មេដឹកនាំកំពូលកូរ៉េខាងជើង

តើលោក ត្រាំ ពិតជាកំពុងស្វះស្វែងរកឱកាសជួបជាមួយលោក គីម ជុងអ៊ុន មែនឬ?


បន្ទាប់ពីបានជួបពិភាក្សាទល់មុខគ្នាក្នុងជំនួបកំពូលចំនួនពីរលើកជាមួយលោក គីម ជុងអ៊ុន និងជំនួបត្រឹមចាប់ដៃគ្នានៅតំបន់ព្រំដែនកូរ៉េទាំងពីរម្តងកាលពីលោកដឹកនាំសេតវិមានក្នុងអាណត្តិមុន ឥឡូវនេះមានសេចក្តីរាយការណ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចកំពុងស្វះស្វែងរកជំនួបកំពូលជាថ្មីជាមួយមេដឹកនាំកូរ៉េខាងជើង​។
មេដឹកនាំកំពូលកូរ៉េខាងជើង
ដោយ

គេបានសន្និដ្ឋានថា ដោយសារហេតុផលនេះហើយ ទើបធ្វើឱ្យលោក ត្រាំ សម្រេចកាត់បន្ថយការធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង ដែលធ្វើឱ្យបណ្តាប្រទេសសម្ពន្ធមិត្តនៅក្នុងតំបន់អាស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
មន្ត្រីយោធាកូរ៉េខាងត្បូង បានអះអាងនៅថ្ងៃទី១៩ ខែសីហា ថា ខ្លួននឹងកាត់បន្ថយការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំជាមួយសហរដ្ឋអាម៉េរិក ប្រហែលពាក់កណ្តាល តាមការស្នើសុំរបស់ទីក្រុងវ៉ាស៊ីនតោន ស្របពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងសាជាថ្មី។ ពាក់ព័ន្ធនឹងព័ត៌មាននេះដែរសារព័ត៌មាន Wall Street Journal បានរាយការណ៍ថា លោក ត្រាំ កំពុងជំរុញឱ្យក្រុមជំនួយការរៀបចំកិច្ចប្រជុំជាមួយលោក គីម ជុងអ៊ុន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នៅក្នុងអំឡុងពេលកាន់កាប់សេតវិមានកាលពីអាណត្តិមុន លោក ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង ធ្លាប់បានជួបគ្នាទល់មុខចំនួន៣លើក ដោយលើកដំបូងជួបគ្នានៅប្រទេសសិង្ហបុរី នាខែមិថុនា ឆ្នាំ២០១៨ ក្រោយមកនៅខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងជំនួបត្រឹមចាប់ដៃគ្នានៅខែមិថុនា ឆ្នាំ២០១៩ នៅតំបន់គ្មានយោធារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឆត្រឃុំគ្រងនុយក្លេអ៊ែរបស់អាម៉េរិក កំពុងរហែក ជំរុញឱ្យសម្ពន្ធមិត្តប្រឹងអភិវឌ្ឍន៍ខ្លួនឯង ធ្វើឱ្យហានិភ័យនុយក្លេអ៊ែកើនឡើង

ជាច្រើនទសវត្សរ៍មកនេះ បណ្តាប្រទេសសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ទូទាំងពិភពលោកបានជ្រកកោនយ៉ាងកក់ក្ដៅក្រោមឆត្រការពារនុយក្លេអ៊ែ របស់ក្រុងវ៉ាស៊ី…

អូស្ត្រាលី ផ្អាកផ្ដល់ទិដ្ឋាការដល់អ្នកទេសចរចាយក្បិតក្បៀតមកពីប្រទេសចំនួន២៤ រួមទាំងសិង្ហបុរី និងថៃ

ប្រទេសអូស្ត្រាលី បានប្រកាសផ្អាកការផ្តល់ទិដ្ឋាការជាបណ្តោះអាសន្នដល់ក្រុមអ្នកធ្វើដំណើរបែបទេសចរសម្ពាយ ឬអ្នកចូលចិត្តធ្វើដំណើរតែឯង មកពីប្រទេសចំនួន២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ