បញ្ញាសិប្បនិមិត្ត

ចិន អាម៉េរិក និងអឺរ៉ុប បានឯកភាពរួមគ្នាប្រយុទ្ធប្រឆាំងនឹងហានិភ័យនៃបញ្ញាសិប្បនិមិត្ត


ប្រទេសចិនបានចូលរួមជាមួយប្រទេសជាង២៥ រួមទាំងសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងជប៉ុនផងដោយប្រទេសទាំងនេះបានយល់ព្រមធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងហានិភ័យបង្កឡើងដោយបញ្ញាសិប្បនិមិត្ត (AI) កាលពីថ្ងៃពុធ ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលស្ដីពីសុវត្ថិភាព AI រយៈពេល២ថ្ងៃនៅចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បញ្ញាសិប្បនិមិត្ត
ដោយ

ប្រទេសមួយចំនួន និងសហភាពអឺរ៉ុប ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះបានចេញសេចក្តីថ្លែងការណ៍រួមគ្នាជាផ្លូវការមួយនៅថ្ងៃដំបូងនៃកិច្ចប្រជុំនេះដែលគេហៅថា «សេចក្ដីប្រកាសក្រុងប្លេច​លី»(Bletchley Declaration) ដោយប្រទេសទាំងនេះបានលើកឡើងពីគ្រោះថ្នាក់ជាយថាហេតុបណ្ដាលមកពីកម្មវិធីបញ្ញាសិប្បនិមិត្ត ដូចជាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។

សេចក្តីប្រកាសនេះបាននិយាយថា វាមានលទ្ធភាពខ្លាំងបំផុតក្នុងការបង្កឱ្យមានមហន្តរាយ ឬក៏គ្រោះថ្នាក់ទាំងចេតនា ឬអចេតនាដែលកើតចេញពីសមត្ថភាពដ៏សំខាន់បំផុតនៃគម្រូបញ្ញាសិប្បនិមិត្តទាំងនេះ ហើយប្រទេសដែលបានចុះហត្ថលេខាលើសេចក្ដីប្រកាសនេះបានសន្យាថានឹងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សុវត្ថិភាពនៃបញ្ញាសិប្បនិមិត្តនេះ។

សេចក្តីប្រកាសរួមនេះបានកំណត់របៀបវារៈសំខាន់២ គឺការផ្តោតសំខាន់លើការកំណត់ហានិភ័យនៃការព្រួយបារម្ភរួមគ្នា និងការបង្កើនការយល់ដឹងបែបវិទ្យាសាស្ត្រនៃហានិភ័យទាំងនេះ ខណៈពួកគេ ក៏កំពុងបង្កើតគោលនយោបាយឆ្លងប្រទេស ដើម្បីកាត់បន្ថយហានិភ័យទាំងនេះដែរ។

មន្ត្រីជាន់ខ្ពស់មកពី២៨ប្រទេស រួមទាំងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិនផង ក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដែរ។ មិនតែប៉ុណ្ណោះ ក៏មានថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួន ក៏បានចូលរួមដែរដូចជា លោក Elon Musk ដែលបានចាប់ផ្តើមក្រុមហ៊ុនអភិវឌ្ឍន៍ AI ថ្មី និងលោក សេម អល់ម៉េន (Sam Altman) នាយកប្រតិបត្តិនៃក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើតកម្មវិធី AI ChatGPT ជំនាន់ថ្មីជាដើម។

លោក វូ ហ្សាវហួយ (Wu Zhaohui) អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន បានប្រាប់អង្គប្រជុំនៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលនេះថា ទីក្រុងប៉េកាំង បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើសុវត្ថិភាព AI ដើម្បីជួយកសាង«ក្របខ័ណ្ឌអភិបាលកិច្ច»អន្តរជាតិ ហើយថា ប្រទេសនានាដោយមិនគិតពីទំហំ និងបរិមាណរបស់ពួកគេគឺមានសិទ្ធិស្មើគ្នាក្នុងការអភិវឌ្ឍ និងប្រើប្រាស់ AI។

សេចក្តីប្រកាសនេះបានជំរុញឱ្យក្រុមហ៊ុន AI ធានាពីសុវត្ថិភាព និងបានអំពាវនាវឱ្យមានតម្លាភាព និងគណនេយ្យភាពនៅក្នុងផែនការរបស់ពួកគេ ដើម្បី«វាស់វែង ត្រួតពិនិត្យ និងកាត់បន្ថយសមត្ថភាព ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ កិច្ចប្រជុំកំពូលដែលនឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកានេះ ត្រូវបានរៀបចំឡើងនៅឧទ្យានប្លេចលី (Bletchley Park) ដែលជាមូលដ្ឋានមួយសម្រាប់ការបំបែកកូដរបស់ចក្រភពអង់គ្លេសនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២នៅជិតទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិអតិផរណា ធ្វើឱ្យជប៉ុនត្រៀមទុកកញ្ចប់ថវិការហូតដល់១១៣ពាន់លានដុល្លារ

ព័ត៌មាន
ខណៈដែលកម្រិតអតិផរណានៅតែបន្តកើនឡើងឥតឈប់ឈរនោះ រដ្ឋាភិបាលជប៉ុលបានសម្រេចប្រកាសពីកញ្ចប់ថវិកាជាង១រយពាន់លានដុល្លារ ដើម្បីទប់ស្កាត់កម្រិតអតិផរ…

កម្ពុជាប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ជិត ៤២% នៅត្រឹម ឆ្នាំ២០៣០

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានអះអាងថា ប្រទេសកម្ពុជាប្តេជ្ញាសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួនជិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ