ល្បែងកាស៊ីណូ

ជប៉ុន ចាប់ផ្តើមសាងសង់កាស៊ីណូដែលធំបំផុតនៅអាស៊ី ក្រោយពន្យារពេលជាង២ទសវត្សរ៍


ជប៉ុន ដែលជាបងធំមួយនៅអាស៊ី បានចាប់ផ្តើមសាងសង់កាស៊ីណូតម្លៃ៩ពាន់លានដុល្លាររបស់ខ្លួនហើយ បន្ទាប់ពីបានពន្យារពេលសាងសង់ជាង២ទសវត្សរ៍កន្លងមកនេះ។ កាស៊ីណូ ដែលមានទីតាំងស្ថិតនៅលើកោះនិម្មិតមួយក្នុងទីក្រុងអូសាកានេះ នឹងក្លាយជាកាស៊ីណូធំបំផុតនៅអាស៊ីនៅពេលវាសាងសង់រួចរាល់។ ក្រៅពីកាស៊ីណូនៅក្នុងគម្រោងនេះ ក៏មានការសាងសង់រីសត និងសណ្ឋាគារផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
ល្បែងកាស៊ីណូ
ដោយ

ទីបំផុតរីសត និងកាស៊ីណូដ៏ទំនើប និងធំបំផុតនៅស៊ីអារបស់ជប៉ុន បានចាប់ផ្តើមសាងសង់ហើយ ក្រោយពន្យារពេលជាង២ទសវត្សរ៍កន្លងមកនេះ។ គម្រោងដែលមានតម្លៃវិនិយោគប្រមាណ៩ពាន់លានដុល្លារនេះ ត្រូវបានអភិវឌ្ឍន៍នៅលើកោះនិម្មិតមួយកន្លែងនៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន ដើម្បីប្រែក្លាយទីក្រុងនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលកម្សាន្តដ៏ធំ និងទំនើបបំផុតមួយនៅអាស៊ី។ ក្រៅពីរីសត និងកាស៊ីណូ គម្រោងនេះក៏មានការសាងសង់សណ្ឋាគារ៣កន្លែង សាលប្រជុំ និងសន្និបាត និងសាលប្រគុំតន្ត្រីដ៏ធំមួយផងដែរ។

គម្រោងដែលអភិវឌ្ឍន៍ ដោយក្រុមហ៊ុន MGM Resorts International ដែលជាក្រុមហ៊ុនកម្សាន្តលំដាប់អន្តរជាតិមួយសហការជាមួយក្រុមហ៊ុន Orix Corp នឹងប្រែក្លាយទីក្រុងអូសាកា ទៅជាគោលដៅប្រកួតប្រជែងដ៏ធំមួយជាមួយនឹងកោះម៉ាកាវ របស់ចិន។

លោក អេដ បូវ័រ ( Ed Bowers ) នាយកប្រតិបត្តិនៃក្រុមហ៊ុន MGM Resorts Japan បានអះអាងថា គម្រោងកាស៊ីណូ និងរីសតនេះគ្រោងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការនៅក្នុងអំឡុងឆ្នាំ២០៣០ ជាមួយក្តីរំពឹងអាចរកប្រាក់ចំណូលបានជិត៦ពាន់លានដុល្លារក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ កន្លងទៅ កាស៊ីណូ និងរីសត Galaxy Macau នៅកោះម៉ាកាវ គឺជាកាស៊ីណូធំជាងគេនៅអាស៊ី ដោយអាចរកប្រាក់ចំណូលបានសរុបប្រមាណ៤,៥ពាន់លានដុល្លារក្នុង១ឆ្នាំ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមកទល់ពេលនេះតម្លៃដំឡូងមីស្រស់មានការប្រែប្រួលយ៉ាងណាហើយ?

ទីផ្សារដំឡូងមីស្រស់នៅកម្ពុជាមិនទាន់មានភាពល្អប្រសើរនៅឡើយទេ បើទោះបីមានក្រុមហ៊ុនមួយចំនួនបានកិច្ចសន្យាទិញសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាត…

តើបណ្តាប្រទេសអាស៊ានដែលរងសម្ពាធពន្ធបដិការពីអាម៉េរិកត្រូវដោះស្រាយដោយរបៀបណា?

អាស៊ានរាប់ចាប់ពីសិង្ហបុរី រហូតដល់កម្ពុជា ដែលរងសម្ពាធពន្ធបដិការពីសហរដ្ឋអាម៉េរិក ចន្លោះពី១០% ទៅ៤៩% អាចនឹងរួបរួមគ្នាជាប្លុកមួយ ដើម្បីចរច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ