ប៉ាពូអាស៊ីនូវែលហ្គីណេអនុញ្ញាតឱ្យយោធាអាមេរិកឈរជើងហើយ!

អាមេរិកនឹងដាក់ពង្រាយនាវាឆ្មាំសមុទ្រទៅកាន់ ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេនៅខែក្រោយ


នៅក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រក្នុងនាមជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ទៅកាន់ប្រទេសដែនកោះប៉ាស៊ីហ្វិកប៉ាពូអាស៊ីនូវែលហ្គីណេ នៅថ្ងៃទី២៧ ខែកក្កដា លោក ឡយដ៍ អូស្ទីន បានប្រកាសថា កប៉ាល់ឆ្មាំសមុទ្រអាមេរិកមួយគ្រឿងនឹងត្រូវបានដាក់ឱ្យយាមកាម ឬឈរជើងនៅលើកោះមួយនេះនៅខែក្រោយ ដើម្បីត្រួតពិនិត្យសកម្មភាពនេសាទខុសច្បាប់ និងសុវត្តិភាពដែនសមុទ្រ។
អាមេរិកនឹងដាក់ពង្រាយនាវាឆ្មាំសមុទ្រទៅកាន់ ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេនៅខែ

ការដាក់ពង្រាយយោធាអាមេរិកធ្វើឡើងក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីខែឧសភា។ ក្រោមកិច្ចព្រមព្រៀងនោះ ប្រទេសកោះ ប៉ាពូអាស៊ីនូវែលហ្គីណេ នឹងត្រូវប្រគល់សិទ្ធិឱ្យអាមេរិកចូលកាន់កាប់ទីតាំង៦កន្លែង ដើម្បីប្រើប្រាស់ជាមូលដ្ឋានទ័ពរយៈពេល១៥ឆ្នាំ។ ប៉ុន្តែ បើទោះបីជាមានការប្រកាសចុងក្រោយនេះក្តី សភានៃប្រទេសកោះមួយនេះ មិនអនុម័តយល់ព្រមនៅឡើយទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។

នៅក្នុងសន្និសីតកាសែតរួមគ្នាជាមួយនាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ លោកចេមស៍ ម៉ារ៉ាព (James Marape) លោកឡយដ៍ អូស្ទីន (Lloyd Austin) បាននិយាយថា៖ «ឥណ្ឌូប៉ាស៊ីហ្វិកជាទីតាំងអាទិភាពរបស់យើង» ហើយវាពិតជាសំខាន់ណាស់ដែលត្រូវតែឱ្យតំបន់នេះមានភាពសេរី និងបើកចំហរ។» រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះបន្ថែមថា « យើង និងប៉ាពូអាស៊ីនូវែលហ្គីណេធា្លប់មានទំនាក់ទំនងយូរមកហើយ យើងមានចក្ខុវិស័យរួមសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក ដោយឈរលើសណ្តាប់ធ្នាប់ និងគុណតម្លៃស្នូលដែលមានស្រាប់។»

លោកអូស្ទីនបន្ថែមថា អាមេរិកមិនខ្ជះខ្ជាយពេលវេលាទៀតទេ ដោយសូមប្រកាសដោយត្រង់ៗថា នាវឆ្មាំសមុទ្ររបស់អាមេរិកនឹងមកដល់ប៉ាពូអាស៊ីនូវែលហ្គីណេនៅខែក្រោយនេះ។ គួរជម្រាបថា កិច្ចព្រមព្រៀងឆ្មាំសមុទ្រនេះ នឹងជួយប៉ាពូអាស៊ីនូវែលហ្គីណេនូវពង្រឹងការអនុវត្តច្បាប់ដែនសមុទ្រ និងការយល់ដឹងអំពីដែនសមុទ្រនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់កោះនេះផងដែរ។

ម្យ៉ាងវិញទៀត លោកម៉ារ៉ាព នាយករដ្ឋមន្ត្រីប្រទេសកោះនេះ បានថ្លែងនៅក្នុងសន្និសីទនោះដែរថា កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិករួមមាន ការការពារដែនទឹក ពីសកម្មភាពនេសាទខុសច្បាប់ និងការដឹកជញ្ជូនព្រៃឈើខុសច្បាប់ ការការពារសេដ្ឋកិច្ចពីឧក្រិដ្ឋកម្មឆ្លងដែន និងការរក្សាការពារព្រំដែនជាដើម។

ទោះយ៉ាងណា អ្នកមតិមួយចំនួនបង្ហាញការព្រួយបារម្ភថា កិច្ចព្រមព្រៀងនេះអាចរំលោភទៅលើអធិបតេយ្យភាពប្រទេស បើទោះបីមានការធានាការគោរពអធិបតេយ្យភាពប៉ាពូអាស៊ីនូវែលហ្គីណេ ពីសហរដ្ឋអាមេរិកក៏ដោយ។

គួរបញ្ជាក់ថា ការមកឈរជើងនៃនាវាឆ្មាំសមុទ្រនៅខែក្រោយនេះ វាគ្រាន់តែជាជំហានដំបូងតូចមួយប៉ុណ្ណោះ នៃកិច្ចព្រមព្រៀងការពារជាតិដែលបានចុះហត្ថលេខា។ យោងតាមឯកសារពេញលេញនៃកិច្ចព្រមព្រៀងដែលទទួលបានដោយទីភ្នាក់ងារ Nikkei Asia យោធាសហរដ្ឋអាមរិកនឹងមានសិទ្ធិចូលទៅប្រើប្រាស់មូលដ្ឋានទ័ពជើងទឹក កំពង់ផែ ព្រលានយន្តហោះមួយសរុបចំនួន៦ទីតាំងផ្សេងៗគ្នា នៅក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។




អត្ថបទបន្ទាប់


ប្រាក់ចំណេញក្រុមហ៊ុនអេឡិចត្រូនិក Samsung បានធ្លាក់ចុះ៩៥% ក្នុងត្រីមាសទី២ ដោយសារឧស្សាហកម្មឈីបធ្លាក់ចុះ

ព័ត៌មាន
ក្រុមហ៊ុន Samsung Electronics បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី២៧ កក្កដាថា ប្រាក់ចំណេញប្រចាំត្រីមាសទី២របស់ខ្លួនបានធ្លាក់ចុះ ៩៥% ដោយសារការប…

ព្រលានយន្តហោះសៀមរាបថ្មីបើកឲ្យហោះហើរមិនគិតថ្លៃ១០ថ្ងៃ មុននឹងដាក់ឲ្យប្រើជាផ្លូវការ

ព័ត៌មាន
ដូចការគ្រោងទុក អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលមានតម្លៃវិនិយោគជាង ១ពាន់លានដុល្លារអាមេរិក នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃ១៦ ខែត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ