សង្រ្គាមនៅមជ្ឈិមបូព៌ា

អ៊ីស្រាអែលត្រៀមបើកការវាយលុកហ្កាហ្សា ខណៈមូលដ្ឋានទ័ពអាម៉េរិក នៅស៊ីរី និងអ៊ីរ៉ាក់រងការវាយប្រហារ


រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល បានឱ្យតម្រុយកាន់តែច្បាស់មែនទែនហើយអំពីការចូលវាយលុកតាមផ្លូវគោកពីសំណាក់កងទ័ពអ៊ីស្រាអែលរាប់ម៉ឺននាក់ នៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស នៅពេលឆាប់ៗខាងមុននេះ។ ការឱ្យសញ្ញានេះ កើតឡើងស្របពេលដែលកាលពីពេលដែលមូលដ្ឋានទ័ពអាម៉េរិកក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បានរងការវាយប្រហារដោយយន្តហោះដ្រូនមិនស្គាល់អត្តសញ្ញាណ ខណៈនាវាចម្បាំងរបស់អាម៉េរិក នៅក្បែរប្រទេសយេម៉ែន ស្ទាក់ចាប់បាន និងបាញ់កម្ទេចចោល។
សង្រ្គាមនៅមជ្ឈិមបូព៌ា
ដោយ

ស្របពេលដែលស្រមោលនៃការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សារៀបនឹងលេចរូបរាងឡើង កាលពីថ្ងៃព្រហស្បតិ៍​ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យោវ ហ្កាឡានថ៍ (Yoav Gallant) បាននិយាយទៅកាន់កងទ័ពដែលកំពុងប្រមូលផ្តុំនៅក្បែរព្រំដែនហ្កាហ្សាថា «ឥលូវនេះអ្នកទាំងគ្នាអាចមើលឃើញហ្កាហ្សាពីចម្ងាយ តែមិនយូរទៀតទេអ្នកនឹងមើលវាពីខាងក្នុងតែម្តង នៅពេលដែលបញ្ជាធ្លាក់មកក្នុងពេលឆាប់ៗខាងមុខ»។

លោកថា សង្គ្រាមម្តងនេះនឹងមានរយៈពេលយូរ និងតឹងតែង។ ភ្លាមៗក្រោយពេលមានការលើកឡើងបែបនេះពីសំណាក់ប្រមុខការពារជាតិអ៊ីស្រាអែល នាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបង្ហោះវីដេអូមួយ ដែលលោកបានជួបកងទ័ពនៅក្បែរព្រំដែនហ្កាហ្សាដែរ និងសន្យាអំពីជ័យជំនះ។

គួរជម្រាបថា អ៊ីស្រាអែល បានកោះហៅកងទ័ពបម្រុងជាង៣០ម៉ឺនាក់ ពីក្នុងនិងក្រៅប្រទេស ដើម្បីប្រយុទ្ធវាយបកលើក្រុមហាម៉ាស ដែលបានបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ តុលា និងបានសម្លាប់ប្រជាជនស៊ីវិលអ៊ីស្រាអែល ប្រមាណ១,៤០០នាក់ភ្លាមៗ។ នេះគេឃើញថា នៅព្រំប្រទល់អ៊ីស្រាអែល-ហ្កាហ្សាពេលនេះកំពុងមានកងទ័ពអ៊ីស្រាអែលរាប់ពាន់នាក់ ជាមួយនឹងរថក្រោះ រថពាសដែករាប់សិបគ្រឿងត្រូវបានដាក់ពង្រាយត្រៀមបើកការប្រយុទ្ធពេញទីតែម្តង។

យ៉ាងណាក៏ដោយ សេណារីយ៉ូនេះកំពុងធ្វើឱ្យអ្នកតាមដានខ្លះយល់ថា ជម្លោះនឹងរាលដាលក្នុងតំបន់ ដោយសារតែក្រុមហាម៉ាសដែលមានអ៊ីរ៉ង់ នៅពីក្រោយកំពុងទទួលការគាំទ្រពីប្រទេសអារ៉ាប់ផ្សេងទៀតដូចជា ហេស្សប៊ូឡានៅលីបង់ អ៊ីរ៉ាក់ និងអ៊ីរ៉ង់។ ក្រុមហេសប៊ូឡា ត្រូវបានរាយការណ៍ចុងក្រោយនេះថា ​កំពុងបាញ់រ៉ុក្កែត និងមីស៊ីលជាច្រើនគ្រាប់ដាក់ភូមិ Manara របស់អ៊ីស្រាអែលជាប់ព្រំដែនលីបង់។

ហើយយោធាអ៊ីស្រាអែលក៏បានបាញ់កាំភ្លើងធំតបតវិញដែរ។ ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រុមហាម៉ាស នៅថ្ងៃសុក្រនេះ បាននិយាយតាមកាសែត Al Jazeera ដោយអំពាវនាវឱ្យប្រទេសអ៊ីស្លាមនៅអារ៉ាប់ទាំងអស់ ដែលប្រឆាំងនឹងអ៊ីស្រាអែល ងើបឈរជាមួយហាម៉ាស សម្រាប់សង្គ្រាមរយៈពេលវែងជាមួយអ៊ីស្រាអែល​។

ដោយឡែក នៅថ្ងៃព្រហស្បតិ៍​នេះដែរ កងទ័ពត្រូវបានរាយការណ៍មកថា បានរងការវាយប្រហារដោយដ្រូន និងរ៉ុក្កែត ទៅលើមូលដ្ឋានទ័ពរបស់អាម៉េរិកនៅស៊ីរី និងអ៊ីរ៉ាក់ ដែលបានធ្វើឱ្យមន្ទីរបញ្ចកោណអាម៉េរិក ប្រកាសឱ្យកងទ័ពប្រុងជើងការខ្ពស់។

នៅស៊ីរី ដ្រូនមួយគ្រឿងបានវាយប្រហារកងទ័ពក្នុងមូលដ្ឋានទ័ព Al-Tanf ក្បែរព្រំដែនអ៊ីរ៉ាក់ និងហ្ស៊កដានី និងបណ្តាលឱ្យមានការរងរបួសតិចតួច ខណៈមួយគ្រឿងទៀតត្រូវបានបាញ់ទម្លាក់។ រីឯនៅអ៊ីរ៉ាក់វិញ រ៉ុក្កែតនិងដ្រូនបានវាយប្រាហារមូលដ្ឋានទ័ពអាម៉េរិកចំនួនពីរកន្លែងផ្សេងគ្នា តែមិនបានបង្កឱ្យមានអ្នកស្លាប់ និងរងរបួសនោះទេ ខណៈកងទ័ពអាម៉េរិកកំពុងស្រាវជ្រាវពីប្រភព។

លើសពីនេះ ប្រទេសយេម៉ែន ឯណោះវិញ នាវាចម្បាំងអាម៉េរិក USS Carney ដែលកំពុងមានវត្តមាននៅក្បែរនោះបានស្ទាក់ចាប់ និងបាញ់ទម្លាក់មីស៊ីលបណ្តែតបីគ្រាប់ និងដ្រូនជាច្រើនគ្រឿងបានបាញ់សំដៅទៅប្រទេសអ៊ីស្រាអែល ដោយក្រុម Houthi ក្នុងប្រទេសយេម៉ែន ដែលមានអ៊ីរ៉ង់នៅពីក្រោយ។

ទាក់ទងនឹងហេតុការណ៍វាយប្រហារនេះ ឧត្តមសេនីយ៍លោក ផាទ្រីក រីឌ័រ (Patrick Ryder) លេខាធិកាទទួលន្ទុកសារព័ត៌មាននៅមន្ទីរបញ្ជកោណអាម៉េរិក បានប្រាប់អ្នកកាសែតថា អាម៉េរិកនឹងចាត់វិធានការណ៍ចាំបាច់ ដើម្បីឆ្លើយតបការពារកងទ័ពអាម៉េរិក និងសម្ព័ន្ធមិត្ត និងផលប្រយោជន៍ប្រឆាំងការគំរាមកំហែងនៅពេលជាក់លាក់មកដល់។

គួរជម្រាបថា បច្ចុប្បន្នអាម៉េរិក មានកងទ័ពប្រមាណ២,៥០០នាក់ក្នុងប្រទេសអ៊ីរ៉ាក់ និង៩០០នាក់ទៀតឈរជើងនៅស៊ីរី ខណៈកងនាវាផ្ទុកយន្តហោះអាម៉េរិកពីរក្រុមក៏កំពុងស្ថិតនៅក្បែរអ៊ីស្រាអែលដែរ ជាមួយនឹងកងម៉ារីនប្រមាណ២ពាន់នាក់ត្រៀមដាក់ពង្រាយជួយសម្ព័ន្ធមិត្តអ៊ីស្រាអែល៕

None



អត្ថបទបន្ទាប់


ប្រទេសចិនកំពុងថ្លឹងថ្លែងជម្រើស ដើម្បីសន្សាបទណ្ឌកម្មរបស់អាម៉េរិក ពាក់ព័ន្ធនឹងតៃវ៉ាន់

ក្រុមអ្នកស្រាវជ្រាវពាក់ព័ន្ធនឹងរដ្ឋាភិបាលចិនដែលសិក្សាការឆ្លើយតបរបស់បស្ចិមលោកចំពោះរុស្ស៊ីបន្ទាប់ពីការឈ្លានពានទៅលើអ៊ុយក្រែននេះបានបង្ហាញថា ដោ…

ក្រុមប្រទេសផលិតប្រេងធំៗមិនទាន់ឆ្លើយតបនឹងអ៊ីរ៉ង់ ដែលស្នើឲ្យដាក់ទណ្ឌកម្មប្រេងនោះទេ

រដ្ឋាភិបាលអឺរ៉ង់ កាលពីពេលថ្មីៗបានស្នើឱ្យក្រុមប្រទេសផលិតប្រេងធំៗនៅក្នុងអង្គការសហប្រតិបត្តិការអ៊ីស្លាមរាំងខ្ទប់ និងដាក់ទណ្ឌកម្មលើប្រេងរបស់អ៊ីស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ