែ​ទាំងអស់ នៅ​ក្នុង​ទីក្រុង​សៀវ​រី​រ៉ូ​ដូ​ណេ​ក (Sievierodonetsk) ជាទី​ក្រុង​ធំ​ចុង​ក្រោយ​ដែល​បន្ត​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ៊ុយ​ក្រែ​ន​ប្រចាំ​តំបន់​លូ​ហាន់​(Luhansk)​។ លូ​ហាន់​ក៏​ជា​ផ្នែក​មួយ​នៃ​តំបន់​ភាគ​ខាងកើត​ដ៏​ធំ​របស់​ដុន​បាស​ផង​ដែរ​។

នៅ​ក្នុង​សារ​វី​ដែ​អូ​ដូច​សព្វមួយដង ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី​បាន​ទទួលស្គាល់​ពី​ស្ថានការណ៍​លំបាក​ខ្លាំង​សម្រាប់​ទ័ព​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​តំបន់​ដុន​បាស់​ហើយ ហើយ​បាន​សន្យា​ថា នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​រុលចូល​មក​របស់​កងទ័ព​រុ​ស្ស៊ី​។ លោក ហ្សេ​លេ​ន​ស្គី​លើក​ឡើង​បែប​នេះ​ថា​៖ ការ​ក្តោប​យក​ទីក្រុង សៀវ​រី​រ៉ូ​ដូ​ណេ​ក (Sievierodonetsk) គឺជា​កិច្ចការ​ចំបង​របស់​រុ​ស្ស៊ី ប៉ុន្តែ​កងទ័ព​អ៊ុយ​ក្រែ​ន​នឹង​ខំ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ទប់ស្កាត់​ការ​ក្រសោប​យក​នេះ​ឲ្យ​បាន​។

ការ​អះអាង​បែប​នេះ​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ធ្វើ​ឡើង នៅ​គ្រា​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​សេ​រឺ​ហ្កី ឡាវ​រ៉ូ​វ​បាន​អះអាង​ច្បាស់​ៗ​ដែរ​ថា ការ​រំដោះ​យក​តំបន់ គឺជា​អាទិភាព​ដោយ​គ្មាន​លក្ខខណ្ឌ​សម្រាប់​ប្រទេស​រុ​ស្ស៊ី​។

កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅ​តំបន់ Donbas បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម Facebook ថា ពួក​គេ​បាន​ឈរជើង​ការពារ​ពេញ​មួយ​ថ្ងៃ​តែ​ម្តង​កាលពី​ថ្ងៃអាទិត្យ​។ កងកម្លាំង​រុ​ស្ស៊ី​បាន​បាញ់​ផ្លោង​ទៅ​លើ​សហគមន៍​ចំនួន ៤៦​នៅ​ក្នុង​តំបន់ ដូ​ណេ​ក​និង លូ​ហាន់ ដោយ​បាន​សម្លាប់​ជន​ស៊ី​វិល​យ៉ាង​ហោច​ណាស់ ៣​នាក់ និង​របួស ២​នាក់​ផ្សេង​ទៀត​។ ប្រហែល​៩០%​នៃ​អគារ​ត្រូវ​បាន​ខូចខាត​។ ជាង​ពីរ​ភាគ​បី​នៃ​លំនៅ​ឋាន​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ខណៈ​ប្រព័ន្ធ​ទំនាក់ទំនង សាធារណៈ​ត្រូវ​បាន​កាត់​ផ្តាច់​ផង​ដែរ​។

សូម​ជម្រាប​ថា ទន្ទឹម​នឹង​ការ​សន្យា​ទប់ទល់​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​ឲ្យ​បាន លោក​ហ្សេ​លេ​ន​ស្គី បាន​អញ្ជើញ​ទៅ​ដល់​សមរភូមិ​មុខ ហើយ​បាន​ជំរុញ​ឱ្យ​លោក​ខាងលិច​ផ្តល់​អាវុធ សម្រាប់​បាញ់​រយៈ​ចម្ងាយ​ឆ្ងាយ ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​សង្គ្រាម ដែល​បាន​ឈាន​ចូល​ដល់​ខែ​ទី​៤​ទៅ​ហើយ​នោះ​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន សង្ឃឹមថា​សព្វាវុធ​ទាំងនេះ នឹង​ត្រូវ​ផ្តល់​ឲ្យ​អ៊ុយ​ក្រែ​ន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរទីក្រុងស៊ាងហៃ នឹងលុបចោលវិធានការរឹតបន្តឹងកូវីដ១៩ និងបង្កើតគោលនយោបាយថ្មីៗគាំទ្រសេដ្ឋកិច្ចឡើងវិញ

ព័ត៌មាន
អាជ្ញាធរក្រុងស៊ាងហៃបាននិយាយនៅថ្ងៃទី២៩ឧសភាថា ខ្លួននឹងលុបចោលលក្ខខណ្ឌរឹតបន្ដឹងជាច្រើនសម្រាប់អ្នកធ្វើអាជីវកម្ម ដើម្បីឲ្យពួកគេអាចបើកឲ្យដំណើរការអ…

រដ្ឋមន្ត្រីការបរទេសចិនថា ទំនាក់ទំនងរវាងចិនអាមេរិក «ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ»

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក Wang Yi អះអាងថា ទំនាក់ទំនងរវាងចិន និងអាមេរិក កាន់តែមានការធ្លាក់ចុះធ្ងន់ធ្ងរឡើងៗហើយ។ ការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ