ការស្រោចស្រង់សេដ្ឋកិច្ច​ក្រោយវិបត្តិកូវីដ-១៩

ក្នុងវិបត្តិកូវីដ-១៩នេះ ការធ្វើពិពិធកម្មគ្រប់វិស័យអាចនឹងជួយស្រោចស្រង់សេដ្ឋកិច្ច


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា ជាគោលនយោបាយដើម្បីឆ្លើយតប ទៅនឹងវិបត្តិកូ វីដ-១៩ ក្រសួងពាណិជ្ជកម្ម ប្រកាសគាំទ្រ និងលើកទឹកចិត្តឲ្យមានការធ្វើពិពិធកម្ម លើគ្រប់វិស័យ ដែលសង្ឃឹម និងជឿជាក់ថា ការធ្វើពិពិធកម្មនេះនឹងធ្វើឲ្យប្រទេសកម្ពុជា ក្លាយ ជាមូលដ្ឋានផលិតកាន់តែសំបូរបែបសម្រាប់ការនាំចេញ ជាពិសេសការកែច្នៃកសិផលផ្សេងៗដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចជាតិក្រោយវិបត្តិជំងឺកូវីដ-១៩។
ភ្ញៀវ​ទេសចរ​ទាំង​ក្នុងស្រុក​ ទាំង​បរទេស​ប្រមូល​ផ្ដុំ​គ្នា​មើល​ថ្ងៃ​រះ​នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប។
ដោយ

ឯកឧត្តមប៉ែន សុវិជាតិ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានអះអាង​នៅក្នុង​វេទិកា​ពិភាក្សា​តុមូល​ស្តីពីការ​រៀបចំ​ខ្លួន​របស់កម្ពុជា ​ដើម្បីស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយពេល​បញ្ចប់​ការរីករាតត្បាត​ជំងឺកូវីដ-១៩  ថា គោលនយោបាយ​ពាណិជ្ជកម្ម​ របស់​ក្រសួង​ពាណិជ្ជកម្ម ដែលបាន​ដាក់ចេញ​សម្រាប់​ឆ្នាំ ២០១៩ ដល់ ឆ្នាំ២០២៣ គឺបានគាំទ្រ​ឲ្យមានការ​ធ្វើពិពិធកម្ម​លើវិស័យ​កសិកម្ម ដែលមានន័យថា បង្កើន​ខ្សែ​ច្រវាក់​តម្លៃ​លើផលិត​ផល​កសិកម្ម សម្រាប់ការ​នាំចេញ ខណៈបច្ចុប្បន្ន​កម្ពុជា​បាន​អនុវត្ត​ធ្វើបាន​ជាបណ្តើរៗហើយដែរ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម​បាននឹងកំពុង​អនុវត្ត​ជាមួយដៃគូ​ក្នុងការជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាតតូច​ដែលអាច​ឈានទៅ​រកការនាំចេញ​នៅពេលណាមួយ​ដែលកម្លាំង​ផលិត​អាចឆ្លើយ​តបគ្រប់គ្រាន់​ទាំងស្រុង​សម្រាប់​តម្រូវការ​ក្នុងស្រុក។ ហើយទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម​ក៏បានគាំទ្រ​ចំពោះ​ ការបង្កើត​ឲ្យមាន​តំបន់​ឧស្សាហកម្ម​ផលិតតាម​ផ្នែកដែល​ជាចង្កោម​នៃការផលិត​ដ៏សំបូរបែប​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស។

លើសពីនេះ ក្រសួងពាណិជ្ជកម្ម​ក៏មានការគាំទ្រ​ផងដែរ ចំពោះការធ្វើ​ពាណិជ្ជកម្ម​ប្រព័ន្ធ​អេឡិច​ត្រូនិក​​ដែល​អាជីវកម្មនេះ បានជួយកាត់បន្ថយ​ទាំង​ពេលវេលា និងឃ្លាំងស្តុក​ជាដើម ខណៈច្បាប់​ស្តីពីការធ្វើ​ពាណិជ្ជកម្ម​តាមអនឡាញ​បានចូល​ជាធរមាន​រួច​ហើយនោះ។

ឯកឧត្តមបានលើកឡើង​ឲ្យដឹងទៀតថា ការដក​ប្រព័ន្ធអនុ​គ្រោះពន្ធ​វាមិនបាន​ធ្វើឲ្យកម្ពុជា​មានការ​ព្រួយបារម្ភ​ស្មើទៅនឹង​វិបត្តិ​កូវីដ-១៩ នាពេលនេះ​ឡើយ ព្រោះការរីករាល​ដាលនៃ​ជំងឺកូវីដ-១៩ បានធ្វើឲ្យ​ទីផ្សារ​សម្រាប់ទំនិញ​នាំចេញ​របស់កម្ពុជា​មិនអាច​នាំចេញ​បាន​ភាគច្រើន។

យ៉ាងណាក៏ដោយ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន​មជ្ឈមណ្ឌល​សិក្សាចិន នៃរាជ្យបណ្ឌិត​សភាកម្ពុជា គូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចកម្ពុជា​អាចនឹងងើបឡើងវិញ​ ហើយការអាច​ងើបឡើង​វិញបាន គឺត្រូវស្តារ​ទេសចរណ៍​ក្នុងស្រុក។ ទី២ គឺការកែច្នៃកសិកម្ម​របស់កម្ពុជា​ឲ្យទៅជា​កសិកម្ម ដែលគាំទ្រ​ទៅដល់​វិស័យ​ទេសចរណ៍ និង​ទី៣ គឺការកាត់បន្ថយ​ថ្លៃដើម​នៃការ​ដឹកជញ្ជូន​ និងត្រូវតែ​យកចិត្ត​ទុកដាក់​ខ្លាំងបំផុត ទៅលើ​ឧស្សាហកម្ម​ខ្នាតតូច៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្រាវជ្រាវ៖ ការនាំចូលជ្រូកទៅចិន នឹងនៅតែមានឱកាសល្អសម្រាប់ ១ឆ្នាំ ទៅ២ឆ្នាំទៀត

ព័ត៌មាន
ការស្រាវជ្រាវ របស់ក្រុមអ្នកស្រាវជ្រាវ និងវិភាគមកពីប្រទេសបារាំង បានឲ្យដឹងថា អ្នកនាំចេញសាច់ជ្រូកទៅកាន់ទីផ្សារចិន នៅតែមានអត្ថប្រយោជន៍ដ៏ធំ និ…

ចិនចេញវិនិយោគផ្ទាល់នៅប្រទេសធ្លាក់ចុះ ១,៦% នៅ៥ខែឆ្នាំនេះ

ព័ត៌មាន
របាយការណ៍ពីក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ការវិនិយោគផ្ទាល់នៅក្រៅប្រទេស មិនស្ថិតក្នុងផ្នែកហិរញ្ញវត្ថុរបស់ចិន នៅរយៈពេល ៥ខែ ដំបូងនៅឆ្នាំនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ