អត្ថបទក្រុមហ៊ុន

ខុនដូ ឌឹ ផ្លរ៉ា ស្វីត បញ្ចប់ការសាងសង់ជាន់កំពូលរបស់ខ្លួនហើយ


ខុនដូ ឌឹ ផ្លរ៉ា ស្វីត បានធ្វើពិធីបញ្ចប់ការសាងសង់ជាន់កំពូលរបស់ខ្លួនរួចហើយកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ ដោយមានការចូលរួមពីលោកឧកញ៉ា លឹម ចាំងស្រ៊ុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ឌឹ ផ្លរ៉ា លោកឧកញ៉ា លឹម កុកឡុង អគ្គនាយកខុនដូ ឌឹ ផ្លរ៉ា ស្វីត និង អគ្គនាយិកា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប ក៏ដូចជាអតិថិជនរបស់ខុនដូ ឌឹ ផ្លរ៉ា ស្វីត ផងដែរ ។
ខុនដូ ឌឹ ផ្លរ៉ា ស្វីត បញ្ចប់ការសាងសង់ជាន់កំពូលរបស់ខ្លួនហើយ

លោក ឧកញ៉ា លឹម ចាំងស្រ៊ុន ប្រធានក្រុមប្រឹក្សាភិបាល មានប្រសាសន៍ថាខុនដូ ឌឹ ផ្លរ៉ា ស្វីត បានខិតខំ​ប្រឹង​ប្រែងសាងសង់​អាគារខុនដូនេះទាំងយប់ ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាបញ្ចប់ការ​សាង​សង់​ឲ្យទាន់ពេលវេលា​ក្នុងការ​ប្រគល់​ជូនអតិថិជន ដែលកំពុងទន្ទឹងរង់ចាំទទួលយក​​ខុនដូ​របស់ពួកគាត់ ។

លោកឧកញ៉ា បានបន្ថែមទៀតថា ការ​សម្រេចបានគោលដៅ​នេះ គឺដោយសារ​មានការ​ខិត​ខំប្រឹង​ប្រែង​រួមគ្នា ទាំងក្រុមការងារ និងដៃគូសហការ​ទាំងអស់ ។

ខុនដូ ឌឹ ផ្លរ៉ា ស្វីត ជាខុនដូបែបប្រណីតមួយ ដែលកំពុង​ស្ថិត​ក្នុងការ​សាងសង់ ហើយមានទីតាំង​នៅ​សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ដែលជាតំបន់ពេញនិយម​ នឹង​អាចគយ​គន់ទេសភាពក្នុង​ក្រុងបានគ្រប់តំបន់ ជាមួយខ្យល់អាកាសត្រជាក់ពីលើអាកាស ។

ខុនដូ ឌឹ ផ្លរ៉ា ស្វីត នេះមានកម្ពស់ ៣៨ ជាន់ ដោយមានប្រភេទមួយបន្ទប់ ឬហៅថាស្ទូឌីយ៉ូ និងពីរបន្ទប់ និង មានទំហំចាប់ពី ៣៥ ម៉ែត្រការ៉េ ដល់​១៥៨ ម៉ែត្រការ៉េ ហើយ តម្លៃចាប់ពីជាង ៩ ម៉ឺនដុល្លារ​ឡើង ។

អគារ ខុនដូ ឌឹ ផ្លរ៉ា ស្វីត មាន​ទីតាំងផ្សេងៗដូចជា បន្ទប់ជួបជុំលក្ខណៈពាណិជ្ជកម្ម សេវា​បន្ទប់​ប្រជុំ អាង​ហែលទឹក ស្កាយបា ស្កាយខ្លឹប និង​ក្លឹបហាត់ប្រាណជាដើម។

នៅក្នុងឱកាសពិធីបិទបញ្ជប់ការសាងសង់ជាន់ទី៣៨ នេះ ខុនដូរ ឌឹ ផ្លរ៉ា ស្វីត​ ក៏មានផ្តល់ជូនការប្រូម៉ូសិនពិសេសដូចជា៖ បញ្ចុះតម្លៃ 9% ភ្លាមៗ ការ​ផ្តល់ជូនកញ្ចប់ផ្ទះឆ្លាតវៃហៅថា Smart Home , ការបង់ប្រចាំខែចាប់ពីជាង ១ ពាន់ដុល្លារ​ តែប៉ុណ្ណោះ ហើ​យមានផ្តល់ជូនគ្រឿងសង្ហារិមរួចជាស្រេច។

អគារ​ខុនដូ​ ឌឹ ផ្លរ៉ា ស្វីត បានចាប់ផ្ដើម​ដំណើរការ​សាងសង់​​កាលពីដើមឆ្នាំ ២០២០ ហើយគ្រោង​នឹង​បញ្ចប់ការ​សាងសង់នៅដើម​ឆ្នាំ ២០២៥ ។

ខុនដូ ឌឹផ្លរ៉ា ស្វីត ជា​គម្រោង​ខុនដូ​ដំបូងគេបំផុតរបស់ ក្រុមហ៊ុន ឌឹផ្លរ៉ា ដែលជាក្រុមហ៊ុន​អចលនវត្ថុ​ដ៏ល្បីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានផ្គត់ផ្គង់លំនៅដ្ឋានទំនើប ទាន់សម័យ ប្រកប​ដោយគុណភាព និងមុនគេបង្អស់​នៅតាមដង​ផ្លូវជាតិ​លេខ ៦ អា។

សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌបង់ប្រាក់នានាអាចចូលទៅកាន់៖

-លេខទូរសព្ទ៖ ០៩២ ៨៨៨ ០០០ និង ០៩៦ ៨៨៨ ០០០០

-ហ្វេសបុកផេក (Facebook ផ្លូវការ): The Flora Suites

-អ៉ីនស្តាក្រាម (Instagram): theflorasuites

-តេលេក្រាម (Telegram): The Flora Suites

-យូធូប (Youtube): The Flora Suites




អត្ថបទបន្ទាប់


ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដំណើរការសាកល្បងកម្មវិធី “ជំរុញឱកាសសម្រាប់ស្រ្តីនៅផ្នែកលក់ (WiSE)” ថ្មី ដែលផ្តល់ការគាំទ្រដល់ស្ត្រីក្នុងអាជីពផ្នែកលក់

ព័ត៌មាន
ស្រ្តីកម្ពុជាដែលមានទេពកោសល្យចំនួន ៩នាក់ កំពុងចាប់ផ្តើមអាជីពដ៏គួរឱ្យរំភើប ខណៈដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាប់ផ្តើមកម្មវិធីកម្មសិក្សាស…

ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទស្សនកិច្ចនៅកម្ពុជា បញ្ជាក់ពីការគាំទ្ររបស់អាមេរិកចំពោះអនុតំបន់មេគង្គ

ព័ត៌មាន
ស្របពេលដែលចូលរួមកិច្ចប្រជុំកំពូលមន្ត្រីជាន់ខ្ពស់អាស៊ី បូព៌ា លោកស្រីបណ្ឌិត Jung H. Pak ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ