អត្ថបទក្រុមហ៊ុន

កម្មវិធី SmartStart វគ្គ High School Edition រដូវកាលទី១ បង្កើនសក្តានុពលច្នៃប្រឌិតសម្រាប់សិស្សវិទ្យាល័យនៅតាមបណ្ដាខេត្ត


ប្រតិបត្តិករទូរស័ព្ទឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុន Smart Axiata កាលពីថ្ងៃអាទិត្យបានប្រកាសបិទបញ្ចប់កម្មវិធី SmartStart High School Edition ដែលរៀបចំឡើងក្នុងគោលបំណងបណ្តុះស្មារតីសហគ្រិនក្នុងចំណោមសិស្សវិទ្យាល័យនៅកម្ពុជា ទន្ទឹមនឹងនោះក៏ជួយអភិវឌ្ឍគំនិតអាជីវកម្មផ្នែកឌីជីថល និងបច្ចេកវិទ្យា តាមរយៈសិក្ខាសាលា កម្មវិធីណែនាំនានា និងដំណើរកម្សាន្ត។
ប្រកាសបិទបញ្ចប់កម្មវិធី SmartStart High School Edition ដែលរៀបចំឡើងក្នុងគោលបំណងបណ្តុះស្មារតីសហគ្រិនក្នុងចំណោមសិស្សវិទ្យាល័យនៅកម្ពុជា ។
ដោយ

មកពីវិទ្យាល័យកំពង់ធំ ក្រុម The Last Idea ដែលមានសមាជិកសរុបចំនួនបួននាក់ទទួលបានរង្វាន់សាច់ប្រាក់ចំនួន ១៤០០ ដុល្លារ ចំពោះគំនិតផ្ដួចផ្ដើមម៉ាស៊ីនចម្រោះទឹករបស់ពួកគេ ដែលផ្តល់ទឹកស្អាតតាមភូមិនៅតំបន់ជនបទ​

ខណៈក្រុមទី២ និងក្រុមទី៣ ទទួលបានរង្វាន់សាច់ប្រាក់ចំនួន ៨០០ ដុល្លារ និង២០០ ដុល្លារតាមក្រុម។

សិស្សវិទ្យាល័យចំនួន៣៦នាក់មកពីខេត្ត កំពង់ចាម កំពង់ធំ និងកំពង់ឆ្នាំង បានចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ។ មុនការប្រកួតផ្តាច់ព្រ័ត្របេក្ខជនទាំង ៣៦ នាក់មកពីក្រុមទាំង ៩ បានចូលរួមក្នុងដំណើរទស្សនៈកិច្ចដែលទទួលបានការឧបត្ថម្ភរយៈពេលពីរថ្ងៃក្នុងរាជធានីភ្នំពេញ ដែលពួកគេបានទៅទស្សនាសារមន្ទីរជាតិ សាកលវិទ្យាល័យបច្ចេកវិទ្យា និងអាជីវកម្មឌីជីថលទើបបង្កើតថ្មី។

ដោយទទួលបានការគាំទ្រ និងការយល់ព្រមពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ (Khmer Enterprise) កម្មវិធី SmartStart High School Edition គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមដ៏ទៃទៀត ដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata ដើម្បីលើកកម្ពស់ភាពជាសហគ្រិន និងការច្នៃប្រឌិតក្នុងចំណោមយុវជនតាមរយៈ ការបណ្តុះបណ្តាល កម្មវិធី hackathons និងកម្មវិធី incubation ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Smart យើងតែងតែមានមោទនភាពយ៉ាងខ្លាំងក្នុងការធ្វើឱ្យកម្មវិធីសិក្សាអំពីភាពច្នៃប្រឌិត និងសហគ្រិនភាពរបស់យើង អាចស្វែងរកបានសម្រាប់សិស្សវិទ្យាល័យក្រៅរាជធានីភ្នំពេញ ក្រោយទទួលបានជោគជ័យដ៏ល្អនៃកម្មវិធីសម្រាប់និស្សិតសាកលវិទ្យាល័យ។ ការរៀនសូត្រពីសារៈសំខាន់នៃផ្នត់គំនិតសហគ្រិនឌីជីថល និងបច្ចេកវិទ្យាពីក្មេងទៅនឹងអនុញ្ញាតឱ្យពួកគេបញ្ចេញសក្តានុពល និងបំពេញតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានាពេលអនាគត។ ដោយមានការគាំទ្រពីដៃគូរបស់យើង ក្រុមហ៊ុន Smart នឹងពង្រីកលទ្ធភានៃកម្មវិធីទាំងនេះបន្តទៀត សម្រាប់សិស្ស និង​និស្សិតនៅកម្ពុជា» ។

បេក្ខជនចូលរួមក្នុងវគ្គផ្ដាច់ព្រ័ត្រទាំងអស់បានបង្ហាញគំនិតអាជីវកម្មរបស់ពួកគេទៅកាន់ក្រុមចៅក្រម មានលោកស្រី លឹម សូលីន នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Saddhā ផ្នែកសហគ្រាសប្រឹក្សាយុទ្ធសាស្ត្រ និងគោលនយោបាយ។ លោក ពិសិដ្ឋ នេត ពេជ្រ ផ្នែក Startup Incubation​ Lead នៅ Impact Hub Phnom Penh និងលោកស្រី តូ គឹមអ៊ាង អ្នកគ្រប់គ្រងភាពជាដៃគូផ្នែកប្រព័ន្ធអ៊ីនធឺណិតក្រុមហ៊ុន Smart Axiata ។

ក្រោយភាពជោគជ័យនៃកម្មវិធី SmartStart អ្នកច្នៃប្រឌិតវ័យក្មេង កម្មវិធី SmartStart វគ្គ High School Edition ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២២ ដើម្បីផ្តល់នូវការណែនាំអំពីអាជីវកម្មឌីជីថល និងភាពជាសហគ្រិនសម្រាប់សិស្សវិទ្យាល័យទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងណែនាំសិស្សានុសិស្សអំពីមូលដ្ឋានគ្រឹះនៃភាពជាសហគ្រិនឌីជីថល ដោយធ្វើឱ្យមានតុល្យភាពនៃវគ្គសិក្សាអាជីវកម្មឌីជីថល ភាពជាសហគ្រិន និងជំនាញទន់សំខាន់ៗ នឹងបណ្តុះផ្នត់គំនិតសហគ្រិនភាពក្នុងចំណោមសិស្សទាំងអស់៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក Smart for Cambodia នៅ www.facebook.com/smartforcambodia ឬ​ចូល​ទៅកាន់ www.smartstart.com.kh

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ស្ថាបនា ផ្តល់ជូនសេវាធនាគារឱ្យកាន់តែមានភាពងាយស្រួលតាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី

ព័ត៌មាន
ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊…

ស្រីលង្កាកំពុងចរចាខ្ចីលុយ ១០០លានដុល្លារពីធនាគាររដ្ឋចិន AIIB ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច

ព័ត៌មាន
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB ដែលជាធនាគាររដ្ឋចិន កំពុងពិចារណាផ្ដល់ប្រាក់កម្ចី១០០លានដុល្លារក្នុងក្របខណ្ឌបន្ទាន់ ដើម្បីគាំទ្រដល់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ