ជប៉ុន - អង់គ្លេស - អ៊ីតាលី

ជប៉ុន អង់គ្លេស និងអ៊ីតាលី រួមគ្នាផលិតហោះចម្បាំងជំនាន់ក្រោយបំផុតនៅឆ្នាំ ២០២៤ ដោយគ្មានវត្តមានបងធំអាមេរិក


ប្រទេសជប៉ុន ចក្រភពអង់គេ្លស និងអ៊ីតាលីមានបំណងក្នុងការរៀបចំអភិវឌ្ឍនូវយន្តហោះចម្បាំងជំនាន់ចុងក្រោយបំផុតត្រឹមឆ្នាំ២០២៤ខាងមុខ ក្រោមគម្រោងការដែលត្រូវបានពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍ ទី ១៦ មីនា ដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។
ជប៉ុន ចក្រភពអង់គ្លេស និងអ៊ីតាលីរួមគ្នាផលិតយន្តហោះចម្បាំងជំនាន់ចុងក្រោយ រូបភាព Nikkei Asia
ដោយ

គម្រោងការថ្មីនេះត្រូវបានគេដាក់ឈ្មោះថា កម្មវិធីប្រយុទ្ធជើងអាកាសសកល ដែលនឹងត្រូវដឹកនាំដោយក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់របស់ប្រទេសជប៉ុន Mitsubishi ក្រុមហ៊ុនផលិតសព្វាវុធ BAE System របស់ចក្រភពអង់គ្លេស និងក្រុមហ៊ុនអាវកាសរបស់អ៊ីតាលី Leonardo។ មែនទែនទៅ ការរួមបញ្ចូលគ្នានៃគម្រោងការនេះមានគោលបំណងក្នុងការប្រណាំងប្រជែង និងវ៉ាឱ្យឈ្នះពីសមត្ថភាពនៃយន្តហោះចម្បាំងចុងក្រោយដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិកដូចជា F-35 ជាដើម។
ថ្លែងឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី ១៦ ក្នុងកិច្ចពិភាក្សាគ្នាជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace និងសមភាគីអ៊ីតាលីលោក Guido Crosetto រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasukazu Hamada បានហៅគម្រោងការនេះថា៖ «ជាមូលដ្ឋានគ្រឹះមួយនៃកិច្ចសហប្រតិបត្តិការយ៉ាងធំធេង ដែលនឹងត្រូវចេញជារូបរាងឡើង»។
យ៉ាងណាមិញ លោក Ben Wallace បានលើកឡើងពីគម្រោងក្នុងការអភិវឌ្ឍនូវយន្តហោះចម្បាំងជំនាន់ទីប្រាំមួយនៅក្នុងការពិព័រណ៍សព្វាវុធនៅទីក្រុងតូក្យូកាលពីថ្ងៃពុធ ដោយលោកបាននិយាយថា យើងបាននិងកំពុងផ្តល់នូវអ្វីដែលល្អបំផុតនៃបច្ចេកវិទ្យារបស់យើង»។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសរូបនេះបានសង្កត់ថា គម្រោងការរួមគ្នាជាមួយប្រទេសជប៉ុន និងអ៊ីតាលីក្នុងការរចនា និងផលិតយន្តហោះចម្បាំងឱ្យកាន់តែទំនើបបំផុតនោះ គឺនឹងត្រូវការប្រាក់ប្រមាណជាង ៣០ ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត ហើយក្នុងនោះអង់គ្លេសនឹងជួយវិនិយោគជាង ១២ ពាន់លានដុល្លារ។
បើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យរទ័របានរាយការណ៍នៅសប្តាហ៍នេះថា ជប៉ុន និងចក្រភពអង់គ្លេសបានដាក់ទុនភាគច្រើននូវការនៃការវិនិយោគ ខណៈដែលអ៊ីតាលីត្រូវបានដឹងថានឹងចំណាយត្រឹមតែមួយភាគប្រាំប៉ុណ្ណោះនៃថ្លៃគម្រោងការខាងលើ។ ប៉ុន្ដែ បើតាមរដ្ឋមន្រ្តីការពារជាតិអ៊ីតាលីបានហៅរបាការណ៍របស់រ៉យទ័រថា ជាការប៉ាន់ស្មានសុទ្ធសាធ។ ទោះជាយ៉ាងណា លើសពីអ្វីដែលបានរៀបរាប់ខាងលើ ប្រទេសទាំងបីក៏នឹងស្វែងរកការសហការណ៍គ្នាដើម្បីបម្រើនូវតម្រូវការទាំងត្រីភាគីទាំងនៅលើទំហំ ខ្នាត និងប្រព័ន្ធនៃសព្វាវុធផ្សេងទៀត ក៏ដូចជាបច្ចេកវិទ្យាយោធាបំបាំងកាយផងដែរ។ ព័ត៌មានលម្អិតយ៉ាងណានោះ នឹងត្រូវលាតត្រដាងនៅឆ្នាំ ២០២៥ ក្រោយពេលការផលិតយន្តហោះចម្បាំងបានសម្រេច។




អត្ថបទបន្ទាប់


ធនាគារធំៗនៅអាមេរិកបញ្ចេញទុនជួយសង្គ្រោះធនាគារ First Republic Bank ដើម្បីបញ្ជៀសការដួលរលំ

ធនាគារធំៗនៅសហរដ្ឋអាមេរិកបានសម្រេចធ្វើអន្តរាគមន៍ផ្នែកហិរញ្ញវត្ថុដើម្បីធានាឲ្យប្រាកដថា ធនាគារ First Republic Bank នឹងមិនក្លាយជាធនាគារដួលរ…

ភាគីកម្ពុជា និងចិនឯកភាពរួមគ្នាបង្កើតស្ដង់ដារផលិតផលសំបុកត្រចៀកកាំសម្រាប់នាំចេញទៅទីផ្សារចិន និងអាស៊ាន

ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា អះអាងថា រដ្ឋាភិបាលចិន បានគាំទ្រផលិតផលសំបុកត្រចៀកកាំកម្ពុជា ដើម្បីនាំចូលទៅក្នុងទីផ្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ