កូវីដ១៩នៅចិន

ចិនមានអ្នកស្លាប់ម្នាក់ដោយសារកូវីដ១៩ជាលើកដំបូងក្នុងរយៈពេល៦ខែចុងក្រោយ


ប្រទេសចិននៅថ្ងៃព្រហស្បត្តិទី១៤ខែមករានេះត្រូវបានរាយណ៍ថា មានអ្នកស្លាប់បាត់បង់ជីវិត ដោយសារកូវីដ១៩ម្នាក់ ដែលនេះជាអ្នកស្លាប់ដំបូងហើយរាប់ចាប់តាំងពីខែឧសភាមក ខណៈអាជ្ញាធរកំពុងព្យាយាមគ្រប់គ្រងការឆ្លងរាលដាលនៅតាមបណ្តាខេត្តនានា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ
ការយកសំណាកពីប្រជាជនក្នុងខេត្ត Hebei ប្រទេសចិន
ដោយ

ស្ត្រីអ្នកស្លាប់រូបនោះ ជាប្រជាជនរស់នៅខេត្ត Hebei ត្រូវបានគេរាយការណ៍ថាស្លាប់ នៅរសៀលថ្ងៃពុធទី១៣មករា ដោយគាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមិនអាចសង្រ្គោះបាន បូករួមនឹងមានជំងឺប្រចាំកាយផងនោះ។​ ខេត្ត Hebei ជាខេត្តដែលនៅព័ទ្ធជុំវិញក្រុងប៉េកាំង ត្រូវបានអាជ្ញាធរចិនរកឃើញវិជ្ជមានកូវីដ១៩ចំនួន ៤៦៣ករណី ចាប់តាំងពីដើមខែមករាមក ជាហេតុធ្វើអោយចិនសម្រេចបិទតំបន់មួយចំនួនក្នុងខេត្តនេះដើម្បីធានាពីការឆ្លងរាលដាលបន្ថែមទៀត។​ 

ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក WHO បានធ្វើដំណើរទៅដល់ក្រុងវូហានប្រទេសចិនហើយ ដើម្បីផ្តើមស៊ើបអង្កេតនិងស្វែងរកពីដើមកំណើតដំបូងនៃជំងឺដ៏កាចសាហាវមួយនេះ។ សូមបញ្ជាក់ថា ចិនមានចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ចំនួន ៤៣៦៥ នាក់រាប់ចាប់តាំងពីផ្ទុះឡើងនូវករណីដំបូងនៅក្រុងវូហាន កាលពីថ្ងៃទី១១មករាឆ្នាំ២០១៩៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដកហូត​ដី​បឹងតាមោក ២០​ហិកតា​ដែល​កាត់​ឲ្យ​ឯកជន មកទុក​ជា​សម្បត្តិ​រដ្ឋ​វិញ

ព័ត៌មាន
រដ្ឋាភិបាល​កម្ពុជា បានសម្រេចកាត់យកដីបឹងតាមោកចំនួន២០ហិកតាពីឈ្មោះ លន់ ហាក់ និងឈុន ចាន់ធី ត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ។ នេះបើយោងតាមអនុក្…

ស្ថាបនិកនាឡិកាដៃម៉ាក «ពូ»៖ បំណងចុងក្រោយរបស់ខ្ញុំ គឺយីហោនៅតែរស់ ទោះមនុស្សស្លាប់ទៅហើយ!

ព័ត៌មាន
លោក សែត ពិទូរ្យ ស្ថាបនិកបង្កើតម៉ាកយីហោខ្មែរសុទ្ធសាធមួយដែលមានឈ្មោះថា ពូ បានបង្ហាញពីគោលដៅដ៏ចម្បងរបស់ខ្លួនថា « ខ្ញុំចង់បានយីហោមួយ ដែលអាចប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ