Advertisement
Advertisement
Advertisement
ស្ថានទូតជប៉ុនប្រចាំកម្ពុជាប្រារព្វពិធីបុណ្យចម្រើនព្រះជន្មព្រះចៅអធិរាជថ្មី

ស្ថានទូតជប៉ុនប្រចាំកម្ពុជាប្រារព្វពិធីបុណ្យចម្រើនព្រះជន្មព្រះចៅអធិរាជថ្មី នៃប្រទេសជប៉ុន ជាលើកទី១


ពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា Naruhito ព្រះចៅអធិរាជថ្មី នៃប្រទេសជប៉ុន គម្រប់៥៩យាង ចូល៦០ព្រះវស្សាត្រូវបានរៀបចំធ្វើឡើងយ៉ាងអធិកអធម កាលពីរាត្រីថ្ងៃទី២៧ ខែកុម្ភៈ នៅក្នុងបរិវេណ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ។ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងស្ថាប័ន ឯកអគ្គរាជទូត រដ្ឋទូតនានា ប្រចាំប្រទេសកម្ពុជាយ៉ាងអធិកអធមក្រៃលែង។
ស្ថានទូតជប៉ុនប្រចាំកម្ពុជាប្រារព្វពិធីបុណ្យចម្រើនព្រះជន្មព្រះចៅអធិរាជថ្មី នៃប្រទេសជប៉ុន ជាលើកទី១
ដោយ
Advertisement

ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​សម្តែង​ក្តី​រីករាយ ស្វាគមន៍ ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​កម្ពុជា និង​ភ្ញៀវ​អន្តរជាតិ  ដែល​នេះ​ជា​ឱកាស​ដំបូង នៃ​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះ​ចៅ​អធិរាជ​ជប៉ុន​ថ្មី បន្ទាប់​ពី​បាន​ឡើង​គ្រង​រាជសម្បត្តិ កាលពី​ឆ្នាំទៅ​ម៉ិ​ញ​នេះ​។ ឯកអគ្គរាជទូត​បាន​មាន​ប្រសាសន៍​ថា  រជ្ជកាល​”Heisei“​មុន មាន​រយៈពេល​ប្រហែល​៣១​ឆ្នាំ​។ រជ្ជកាល​នេះ​បាន​ចាប់ផ្តើម​ក្នុងអំឡុងពេល​ដែល​ប្រទេស​ជប៉ុន បាន​ចូល​ពាក់ព័ន្ធ​យ៉ាង​សកម្ម ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព​របស់​កម្ពុជា ហើយ​បាន​បន្ត​ការ​គាំទ្រ​របស់​ខ្លួន ដល់​ការ​កសាង​និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើង​វិញ ដោយ​ផ្អែក​លើ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ក្នុង​អំឡុង​នេះ ចំណងមិត្តភាព រវាង​ប្រទេស​ទាំង​ពី ត្រូវ​បាន​ពង្រឹង និង​បាន​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​នេះ នៅ​ក្នុង​សករាជ​ថ្មី ”Reiwa” មាន​ន័យ​ថា «​ភាព​ស្រស់​ស្អាត និង​សុខដុម​រម្យ​នា​» ដោយ​យក​ទំនុកចិត្ត និង​កិច្ចសហការ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​សករាជ ”Reiwa” ធ្វើ​ជា​មូលដ្ឋាន​។

ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា

នា​ឱកាស​នោះ​ដែរ ឯកឧត្តម ប៊ិ​ន ឈិ​ន ក្នុង​នាម​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា បាន​ថ្វាយ​នូវ​ព្រះ​សព្វ​សាធុការពរ ថ្វាយ​ព្រះករុណា ព្រះ​ចៅ​អធិរាជ​ថ្មី ព្រមទាំង​ប្រជាជន​ជប៉ុន មាន​សុខ​សន្តិភាព សុភមង្គល​និង​វិបុលភាព​។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​ថា ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន មាន​ឬ​ស្ស​គល់​និង​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​អតីត​ព្រះ​មហា​វិ​រក្ស​ត្រ បរម​រតន​កោដ្ឋ តាំងពី​ដើម​ទស្ស​វត្ត​១៩៥០​មក​ម្ល៉េះ ដោយ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត រវាង​ព្រះរាជ​វង្សា​និ​វង្ស​កម្ពុជា​-​ជប៉ុន និង​មានការ​ផ្លាស់​ប្តូ​ត​ទស្សនកិច្ច​ផ្លូវការ​ជា​បន្តបន្ទាប់ បាន​ជំរុញ​ឱ្យ​មាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៥៣ និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ឆ្នាំ​១៩៥៥​។ ទំនាក់ទំនង​នេះ ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​ឥត​ឈប់​ឈរ​ក្នុង​រយៈពេល​ជាង​៦៧​ឆ្នាំ​មកនេះ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជា​ញឹកញាប់ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​ក្នុង​កម្រិត​ទ្វេភាគី​និង​ពហុភាគី ព្រមទាំង​ទំនាក់ទំនង​ពាណិជ្ជកម្ម ការ​វិនិយោគ ទេសចរណ៍ និង​ការ​ប្រា​ស័​យ​ទាក់ទង​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ ទោះ​មានការ​ប្រែប្រួល​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ពិភពលោក​យ៉ាងណា​ក៏​ដោយ​។

ឯកឧត្តម ប៊ិ​ន ឈិ​ន ឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

តាម​ការ​បញ្ជាក់​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា គិត​ក្នុង​រយៈពេល ៦​ឆ្នាំ កន្លង​មក ពោល​គឺ​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៧ ជប៉ុន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា មាន​ជាង ១.៦០០ លាន​ដុល្លារ​អា​មេ​រិ​ក ប្រាក់​កម្ចី​មានការ​ប្រាក់​ប្រមាណ ៣៤៥ លាន​ដុល្លារ​អា​មេ​រិ​ក និង​ជំនួយ​លើ​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​មាន​ប្រមាណ ៩០០ លាន​ដុល្លារ​អា​មេ​រិ​ក​។ ជំនួយ​អភិវឌ្ឍន៍​របស់​ជប៉ុន​ដែល​បាន​ផ្ដល់​មក​ឲ្យ​កម្ពុជា គឺ​មាន​ភាគច្រើន ផ្ដោត​ទៅ​លើ​វិស័យ​អាទិភាព​ចំនួន ៣ រួម​មាន ការ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សា​កម្ម ការ​ធ្វើ​ឲ្យ​គុណភាព​នៃ​ការ​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង និង​ការ​ជំរុញ​គាំទ្រ​និរន្តរភាព​សង្គម តាម​រយៈ​ការ​ពង្រឹង​អភិបាលកិច្ច​៕ 

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ប្ដេជ្ញារឹតចំណងមេត្រីភាពឲ្យកាន់តែស្អិតល្មួតថែមទៀត

ព័ត៌មាន
ប្រទេសជប៉ុន គឺដៃគូយុទ្ធសាស្ត្រ ដ៏សំខាន់មួយរបស់កម្ពុជា ហើយប្រទេសនេះ ក៏ត្រូវបានគេមើលឃើញថា បានផ្ដល់ជំនួយអភិវឌ្ឍផ្លូវការមកដល់ប្រទេសកម្ពុជា...

គម្រោងអគារកម្ពស់ ៥៥ ជាន់ The Peak ព្រមានប្ដឹង ក្រុមហ៊ុនចិនម៉ៅការសាងសង់ Sino Great Wall

ព័ត៌មាន
ក្រុមហ៊ុន អកស៍ឡី ជេម ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអគារកម្ពស់ ៥៥ ជាន់ The Peak បានប្រកាសនាពេលថ្មីៗនេះថា ខ្លួនកំពុងបង្គាប់ឱ្យមេធាវី ធ្វ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ