រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានរៀបចំធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស!

រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឱ្យមានរៀបចំធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដោយចាប់ផ្តើម នៅប្រទេសកូរ៉េមុនគេ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ទោះបីប្រជាពលរដ្ឋខ្មែររស់នៅប្រទេសណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាត្រូវមានកាតព្វកិច្ចគាំពារ និងផ្តល់សេវាផ្សេងៗ ជូនដល់ពួកគាត់តាមដែលអាចធ្វើទៅបាន ដូចទៅនឹងប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងប្រទេសដែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ៩ខែកញ្ញា បានបញ្ជាឱ្យមានការបើកការិយាល័យធ្វើលិខិតឆ្លងដែនជូនដល់ពលករខ្មែរនៅក្រៅប្រទេស ដោយចាប់ផ្ដើមពីប្រទេសកូរ៉េខាងត្បូងមុនគេ ដើម្បីសម្របសម្រួលការលំបាក កាត់បន្ថយពេលវេលា និងការចំណាយរបស់ពលករខ្មែរដែលរស់នៅទីនោះ។
រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានរៀបចំធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស!
ដោយ

ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជិត២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីបញ្ហាប្រឈមរបស់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេស ពិសេសពលករខ្មែរដែលកំពុងធ្វើការនៅកូរ៉េខាងត្បូង គឺពួកគាត់ជួបនូវបញ្ហាក្នុងការពន្យារសុពលភាពលិខិតឆ្លងដែន ដែលមានការលំបាក ពីព្រោះថា ដោយតម្រូវឱ្យមានលក្ខខណ្ឌពាក់ព័ន្ធផ្លូវច្បាប់មួយចំនួន ក៏ដូចជា ដើម្បីគិតគូរពីសន្តិសុខជាតិ និងគិតគូរពីការក្លែងបន្លំជាដើម។

ដើម្បីជួយសម្រួល និងដោះស្រាយផលវិបាករបស់ប្រជាពលករខ្មែរនៅទីនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតឱ្យមានការបើកការិយាល័យធ្វើលិខិតឆ្លងដែនជូនដល់ពលករខ្មែរនៅក្រៅប្រទេស ដោយមានការចាប់ផ្ដើមពីប្រទេសកូរ៉េខាងត្បូងមុនគេ ដើម្បីកាត់បន្ថយពេលវេលា និង ការចំណាយរបស់ពលករខ្មែរនៅទីនោះ។ ក្នុងនោះ សម្តេចធិបតី បានបញ្ជាឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អគ្គនាយកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ សម្របសម្រួលក្នុងការធ្វើលិខិតឆ្លងដែនជូនពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ។ តាមរយៈការអនុញ្ញាតនេះ គឺត្រូវបង្កើតការិយាល័យអនុព័ន្ធ ដើម្បីចាត់បញ្ជូនមន្ត្រីទៅប្រចាំការ រៀបចំប្រតិបត្តិការ និងគ្រប់គ្រងទិន្នន័យនៅទីនោះតែម្តង។

ទន្ទឹមនេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជំទាវ ជ្រឹង បទុមរង្សី នាថ្ងៃទី១០ ខែកញ្ញានេះ បានចាត់ទុកការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺជាដំណឹងដ៏សែនរីករាយឥតឧបមា សម្រាប់ពលករ-ពលការនី និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងរស់នៅក្រៅប្រទេស មិនថាតែនៅប្រទេសកូរ៉េខាងត្បូងនោះទេ។ មិនតែប៉ុណ្ណោះ នេះ គឺជាការសម្រេចចិត្តប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្ខិតសេវាសាធារណៈឱ្យដល់ដៃប្រជាពលរដ្ឋ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសផងដែរ។ នេះបើតាមការបញ្ជាក់ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉។
សូមជម្រាបថា បើតាមការបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃខែសីហា ឆ្នាំ២០២៣ មានពលករខ្មែរចំនួនជាង ១លាន៣សែននាក់ កំពុងធ្វើការនៅក្រៅប្រទេស ដោយក្នុងនោះនៅក្នុងប្រទេសថៃមានប្រមាណជាង ១លាននាក់ នៅកូរ៉េខាងត្បូងមានប្រមាណជាង ៥ម៉ឺននាក់ និងនៅជប៉ុន និងម៉ាឡេស៊ី មានប្រមាណជាង ២ម៉ឺននាក់៕




អត្ថបទបន្ទាប់


អ្នកជំនាញអះអាងថា ការផ្លាស់ប្ដូរផ្នត់គំនិតក្នុងសង្គម បានជួយជំរុញឲ្យស្រ្តីមានឱកាសកាន់តែច្រើនក្នុងការពង្រីកអាជីវកម្ម

ព័ត៌មាន
ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានអះអាងថា ការទទួលសេរីភាពគ្រប់គ្រាន់ពីសង្គម បានធ្វើឱ្យស្រ្តីដែលកំពុងប្រកបអាជីវកម្មប្រែក្លាយសមត្ថភាព ដោយបង្កើនច…

ហ្វីលីពីនគ្រោងភ្ជាប់ជើងហោះហើរពីទីក្រុងទេសចរណ៍មកខេត្តសៀមរាប ខណៈអ្នកជំនាញរំពឹងជួយជំរុញរំហូរភ្ញៀវទេសចរហ្វីលីពីន

ព័ត៌មាន
កម្ពុជាហ្វីលីពីនគ្រោងភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងទេសចរណ៍របស់ហ្វីលីពីនមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលគ្រោងបើកឲ្យដំណើរការជាផ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ